រមណីយដ្ឋានធម្មជាតិព្រែកត្នោត កំពុងអភិរក្ស

ខ្ញុំសប្បាយចិត្តណាស់ ដែលបានកើតជាកូនខ្មែរ


នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វាចាជីវ៉ា កាលពីថ្ងៃម្សិលមិញនេះបានធ្វើការគំរាមថា ប្រទេសថៃនឹងដកខ្លួនចេញពីសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក

ខុសប្លែកពីគ្រាមុនដែល ហ៊ុន សែន ចាត់ទុកការផ្ទុះអាវុធនៅប្រាសាទតាមាន់ និងតាក្របីថា ជាសង្រ្គាម ប៉ុន្ដែនៅព្រឹកថ្ងៃអង្គារនេះ ក្នុងកម្មវិធីមួយរបស់ក្រសួងសង្គមកិច្ចនាយករដ្ឋមន្រ្ដីខ្មែររូបនេះ បាននិយាយថា វាមិនមែនជាសង្រ្គាមទេ វាជាប្រភេទភេរវកម្ម

1. កើតមកជាមនុស្ស ប្រាថ្នាសូមរស់ មានសុខសេរី មានលំនៅដ្ឋាន សិទ្ធិបាយឆី កិត្តិយសថ្លាថ្លៃ កូនបានសិក្សា។
2. តែសែនតូចចិត្ត បំណងជីវិត រលាយអស់រ៉ា ខ្ញុំរស់កំសត់ ព្រាត់ក្រុមគ្រួសារ ជីវិតវេទនា ដើរសុំទានគេ។
3. ជីវិតសែងត្រែង កណ្តោចកណ្តែង រស់ដូចគ្មានមេ គ្មានស្រុកគ្មានទេស គ្មានអ្នកមើលថែ ដូចសត្វរំពេ ហោះហើររាល់ថ្ងៃ។
5. ពេលឃ្លានដើរសុំ មិនថាតូចធំ ក្រែងគេប្រណី ក្រែងបានចំអែត ក្រពះរីងរៃ បន្តសង្ខ័យ ទៅថ្ងៃស្អែកទៀត។
6. ដើរសុំមិនឈប់ ទោះថ្ងៃទោះយប់ ជីវិតត្រូវឆ្លៀត ទោះភ្លៀងទោះផ្គរ ត្រូវតែខ្មីឃ្មាត ព្រោះជាលទ្ធភាព ដែលខ្ញុំធ្វើបាន។
7. មេឃដីជាផ្ទះ ដាក់ខ្លួនដេកប្រាស់ ប្រៀបលំនៅដ្ឋាន មិនខ្វល់លោកា អ្នកណារំខាន សុបិន្តបានទាន បាយហូបស្កប់ស្កល់។
8. ឳ!អ្នកដឹកនាំ កាលណាឃើញខ្ញុំ រងទុក្ខអំពល់ ឲ្យផ្ទះឲ្យដី លោកប្លន់គ្មានសល់ ជួយផ្គត់ផ្គង់ផ្តល់ ឲ្យខ្ញុំសុខវិញ។
ដោយ៖ខ្មែរ សុវណ្ណភូមិ (កុលបុត្រ)
ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១១
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP