សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

វិស័យទេសចរណ៍កម្ពុជារីកចម្រើនក្នុងឆ្នាំ ២០១០


យោងតាមតួលេខដែលចេញកាលពី ម្សិលមិញដោយក្រសួងទេសចរណ៍ បានឱ្យដឹងថា រហូតមកទល់ខែកញ្ញា ភ្ញៀវទេសចរ ១,៨ លាននាក់បានធ្វើ ដំណើរមកកម្ពុជាដែលនេះជាការកើន... ឡើង ១៤,៥៦ ភាគរយ បើប្រៀបធៀបទៅ នឹងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០០៩ ។ តួលេខនៅត្រីមាសទី ៣ សម្រាប់ឆ្នាំ ២០១០ នេះបានកើនឡើង ១៩,៤១ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ នៃឆ្នាំមុន ។
លោក ថាង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ ២០០៩ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភបលោកនោះនៅឆ្នាំនេះប្រាក់ចំណូលដែលបានពីវិស័យទេសចរណ៍របស់កម្ពុជាទំនង ជានឹងកើនលើសកម្រិតមុនពេលមានវិបត្តិ ។ ប្រាក់ចំណូលប្រហែល ១,៥៩៥ ពាន់លានដុល្លារបានមកពីវិស័យ ទេសចរណ៍កាលពីពីឆ្នាំ ២០០៨ និងប្រហែល ១,៥៦១ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៩ ។ វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជានឹងរកប្រាក់ចំណូលបានប្រហែល ១,៦៨ ពាន់លានដុល្លារនៅឆ្នាំនេះ ។
នៅខែវិច្ឆិកា និង ធ្នូនេះមានការហោះហើរត្រង់មកពីប្រទេសបារាំង និង ប្រទេសអាល្លឺម៉ង់ធ្វើឱ្យទេសចរណ៍ កម្ពុជានឹងមានសញ្ញាល្អថែមទៀត ។
ដោយមានភ្ញៀវទេសចរចំនួន ៣៤១.១១៣ នាក់នោះប្រទេសវៀតណាមមានចំនួនភ្ញៀវទេសចរដែលមកទស្សនា កម្ពុជាច្រើនជាងគេបំផុតនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះបន្ទាប់មកគឺកូរ៉េខាងត្បូងដែលមានចំនួន ២០៧.៤១២ នាក់ និង ចិនចំនួន ១២៧.៨២៩ នាក់ ។
ចំនួនភ្ញៀវទេសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានកើនឡើង ១៧,៦៥ ភាគរយនៅក្នុងរយៈ ពេល ៩ ខែដំបូងនៃឆ្នាំ ២០១០ នេះ រហូតដល់ ៤៩៨.៦៩៧ នាក់ ។ ចំនួនភ្ញៀវទេសចរនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានកើនឡើង ១១,១២ ភាគរយរហូតដល់ ៤២១.៩៣០ នាក់រហូតមកទល់ខែកញ្ញា ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP