សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ស្វែង សុជាតា ប្តឹង​ប៉េអឹម​ខេត្ត​សៀមរាប​ដែល​បាន​បាញ់​ឲ្យ​របួស​ដៃស្តាំ​របស់​នាង


ភ្នំពេញ: ​តារាភាពយន្ត ស្វែង សុជា​តា ដែល​កំពុង​សម្រាក​ព្យាល​ខ្លួន​ក្នុង​មន្ទីរពេទ្យ បាន​អះអាង​ថា​នាង​នឹង​ប្តឹង​ប៉េអឹម​ខេត្ត​សៀមរាប​ដែល​បាន​បាញ់​ឲ្យ​របួស​ ដៃស្តាំ​របស់​នាង ។​

​ ​ស្វែង​សុជាតា​ឆ្នាំ​នេះ​មាន​អាយុ​៣០​ឆ្នាំ នាង​មាន​កូន​បីនាក់ ប្រុស​២ ស្រី​១ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។ សិល្បការិនី​រូបនេះ បាន​ចែក​ផ្លូវ​ជាមួយ​ស្វាមី​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ... ហើយ​សព្វថ្ងៃ នាង​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។​

​ ​សុជាតា​បាន​ទទួល​រងរបួស​បាក់ដៃ​ស្តាំ​ពីរ​កំណាត់​ដោយសារ​ប៉េអឹម​អឹម​ ខេត្តសៀមរាប​បាន​បាញ់​ផ្លាត​ត្រូវ ហើយ​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១០​ខាងមុវនេះ គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ​ការវះកាត់​ដៃរ​បស់​នាង ។​

​ ​ស្វែង​សុជា​បាន​ទទួល​រងគ្រោះថ្នាក់​កាលពី​ម៉ោង​១២​យប់ ថ្ងៃទី​២៩​ខែតុលា ឆ្នាំ​២០១០ ក្នុង​បរិវេណ​វត្ត​អធ្វា​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​និង​ខេត្ត​សៀមរាប​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​អ្ន ​ថតកុន​ដែល​ផឹកស៊ី​ស្រវឹង​ហើយ​វាយតប​សមត្ថកិច្ច​វិញ​ឲ្យ​រងរបួស​។ ប៉ុន្តែ នាង​មិន​ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ផឹកស៊ី​នៅ​ទេ​។​

​ ​សូមបញ្ជាក់​ថា ក្រុម​ថតកុន​ឲ្យ​ក្រុមហ៊ុន​មួ​យ​ដែល​មាន​ថៅកែ​ឈ្មោះ ប៉ិច​សេ​វេន​បាន​ជួប​នឹង​បញ្ហា​នៅពេលដែល​ពួកគេ​ថតកុន​ចប់​ហើយ​នាំគ្នា​ ជប់លាង​រួច ក៏​ត្រូវ​បាន​ថៅកែ​កុន​ហៅ​ប៉េអឹម​ឲ្យមក បំបែក​ក្រុម​អ្នក​ស្រវឹង ដែល​មិន​អាច​និយាយ​ស្តាប់​គ្នា​បាន ។​ប៉ុន្ត​នាង​សុជាតា​អះអាង​ថា​នាងក៍​ហួសចិត្ត​ដោយសារ លោក​ថៅកែ ប៉ិច សេ​វេន មិន​បាន​សួរ​សុខទុក្ខ និង​មិន​បាន​បើក​លុយ​ឲ្យ​អ្នក​ថត​ទេ តែ​ថែម​ទាំង​រករឿង​គំរាម​ប្តឹង​នាង​ទៀត ។ នាង​ស្វែង សុជាតា បាន​សំណូមពរ​តុលាការ​ខេត្ត​សៀមរាប​សុំ​កុំឲ្យ​ចោទប្រកាន់​ពួក​ក្រុម​ មិត្តភក្តិ​រប​ស់​ខ្លួន​ដែល​គេ​ចាប់​ទៅ​នោះ​ធ្វើ​អ្វី ពីព្រោះថា​ពួកគេ​គ្មាន​កំហុស​អ្វី​ទេ ។ តែ​នាង​បាន​ស្នើ​ឲ្យ សមត្ថកិច្ច​ពាក់​ពន្ធ័​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ក៍​ដូចជា​ក្រុម​ការងារ​ ផងដែរ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP