សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឡាយ ស្រីពៅ និងសន សូលីនកា មិនត្រូវគ្នា


ឡាយ ស្រីពៅ បានត្រឡប់មកពីសម្តែង នៅប្រទេសអូស្ត្រាលី ដោយជោគជ័យ និង ស្ពាយប្រាក់យ៉ាងក្រាស់ក្រែល មកជាមួយផង ប៉ុន្តែអ្វីដែលគួរឱ្យ កត់សម្គាល់ អ្នកចម្រៀងរូបនេះបែរជាត្អូញត្អែរថា មានអារម្មណ៍តឹងតែង និង ពិបាកទ្រាំ ពីព្រោះនាងរួមដំណើរជាមួយ សន សូលីនកា ជាសត្រូវស្នេហា ពីព្រោះ សន សូលីនកា ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយស្វាមីនាង ។

ការចេញទៅក្រៅប្រទេសរបស់សិល្បករ- ការិនីខ្មែរគ្មានអ្វីគួរឱ្យប្លែកទេ ប៉ុន្តែសម្រាប់ ឡាយ ស្រីពៅ មានមជ្ឈដ្ឋានជាច្រើន ចាប់អារម្មណ៍ ពីព្រោះនាងបានរួមដំណើរជាមួយអ្នកចម្រៀងប្រចាំផលិតកម្ម ច្រៀក សន សូលីនកា ដែលកន្លងមក ធ្លាប់មានទំនាក់ទំនងស្នេហា លួចលាក់ជាមួយស្វាមីនាងជាតន្ត្រីករ ។ រយៈពេលបីសប្តាហ៍ដែលស្នាក់នៅទីនោះ ឡាយ ស្រីពៅ បានចេញសម្តែងនៅរដ្ឋស៊ីដនី និង អាត់ដឺឡែន ។



ថ្វីដ្បិតមិនមែនជាអ្នកចម្រៀងដែលមាន ឈ្មោះល្បីក៏ពិតមែន តែ ឡាយ ស្រីពៅ បានឱ្យដឹងថា ការទៅសម្តែង ជាលើកដំបូងរបស់នាងទទួលបានជោគជ័យ និង សល់ប្រាក់កាសគួរសមថែមទៀត ។ មិនតែប៉ុណ្ណោះ នាងថែមទាំង បានទទួលកាដូ នឹងការសុំស្នេហ៍ពីសំណាក់បុរសៗនៅអូស្ត្រាលីផងដែរ ប៉ុន្តែអ្នកចម្រៀងរូបនេះបែរជាបញ្ចោញអាការ មិនសូវពេញចិត្ត និង វត្តមាន សន សូលីនកា ដោយនាង និយាយថា “បើនិយាយទៅ គេទាក់ទងឱ្យខ្ញុំទៅសម្តែងនៅ អូស្ត្រាលីមុន ហើយខ្ញុំក៏មិនបានដឹងថា អ្នកចម្រៀងម្នាក់នោះទៅជាមួយទេ ។ ជាការពិតខ្ញុំមានអារម្មណ៍តានតឹង និង ពិបាកទ្រាំខ្លាំងណាស់ ពីព្រោះ ខ្ញុំ និង គេមិនត្រូវគ្នា តែបែរជាទៅសម្តែងរួមគ្នា ហើយដេកបន្ទប់ជាមួយគ្នា និង នៅលើគ្រែតែមួយទៀត ប៉ុន្តែកាលណោះដាក់ខ្នើយចំកណ្តាល ខ្ញុំ និង នាងមិនបាននិយាយរកគ្នាទេ ហើយនៅពេល ច្រៀងរួមគ្នាម្តងៗ ខ្ញុំព្យាយាមធ្វើធម្មតា គិតថា យើងកំពុងច្រៀងម្នាក់ឯង ។ សម្រាប់ខ្ញុំមិនលក់កិត្តិយសទេ ពីព្រោះ មុននឹងឈានជើងចេញពីស្រុកខ្មែរ ខ្ញុំបានធ្វើចិត្ត និង ទុករឿងមិនល្អមួយឡែកសិន” ។

ឡាយ ស្រីពៅ បាន ប្រាប់ថា “នៅអូស្ត្រាលីមានគេដឹងរឿងរ៉ាវរវាងខ្ញុំ និង នាងម្នាក់នោះដែរ ដោយសារពួកគាត់បានមើលទស្សនាវដ្តីដែល បានផ្សាយតែសម្រាប់អ្នកអត់ដឹងរឿងចេះតែឆ្ងល់ និង សួរថា ហេតុអ្វីមិនឃើញពួកខ្ញុំនិយាយរកគ្នា ? តែខ្ញុំប្រាប់ថា អត់ មានរឿងអ្វីត្រូវនិយាយគ្នាទេ” ។

ឡាយ ស្រីពៅ នៅមិនទាន់ប្រាកដក្នុងចិត្តថា រវាងស្វាមីនាង និង អ្នកចម្រៀង សន សូលីនកា នៅតែមាន សម្ពន្ធភាពស្អិតល្មួតជាមួយគ្នាឬយ៉ាងណាទេ ប៉ុន្តែអ្នកចម្រៀង ឡាយ ស្រីពៅ បានបង្ហើបថា “ថ្មីៗនេះពួកខ្ញុំមានទំនាក់ ទំនងល្អជាមួយគ្នាវិញហើយ គាត់តែងតែនៅជាមួយខ្ញុំ និង ជូនខ្ញុំទៅណាមកណាគ្រប់ពេល ។ ខ្ញុំគិតថាគាត់ (ស្វាមី) មិនដែលចោលប្រពន្ធយកស្រីទេ ប៉ុន្តែខ្ញុំក៏មិនទាន់ទុកចិត្តថា គាត់ឈប់ទាក់ទងអ្នកចម្រៀងម្នាក់នោះដែរ ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP