សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ក្មេងស្រីអាយុ11​ឆ្នាំពពោះ7ខែ

នៅពេលដែលយើងទាំងអស់ គ្នាបានឮថា កុមារីអាយុ ទើបតែ ១១ ឆ្នាំ មានផ្ទៃពោះ ៧ ខែ ដោយសារឪពុកធំពីរនាក់ ចាប់រំលោភនោះយើង ហាក់បីដូចជា មិនសូវជឿប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលយើងបានឃើញនៅពេលយើងទៅ ដល់ផ្ទះរបស់នាងនោះទើបយើងដឹងថា ទាំង នោះគឺជារឿងពិតទាំងអស់ ។



កំពុងអង្គុយលាងចាន-ឆ្នាំងនៅខាងមុខផ្ទះ ក្រោម ម្លប់ដើមក្រខុប និង ពាក់អាវរងាពីខាងក្រៅផងនោះ ដែល អាច ជួយបិទបាំងផ្ទៃពោះរបស់នាងបន្តិចផងនោះ ធ្វើឱ្យ មនុស្សមួយចំនួនដែលពុំបានដឹងរឿងហេតុនេះជាមុននោះ គិតថានាងពុំមានផ្ទៃពោះឡើយ ។ នៅពេលដែលឃើញ យើងគោះទ្វារផ្ទះសុំចូល នាងហាក់បីដូចជាមានអារម្មណ៍ ភ័យខ្លាចចំពោះមនុស្សប្រុសប្លែកមុខ ហើយភិតភ័យផង ដោយសួរថា ពូ រកអ្វី ? ទាំងទឹកមុខភ័យខ្លាច ។ ក្រោយ ពីដឹងថាយើងជាអ្នកសារព័ត៌មាន នាងក៏ឱ្យយើងឈរចាំ នៅមុខផ្ទះ រង់ចាំម្តាយរបស់នាងត្រឡប់មកវិញសិនចាំជួប គាត់ទៅ ។ ក្រោយពីរង់ចាំម្តាយរបស់នាងប្រមាណ ២០ នាទីនៅខាងមុខផ្ទះ ម្តាយរបស់នាងក៏មកដល់ ហើយក៏ បានហៅយើងចូលខាងក្នុងផ្ទះ បន្ទាប់ពីសាកសួរគ្នានៅខាងមុខផ្ទះមួយរយៈហើយនោះ ។ នៅពេលជួបយើង មួយសន្ទុះហើយនោះ នាងហាក់បីដូចជាលែងសូវភ័យ មានអារម្មណ៍ធម្មតាឡើងវិញ ។

កុមារី ធ.ច.ន. ដែលទើបតែមានអាយុ ១១ ឆ្នាំ ឈានចូល ១២ ឆ្នាំ និយាយទាំងភាពភ័យខ្លាចផងពីប្រវត្តិរឿងរ៉ាវ ដែលគួរឱ្យភ័យខ្លាចនោះថា “នៅក្នុងខែឧសភា ឆ្នាំ ២០១០ ខ្ញុំពុំចាំថ្ងៃច្បាស់លាស់ឡើយ គ្រាន់តែចាំ ថានៅពេល ម៉ោងប្រមាណជាង១០ ព្រឹក អ៊ំថ្លៃប្រុស របស់ខ្ញុំដែលមានឈ្មោះ ឡេង ប៊ុនសេង បានបបួល ខ្ញុំឱ្យទៅជាមួយគាត់ ដោយថានាំខ្ញុំទៅទិញខោអាវឱ្យ ពេលនោះខ្ញុំមិនបានដឹងពីគំនិតអាក្រក់របស់អ៊ំថ្លៃខ្ញុំឡើយ លុះដឹកខ្ញុំចុះឡើង មួយស្របក់គាត់ក៏នាំនាងទៅផ្ទះសំណាក់មួយនៅម្តុំវត្តកោះ ។

ពេលនោះខ្ញុំឆ្ងល់សួរថា អ៊ំ ហេតុអ្វីនាំខ្ញុំមកទីនេះ ? គាត់ឆ្លើយថា មករង់ចាំគេបន្តិច ហើយគាត់ក៏បានយកកូកាកូឡា ឱ្យខ្ញុំផឹកមួយកំប៉ុង ។ ពេល ផឹកកូកាកូឡារួចហើយខ្ញុំក៏បាត់បង់ស្មារតី ពេលដឹងខ្លួន ឡើងឃើញខ្លួនប្រាណរបស់ខ្ញុំ អាក្រាតអស់ព្រមទាំងមានឈាមប្រឡាក់ប្រឡូសពេញខ្លួន ខ្ញុំក៏ស្រែកយំ ពេលនោះ អ៊ំ ប៊ុនសេង ក៏សម្លុតឱ្យខ្ញុំថា ឯងកុំយំអី បើឯងយំ ហើយ យករឿងនេះទៅប្រាប់ឪពុកម្តាយរបស់ឯង អញនឹងសម្លាប់ ឯង និង ម្តាយឯងចោល ហើយគាត់ឱ្យខ្ញុំទៅងូតទឹក រួច ក៏ដឹកខ្ញុំមកដាក់ផ្ទះដែលខ្ញុំជួលស្នាក់នៅជាមួយម្តាយឪពុក នៅទួលសង្កែវិញ ។ ក្រោយពីចាប់រំលោភខ្ញុំម្តងហើយមក អ៊ំ ប៊ុនសេង ក៏លួចលបចូលចាប់រំលោភខ្ញុំបួនដងទៀត នៅផ្ទះជួលនេះ ដោយការរំលោភរាល់លើក អ៊ំ ប៊ុនសេង សុទ្ធតែគំរាមថា បើខ្ញុំហ៊ានប្រាប់អ្នកណាឱ្យដឹងពី រឿងនេះ គាត់នឹងសម្លាប់ចោលមួយពូជ ដោយភ័យខ្លាច អ៊ំ ប៊ុនសេង គំរាមបែបនេះ ខ្ញុំក៏ប្រឹងលាក់បាំងរឿងនេះ រហូតមក ។ មិនយូរប៉ុន្មាន ម្តាយខ្ញុំក៏ប្តូរផ្ទះជួលមកនៅ ភូមិសែនសុខ ២ វិញ ។


ការមកនៅផ្ទះថ្មីនេះ ខ្ញុំនឹកស្មានតែរួចផុតពីក្រញាំដៃរបស់អ៊ំ ឡេង ប៊ុនសេង ដឹងអីមកដល់ផ្ទះជួលថ្មីនៅ (អន្លង់ក្ងាន) ភូមិសែនសុខ ២ នេះ គាត់នៅតែតាមមកចាប់រំលោភខ្ញុំរហូត ដល់បួនដងទៀត ។ ការមកចាប់រំលោភខ្ញុំរាល់លើក គាត់រកឱកាសដែលម្តាយខ្ញុំមិននៅផ្ទះ ហើយគាត់ ក៏បានយកក្រមាដែលមានថ្នាំសណ្តំមកខ្ទប់ច្រមុះឱ្យខ្ញុំសន្លប់លែងដឹងខ្លួនទើបគាត់ចាត់ការ ។ ក្រោយ ពេលគាត់រំលោភហើយរាល់លើកគាត់តែងតែគំរាមសម្លាប់ជានិច្ច បើសិនជាខ្ញុំហ៊ាននិយាយប្រាប់ម្តាយ ខ្ញុំ ឬ អ្នកផ្សេងក៏ដោយ ទើបខ្ញុំចេះតែលាក់រឿងនេះរហូតមក ។

ការចាប់រំលោភរបស់អ៊ំ ប៊ុនសេង មិនទាន់ចប់ស្រួលបួលផង ក៏មានអ៊ំប្រុសសាច់ថ្លៃម្នាក់ទៀត ឈ្មោះ មួង ប៊ុនលី មកចាប់រំលោភបន្តបន្ទាប់ចំនួនបីដងទៀត រហូតដល់ខែធ្នូ ឆ្នាំ ២០១០ នេះ ។ ការរំលោភនោះវាមិនខុសគ្នាពីអ៊ំ ប៊ុនសេង ឡើយ មុនចូលរំលោភ គាត់រកឱកាសណាដែលម្តាយខ្ញុំមិននៅ គាត់លួចចូលផ្ទះជួលរបស់ខ្ញុំទាំងថ្ងៃ ហើយយកក្រមាដែលមានថ្នាំសណ្តំខ្ទប់ច្រមុះឱ្យសន្លប់រួចរំលោភតែម្តង ហើយពេលដឹងខ្លួនគាត់ក៏បាន គំរាមសម្លាប់ខ្ញុំដូចអ៊ំ ប៊ុនសេង ដែរ ដោយភ័យខ្លាចខ្ញុំក៏លាក់ម្តាយរហូតមកដែរ” ។

បងស្រី អ.ច.ន. អាយុ ៣២ ឆ្នាំ រស់នៅផ្ទះជួលលេខ ៧ ផ្លូវលេខ ២២៤ ភូមិសែនសុខ ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញត្រូវជាម្តាយរបស់កុមារី ធ.ច.ន. បានឱ្យដឹងថា “ខ្ញុំហួសចិត្ត មិននឹកថាបងថ្លៃខ្ញុំទាំងពីរនាក់ធ្វើថោកទាប ដូចនេះសោះខ្ញុំខំទុកចិត្តគាត់ គោរពគាត់ជាបងថ្លៃត្រឹមត្រូវ បែរជាពួកគាត់ដាច់ចិត្តធ្វើអំពើដ៏លាមកយ៉ាងនេះមកលើ ក្មួយស្រីឯងទៅកើត! ពេលនេះខ្ញុំសូមឱ្យច្បាប់ ចាត់ការពួកគាត់ទៅតាមផ្លូវច្បាប់ទៅចុះ ឯសាច់ឈាមទុកមួយឡែកសិន ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះ ម្តាយ របស់ខ្ញុំទៅវិញទេដែលគាត់ពិបាកចិត្ត ម្ខាងចៅ ម្ខាងកូនប្រសាទាំងពីរ” ។

បើតាមការខ្សឹបខ្សៀវពីខាងក្រៅវិញនោះបានឱ្យដឹងថា ក្រុមគ្រួសារអ្នកជាប់ចោទទាំងពីរនាក់ នោះបានបញ្ចុះបញ្ចូលបងស្រី អ.ច.ន. ឱ្យសម្របសម្រួល និង បន្ធូរបន្ថយទោស ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ ក៏ក្រុមគ្រួសារផ្ទាល់របស់កុមារី ធ.ច.ន. មិនសម្របសម្រួលឡើយ គឺទុកឱ្យច្បាប់ជាអ្នក ចាត់ការទៅចុះ ។

នៅពេលបច្ចុប្បន្ននេះ កុមារី ធ.ច.ន. ត្រូវបាន ម្តាយឪពុកប្រគល់ទៅឱ្យ អង្គការ អាហ្វេស៊ីប យក ទៅថែរក្សាក្នុងមណ្ឌល ។
លោក អ៊ុន ព្រឿង ប្រធានការិយាល័យស៊ើប អង្កេតរបស់អង្គការ អា-ហ្វេស៊ីប បានមានប្រ-សាសន៍នៅក្នុងពិធីបំពេញ សំណុំឯកសាររបស់កុមារី ធ.ច.ន. ពីសំណាក់ម្តាយ នៅចំពោះមុខប្រធានភូមិ ថា អង្គការរបស់លោកនឹងយក នាងទៅថែរក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជួយនាងក្នុងការតវ៉ាតាម ផ្លូវច្បាប់ទៀតផង ។

បុរសជាឪពុកធំសាច់ថ្លៃទាំងពីរនាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់ម្តាយកុមារី រងគ្រោះកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១០ ដោយម្នាក់មានឈ្មោះ មួង ប៊ុនលី រស់នៅភូមិ សែនសុខ ២ ជាមួយកុមារីរងគ្រោះដែរ និង ម្នាក់ទៀតមានឈ្មោះ ឡេង ប៊ុនសេង នៅឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

តាមចម្លើយសារភាពនៅចំពោះប៉ូលិសខណ្ឌសែនសុខ ជនជាប់ចោទ ឡេង ប៊ុនសេង បាន សារភាពថា ខ្លួនបានដេកជាមួយ ធ.ច.ន. ចំនួនប្រាំបីដង ហើយការដេកជាមួយគ្នាដោយគ្មានការបង្ខិត- បង្ខំឡើយ ។ ចំណែកឯ មួង ប៊ុនលី វិញក៏បានសារភាពដែរថា គេបានដេកជាមួយនាងចំនួនបួនដង ការដេករាល់លើកគ្មានការបង្ខិតបង្ខំឡើយ គឺជាការត្រូវរ៉ូវគ្នាទាំងសងខាង ។
បើតាមសៀវភៅគ្រួសាររបស់កុមារីរងគ្រោះបានសរសេរថា កុមារី ធ.ច.ន. កើតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ ។ នាងកំពុងសិក្សាថ្នាក់ទី ៦ សាលាបឋមសិក្សាសែនសុខ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP