សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ព្រឹត្តិការណ៍ក្នុងប្រទេសសំខាន់ៗក្នុងឆ្នាំ ២០១០


នៅក្នុងឆ្នាំ ២០១០ នេះ មានរឿងរ៉ាវ និងព្រឹត្តិការណ៍សំខាន់ជាច្រើនបាន​​ កើតឡើងនៅក្នុងសង្គមកម្ពុជានាពេល បច្ចុប្បន្នហើយក៏ជាឆ្នាំមួយដែលគេ អាចចាត់ទុកថាជាឆ្នាំប្រវត្តិសាស្ត្រ និង មោទកភាពបំផុតសម្រាប់ប្រទេស កម្ពុជាពីព្រោះនៅក្នុងឆ្នាំនេះមានដំណើរទស្សនកិច្ច របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឥស្សរជននយោបាយសំខាន់ៗរបស់ពិភព លោកបានមកធ្វើទស្សនកិច្ចជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិសេស សោកនាដកម្មនៅលើស្ពានពេជ្រនៃតំបន់កោះពេជ្រ បណ្តាលឱ្យមនុស្សស្លាប់ ជិត ៣៥៣ នាក់ នឹងរបួសជាង៤០០នាក់។ ព្រឹត្តិការណ៍សំខាន់ៗទាំងនោះមានដូចខាងក្រោមនេះ ៖




* សោកនាដកម្មដ៏រន្ធត់ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានមនុស្ស ស្លាប់ចំនួន ៣៥១ នាក់ ក្នុងហេតុការណ៍ប្រជ្រៀតគ្នាយប់ថ្ងៃអុំទូកទី ៣
នៅក្នុងហេតុការណ៍ដ៏រន្ធត់ដែលពុំធ្លាប់មានគឺនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ថ្ងៃទីបីនៃពិធីបុណ្យអុំទូក នៅលើស្ពានឆ្លងចូលទៅតំបន់ ទីក្រុងរណបកោះពេជ្រមានហេតុការណ៍ប្រជ្រៀតជាន់គ្នាបណ្តាលឱ្យមានមនុស្ស ស្លាប់ចំនួន ៣៥3 នាក់ និង រងរបួសជិត ៤០០ នាក់ ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃអុំទូកទី ៣ ហើយអ្នកស្លាប់ ភាគច្រើនជាអ្នកមកពីតាមបណ្តាខេត្តដែលពួកគេបាននាំគ្នាទៅលេងកោះពេជ្រ ។ មូលហេតុនៃការស្លាប់ និង របួសមនុស្សដ៏ច្រើនលើសលប់នេះបណ្តាលមកពីការ ផ្អើលជាន់គ្នាកកស្ទះនៅលើស្ពានពេជ្រ ។ មនុស្សជាន់គរលើគ្នាមិនអាចចេញពី ស្ពាន មានអ្នកខ្លះអាចរួចជីវិតដោយលោតចូលទៅក្នុងទឹកទន្លេ ។ ក្រោយហេតុ ការណ៍នេះប្រជាជនកម្ពុជា ពិសេសអ្នករស់នៅភ្នំពេញផ្អើលនាំគ្នាទិញចេក ទៀន ធូប ដុត ដើម្បីជូនព្រលឹងអ្នកស្លាប់ទៅកាន់បរលោក ។

* ចាប់លោកសង្ឃ នេត ខៃប៉ូលិសចាប់លោកសង្ឃ នេត ខៃ ផ្សឹកហើយដាក់ ពន្ធនាគារបន្ទាប់ពីលោកសង្ឃអង្គនេះ បានថតរូបវីដេអូស្រាត ងូតទឹករបស់ភ្ញៀវដែល មកប្រោះព្រំទឹកមន្ត នៅវត្តស្រះចក ខណ្ឌដូនពេញ ។ លោកសង្ឃ នេត ខៃ បានថតឈុតវីដេអូ ស្រាតជាច្រើនរយ ឈុតហើយបានបញ្ជូនតាមទូរស័ព្ទដៃ ។ មានពាក្យបណ្តឹងពីស្រី ៣ រូបដែលត្រូវលោកសង្ឃថតវីដេអូ ស្រាតងូតទឹកក្នុងបន្ទប់ហើយបញ្ជូនទៅតាមទូរស័ព្ទ ។ លោកសង្ឃត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ ។


* ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ នៅរាជធានីប៊្រុចសែល
ជំនួបលើកទី ២ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ នៅរាជធានីប៊្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី ៦ ខែតុលា ក្នុងខណៈពេលដែលប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេស ទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ៨ ។ ក្នុងជំនួបនោះមេដឹកនាំនៃប្រទេស ទាំងពីរបានពិភាក្សាគ្នាលើទិដ្ឋភាពទូទៅ ដោយធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ជិតស្និទ្ធថែមទៀត ពិសេសបង្កើនជំនឿជឿជាក់ និង ភាពកក់ក្តៅ សម្រាប់ប្រជាជាតិនៃប្រទេសទាំង ពីរឱ្យកាន់តែមានទំនុកចិត្តទ្វេឡើងថែមទៀតលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជាដើម ។


* មេដឹកនាំកម្ពុជា-ថៃជួបគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម
ជំនួបទ្វេភាគីលើកទី ៣ រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពី ថ្ងៃទី ២៨ ខែតុលា ខណៈពេលដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី ១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

* រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា

លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាមេរិកបានមកធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួនបីថ្ងៃ ។ លោកស្រី បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែតុលា ហើយបានទៅ ទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ។ ក្នុងដំណើរទស្សនកិច្ច របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មកកាន់ប្រទេសកម្ពុជានាពេលនោះ បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល ៤៥ នាទី កាលពីរសៀលថ្ងៃទី ១ ខែវិច្ឆិកា នៅវិមានសន្តិភាពនៃទីស្តីការនាយក រដ្ឋមន្ត្រី ។ ក្រៅពីជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី លោកស្រីបានជួប ជាមួយមន្ត្រីគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ទៅទស្សនាសារមន្ទីរគុកទួលស្លែង និង ជួបជាមួយក្រុមនិស្សិតរាប់រយ នាក់នៅក្នុងទីក្រុងភ្នំពេញ ។

* ជំងឺរាករូសបានរាតត្បាត តាមបណ្តាខេត្តមួយចំនួន
កន្លងមកកាលពីថ្ងៃទី ១០ ខែមេសា ដល់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១០ មានអ្នកស្លាប់ ដោយសារជំងឺរាករូសនេះចំនួន ១៦ នាក់ និង មនុស្សចំនួន ៥៤៣ នាក់ផ្សេងទៀតត្រូវបានរាត ត្បាតដោយសារជំងឺនេះ ។ ជំងឺនេះបានរាត ត្បាតនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត ក្រចេះ កំពង់ចាម រតនគិរី និង តំបន់ផ្សេងៗ ទៀត ។

* ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងញ្ញូវ យ៉ក
កាលពីថ្ងៃទី ២៤ ខែកញ្ញា កន្លងទៅនេះ នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានជួបពិភាក្សា ទ្វេភាគីដើម្បីបង្កើននូវទំនាក់ទំនងនៃប្រទេស ទាំងពីរឱ្យកាន់តែប្រសើរថែមទៀត ក្នុងគោល បំណងកាត់បន្ថយនូវភាពតានតឹងតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ។ ការជួបពិភាក្សាក្នុងខណៈ នោះមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។


* អគ្គលេខាធិការអង្គការសហប្រជាជាតិមកទស្សនកិច្ចនៅប្រទេសកម្ពុជា

កាលពីព្រលប់ថ្ងៃទី ២៦ ខែតុលា លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជា បន្ទាប់មកបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាមួយ ចំនួន ។ នៅថ្ងៃទី ២៧ ខែ តុលា លោក បាន គីមូន និង លោកជំទាវ បានទទួលបដិសណ្ឋារកិច្ច ផ្លូវការនៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួន និង បណ្តាអង្គទូតនានា ។ នៅវេលា ម៉ោង ២ រសៀលថ្ងៃទី ២៨ ខែតុលា លោក បាន គីមូន បានចាកចេញពីប្រទេសកម្ពុជាទៅធ្វើ ទស្សនកិច្ចនៅប្រទេសវៀតណាម ។


* ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតចិនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិត ចិនមកកាន់ប្រទេសកម្ពុជាមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៦ ខែ វិច្ឆិកា ។ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៤ ខែវិច្ឆិកា ប្រធានរដ្ឋសភាចិន បានត្រួតពល នៅខាងមុខរដ្ឋសភាកម្ពុជា បន្ទាប់មកបានជួបជាមួយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ។ នៅរសៀលថ្ងៃដដែលវេលាម៉ោង ៣ ថ្ងៃទី ៤ គណៈប្រតិភូបានចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង ។ នៅវេលា ម៉ោង ៤ ថ្ងៃនោះដែរ គណៈប្រតិភូរបានជួបសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហើយនៅ ព្រលប់ថ្ងៃទី ៤ ខែវិច្ឆិកា គណៈប្រតិភូបានជួបស្ថានទូតចិន សមាគមចិន និង និស្សិត ចិននៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃទី ៥ ខែវិច្ឆិកា គណៈប្រតិភូបានចេញដំណើរទៅ ខេត្តសៀមរាបដើម្បីទស្សនាប្រាសាទអង្គរវត្ត ។ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៦ ខែ វិច្ឆិកា គណៈប្រតិភូបានចេញដំណើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ។

* កិច្ចប្រជុំកំពូល CLV, CLMV ,ACMECS ក្នុងទីក្រុង ភ្នំពេញប្រទេសកម្ពុជា

ក្នុងកិច្ចប្រជុំកំពូលកម្ពុជា វៀតណាម លាវ លើកទី ៦ CLV កិច្ចប្រជុំកំពូលកម្ពុជា វៀតណាម លាវ មីយ៉ាន់ម៉ា លើកទី ៥ CLMV និង កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិ-បត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី ចៅប្រាយ៉ាមេគង្គ លើកទី ៤ ACMECS រវាងប្រទេសកម្ពុជា លាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម នៅរាជ ធានីភ្នំពេញ កាលពីថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ឆ្នាំ ២០១០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជុំទ្វេភាគីដាច់ដោយឡែកជាមួយនាយក រដ្ឋមន្ត្រីលាវ នាយករដ្ឋមន្ត្រីវៀតណាម និង នាយករដ្ឋមន្ត្រីថៃ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល ACMECS នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត នឹង ត្រូវបំពេញទស្សនកិច្ចការងារនៅកម្ពុជា ខណៈ ពេលនោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និង លោក អាប់ភីស៊ីត បានជួបពិភាក្សាការងារទ្វេភាគីជាមួយ គ្នាដោយបិទទ្វារ ។ ក្នុងកិច្ចប្រជុំ ជៅំជ្ថែ កន្លងទៅនេះមានកិច្ចព្រមព្រៀងជាច្រើនបានចុះ ហត្ថលេខាជាមួយគ្នារវាងបណ្តាប្រទេសជាសមា-ជិកដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។

* ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា និង វៀតណាម នៅទីក្រុងភ្នំពេញ

ឆ្លើយតបនឹងការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា លោក ណងុយនេ ទាន ឌុនង នាយករដ្ឋ-មន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកជំទាវ ព្រមទាំងគណៈប្រតិភូបានអញ្ជើញ មកព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ ។ ក្នុងជំនួបជាផ្លូវការរយៈពេល ៥០ នាទីរវាងសម្តេចអគ្គមហាសេនាបតីតេជោ និង លោក ណងុយនេ ទាន ឌុនង នៅអគារសន្តិភាពនៃ ទីស្តីការនាយករដ្ឋមន្ត្រី សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានអបអរសាទរចំពោះជោគជ័យដែលសាធា-រណរដ្ឋសង្គមនិយមវៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ១៧ កន្លងទៅថ្មីៗនេះ ហើយ សម្តេចក៏មានសុទិដ្ឋិនិយមចំពោះទស្សនកិច្ចនេះនឹងបង្កើនថែមទៀតនូវទំនាក់ទំនង និង កិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

* មនុស្ស ៦៩ នាក់ពុលស្រា

ប្រជាពលរដ្ឋរស់នៅឃុំចំនួនបី ក្នុងនោះ មានឃុំព្រះធាតុ ឃុំមៀន និង ឃុំអម្ពិលតាពក ក្នុងស្រុកអូររាំងឪ ខេត្តកំពង់ចាម បានពុលស្រា ដោយមានអ្នកស្លាប់ជាបន្តបន្ទាប់គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលា មានអ្នកពុលស្រាចំនួន ៦៩ នាក់ និង ស្លាប់ចំនួន ១២ នាក់ ។ ការស្លាប់ដ៏ចម្លែកនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាល ខេត្តធ្វើការអះអាងថា ការពុលនេះអាចបណ្តាល មកពីមានជាតិថ្នាំពុលនៅក្នុងស្រា និង ទឹក អណ្តូង ។ ប្រជាពលរដ្ឋដែលពុលនេះនៅក្នុង កម្មវិធីជប់លៀងក្នុងភូមិមួយ ។

* សោកនាដកម្មផ្ទុះមីនតោន កសិករជិះគោយន្ត ១៤ នាក់ស្លាប់

ប្រជាកសិករចាស់ក្មេងប្រុសស្រីចំនួន ១៤ នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រាដែលពួកគាត់ បាននាំគ្នាជិះលើរ៉ឺម៉កគោយន្តកន្ត្រៃមួយគ្រឿងបើកត្រឡប់ពីចម្ការមកលំនៅស្ថានរបស់ពួកគេវិញ ។ គ្រោះ អកុសលនេះកើតឡើងដោយសារគោយន្តកិនលើមីនតោនកប់ក្នុងដី បណ្តាលឱ្យផ្ទុះលាន់ដូចរន្ទះ កាលពីវេលាម៉ោង ៥ និង ១៥ នាទីល្ងាច ថ្ងៃទី ១៦ ខែវិច្ឆិកា ត្រង់ចំណុចខ្នាច់សង្កែ ក្បែរមាត់អូរមួយ ស្ថិតក្នុងភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ អ្វីដែលធ្វើឱ្យអាណោចអាធ័ម បំផុតនោះ គឺស្ទើរតែគ្រប់សាកសពទាំងអស់រងរបួសខ្ទេចខ្ទីស្ទើរតែមើលមិនយល់ដូចគេកាប់ចិញ្ច្រាំ ហើយខ្ទាតរប៉ាត់រប៉ាយពេញព្រៃ ។ ក្នុងចំណោមមនុស្សទាំង ១៤ នាក់ រាប់ទាំងអ្នកបើកបរគោយន្តផង ពុំមានអ្នកណាម្នាក់បានរួចជីវិតពីគ្រោះអកុសលនេះឡើយ .



* ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនខេត្តពោធិ៍សាត់
កាលពីថ្ងៃទី ២៩ ខែមករា នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ នៅចំណុចព្រំដែនកម្ពុជា-សៀម ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ មានការផ្ទុះអាវុធដាក់គ្នាមួយប្រាវរវាង កងទ័ពនៃប្រទេសទាំងពីរ បណ្តាលឱ្យភាគីកងទ័ព សៀមម្នាក់បានស្លាប់ និង រងរបួសចំនួន ៤ នាក់ ចំណែកកងទ័ពកម្ពុជាវិញមិនមានអ្នកស្លាប់ និង រងរបួសនោះទេ ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP