សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

អន្លង់ព្រីង នឹងក្លាយជាតំបន់ ទេសចរណ៌ថ្មីនៅខេត្តកំពត



កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍យ៉ាងច្រើនរាប់មិនអស់ដើម្បី បម្រើការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ។ ថ្មីៗ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេច ដាក់តំបន់អភិរក្សសត្វក្រៀលបឹងព្រីង ស្រុក កំពង់ត្រាចឱ្យទៅជាតំបន់អភិរក្សកាលពីខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ទាំងប្រជាពលរដ្ឋ និង មន្ត្រីទាំងឡាយរបស់ខេត្តកំពត សង្ឃឹមថាតំបន់អភិរក្សមួយនេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសត្វក្រៀលកាន់តែច្រើនឡើងៗ ។
បើយើងចង់ធ្វើដំណើរទៅទស្សនាសត្វក្រៀលនៅតំបន់អភិរក្សអន្លង់ព្រីង យើងគ្រាន់តែចេញពីប្រជុំជនស្រុក កំពង់ត្រាចទៅទិសខាងត្បូងប្រមាណជាង ១១ គីឡូម៉ែត្រនោះ យើងនឹងបានឃើញផ្ទៃទឹកយ៉ាងល្ហល្ហេវ និង បានរំលេចទៅដោយហ្វូងសត្វក្រៀលយ៉ាងច្រើនដែលកំពុងដើររកចំណី ។

តំបន់អភិរក្សសត្វក្រៀលមួយកន្លែងស្ថិតនៅអន្លង់ព្រីង ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងធ្វើឱ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតំបន់បឹងនេះមានផ្ទៃល្ហល្ហេវ ដាច់កន្ទុយភ្នែកដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វ ក្រៀលដែលជិតផុតពូជទៅហើយ នោះបានចុះរកចំណីយ៉ាងច្រើននៅក្នុងបឹងនេះ ។ នៅរដូវប្រាំង តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះគឺជាកន្លែង ដ៏សំខាន់មួយដែលសត្វក្រៀលឆ្លងកាត់ទៅមកពីប្រទេសវៀតណាម មករកចំណីនៅទីនេះ ។

លោក សេក ឈិន មេឃុំព្រែកក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា តំបន់អភិរក្ស សត្វក្រៀលនៅ អន្លង់ព្រីងនេះមានផ្ទៃដីជាច្រើន ហិកតារ ជាប់ភូមិសាស្ត្រឃុំពីរ គឺឃុំព្រែកក្រឹស និង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។ តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះ ទម្រាំតែដាក់ចូល ទៅជាតំបន់អភិរក្សដែលរដ្ឋទទួលស្គាល់នេះមានការលំបាកណាស់ ។ ចំណុចសំខាន់នោះមានប៉ះញល់ ដីកសិកម្មរបស់ប្រជាពលរដ្ឋ ចុងក្រោយទើបនៅខែ វិច្ឆិកា ឆ្នាំ ២០១០ ត្រូវបានប្រកាសជាផ្លូវការជាតំបន់ អភិរក្ស ព្រោះប្រជាពលរដ្ឋជំទាស់គ្នាដណ្តើមកាន់ កាប់ដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យនៅឆ្នាំ ២០០៩ ជួយការញរឱ្យខាងតែបាន គឺមិនឱ្យជនណាម្នាក់ទៅ បំផ្លាញព្រៃឈើ និង បរបាញ់សត្វក្រៀលដើម្បីកុំឱ្យភិត ភ័យហើរទៅកន្លែងផ្សេងឡើយ ។

ស្ត្រីម្នាក់ឈ្មោះ ហ៊ ធាវ អាយុ ៣៧ ឆ្នាំ នៅ ភូមិកោះត្នោតបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច បានឱ្យដឹងថា អ្នកភូមិមានសង្ឃឹមច្រើនថានឹងមានភ្ញៀវ ជាតិ-អន្តរជាតិមកកម្សាន្តនៅទីនេះ ក្រោយពីតំបន់ នេះបានត្រូវដាក់​​ បញ្ចូលជាផ្លូវការ ពិសេសគឺអ្នកទេសចរ ចង់ឃើញហ្វូងសត្វក្រៀលនេះតែម្តង ។ បើភ្ញៀវមកទស្សនាកាន់តែច្រើន ពួកគាត់ ក៏អាចនឹងបង្កើតតូបលក់ដូរនៅតាមផ្លូវ ហើយរកកម្រៃបានច្រើនមិនខានឡើយ ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ថា តំបន់ អភិរក្សសត្វក្រៀល អន្លង់ព្រីង នៅស្រុក​កំពង់ត្រាចក៏បានដាក់ញក្យជាផ្លូវការរួច ហើយ វាជារមណីយដ្ឋានទេសចរណ៍មួយ​ ដែលមានមនុស្សម្នានាំគ្នាទៅកម្សាន្ត នៅទីនោះហើយប្រជាពលរដ្ឋក៏រកចំណូលបានពីភ្ញៀវទេសចរផងដែរ ។

លោក អ៊ឹម ស៊ីណាត អភិបាលស្រុកកំពង់ត្រាចមានប្រសាសន៍ថា ផ្ទៃដីសម្រាប់ អភិរក្សសត្វក្រៀលមានចំនួន ២១៧ ហិកតារ ដែលស្ថិតនៅក្នុងការតាមឃ្លាំមើល របស់អាជ្ញាធរ ហើយនិងអង្គការសង្គ្រោះសត្វស្លាបបានឃ្លាំមើល និង តាមដាន ឃើញមានចំនួនសត្វក្រៀលមិនលើសពី ៣០០ ក្បាល មកចុះរកស៊ីមើមផ្លុងនៅក្នុងបឹង ហើយរដូវវាចុះច្រើន គឺចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ។ រយៈពេលនេះហើយដែលភ្ញៀវទេសចរអាចទស្សនាក្រៀលច្រើនជាងគេ បង្អស់នៅទីនោះ ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានឱ្យដឹងថា លោកបានសាងសង់ស្នាក់ការមួយនៅ មាត់បឹងដើម្បី ឃ្លាំមើល និង តាមដានសត្វក្រៀលជានិច្ច ហើយមន្ទីររបស់លោកបានចូលរួមការញរធនធានធម្មជាតិនៅទីនោះ​ ឱ្យគង់វង្សល្អ ។

លោក ហង់ ភឿង នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកឈូក និង ទទួល ទិសមួយផ្នែកទៀតការពារអភិរក្ស​សត្វ​ក្រៀលនៅស្រុកកំពង់ត្រាចមានប្រ-សាសន៍ថា តំបន់អភិរក្សសត្វក្រៀលនៅអន្លង់ព្រីងនេះកើតឡើងនៅ​ ក្នុងឆ្នាំ ២០០៤ ប៉ុន្តែកាលនោះ សត្វក្រៀលមិនទាន់ចុះមកច្រើនទេ ទើបតែឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១០ នេះ សត្វក្រៀលមានការកើនឡើងរហូតទៅដល់ជាង ៣០០ ក្បាល នេះបើតាមការឃ្លាំមើលពីអង្គការសង្គ្រោះសត្វស្លាបសហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ ។ សត្វក្រៀលមិនបានចុះជាប់ជាប្រចាំនៅអន្លង់ព្រីងនោះ ទេ គឺចាប់ពីខែវិច្ឆិកា សត្វទាំងនោះត្រូវនាំគ្នាហើរចុះទាំងហ្វូងៗ លុះដល់ខែ មិថុនា ពួកវាបានហើរត្រឡប់ទៅវិញ ។ ឥឡូវនេះ អង្គការអភិរក្សសត្វស្លាប ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃ ឈើខេត្តបានឱ្យកងនគរបាលការញរព្រំដែនគោកវ រសេនាតូចលេខ ៦០១ ដែលឈរជើងនៅទីនោះជា អ្នកជួយួការញរការបាញ់សម្លាប់សត្វដ៏កម្រនេះ ។

តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះជាតំបន់ មួយដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនប្រទេសវៀតណាម ហើយត្រូវ​បានគណៈរដ្ឋមន្ត្រីអនុម័តជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ។ សត្វក្រៀលគឺជា ប្រភេទសត្វដែលត្រូវបានគេ​ កត់ត្រាក្នុងសៀវភៅ ក្រហមពិភពលោកថា ជាសត្វដ៏កម្រ និង ជិតផុតពូជ ទៅហើយនៅលើភពផែនដីយើងនេះ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP