សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

បុរស​ពីរ​នាក់​​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​សង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន


រាជធានីភ្នំពេញ ៖ នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ បាន​ឃាត់​ខ្លួន​​បុរស​​ពីរ​នាក់​​នៅ​​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌ​​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មករា ក្រោយ​ពី​សមត្ថ​កិច្ច​​ឆែក​ឆេរ​រក​ឃើញ​​ម្សៅ​​ថ្នាំ​​ញៀន​ពណ៌​ស មួយ​កញ្ចប់ ។ ជន​សង្ស័យ​​ចែក​ចាយ​ថ្នាំ​ញៀន​ដែល​ឃាត់​ខ្លួន ១-ឈ្មោះ​ឆា សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​​ផ្ទះ​ជួល​​ប្លុក​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ និង​២-ឈ្មោះ​សែត សុវណ្ណី ភេទ​ប្រុស អាយុ​​២១​ឆ្នាំ ​ស្នាក់​​នៅ​ផ្ទះ​ជួល ​ផ្លូវ​លេខ​១៤៤ សង្កាត់​​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូន​ពេញ ។

យោង​តាម​របាយ​ការណ៍​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​​ទី​២៥ មករា ឆ្នាំ​២០១១ វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច កំលាំង​នគរ​បាល​ផ្នែក​​​ព្រហ្ម​ទណ្ឌ​​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ ពេញ បាន​ឃាត់​ខ្លួន​បុរស​ពី​រ​នាក់​នៅ​ចំណុច​កែង​ផ្លូវ​លេខ​​១១៨ និង​១៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ខណៈ​ពេល​ជន​ទាំង​២​នាក់​​នោះ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ស្លែ ពាក់​ស្លាក​លេខONU-​2283។ ដោយ​មាន​ការ​សង្ស័យ​សមត្ថ​កិច្ច​ជំនាញ​បាន​ហៅ​ឱ្យ​​ពួក​គេ​ឈប់​ ហើយ​ធ្វើ​ការ​ឆែក​ឆេរ​​ក៏​រក​ឃើញ​​​ថ្នាំ​ញៀន​​ប្រភេទ​​ក្រាម​ពណ៌​​សថ្លា (ម៉ា​ទឹកកក) មួយ​កញ្ចប់​នៅ​ចង្កេះ​ខោ​ជន​សង្ស័យ​​ឈ្មោះ​​សែត សុវណ្ណី ដែល​អង្គុយ​ខាង​ក្រោយ ។ បច្ចុ​ប្បន្ន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​ អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដូន​ពេញ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP