សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

Chat and Khmer mp3 ឪពុករំលោភកូនស្រីពីរនាក់ មានប្តីហើយតាមរំលោភទៀត




រឿងរ៉ាវដ៏សែនខ្លោចផ្សា នេះត្រូវបានធ្លាក់ ទៅលើគ្រួសារក្រីក្រ មួយដែលមានឪពុក ជាសត្វតិរច្ឆានឈ្មោះ កូវដាអាយុ ៣៩ ឆ្នាំ ប្រពន្ធឈ្មោះ លាក់ សាខន អាយុ ៤០ ឆ្នាំ មានមុខរបរ ជាកម្មករឡឥដ្ឋទាំងពីរនាក់ប្តី ប្រពន្ធ ។ រីឯកូនដែលរងការបំផ្លាញអនាគតពីឪពុកបង្កើតមានឈ្មោះ ដា ស្រីម៉ៅ អាយុ ១៣ ឆ្នាំ (ជាកូនស្រីប្អូន) និង កូនស្រីច្បងឈ្មោះ ដា ស្រីធី អាយុ ១៨ ឆ្នាំ រស់នៅជាមួយឪពុកម្តាយទាំងពីរនាក់នៅផ្ទះកម្មករឡឥដ្ឋ ស្ថិតនៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ដោយសារតែក្នុងចិត្តក្តុកក្តួលខ្លោចផ្សា អាណិតកូនស្រី ស្ត្រីជាម្តាយឈ្មោះ លាក់ សាខន បានរៀបរាប់ទាំងទឹកភ្នែកថា កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១០ នេះ ខ្លួនបាន ចុះពីលើផ្ទះទៅអាំងត្រីនៅផ្ទះអ្នកជិតខាងនោះ ដោយទុកឱ្យកូនស្រីរងគ្រោះជាប្អូន និង ប្តីរបស់ ខ្លួននៅបន្តដេករហូតដល់ភ្លឺ ដោយមិននឹកស្មាន ថាប្តីខ្លួនឈ្មោះ កូវ ដា នោះហ៊ានប្រព្រឹត្តអំពើ លាមកទៅលើកូនស្រីឯងបង្កើតដូច្នេះទេ ប៉ុន្តែ ដឹងអីពេលគាត់ចុះពីលើផ្ទះបានមួយសន្ទុះ ឃើញ ឱកាសស្ងាត់ល្អផងនោះ ឪពុកតិរច្ឆាននេះបានទៅ ដេកក្បែរកូនហើយគំរាមសម្លាប់កូន រួចធ្វើសកម្ម-ភាពដោះសម្លៀកបំពាក់កូនរំលោភរហូតបានសម្រេច តែម្តង ។

ក្រោយពីកើតហេតុ កូនស្រីរងគ្រោះឈ្មោះ ដា ស្រីម៉ៅ នោះមិនហ៊ានប្រាប់ម្តាយ និង បងៗ របស់ខ្លួនឡើយដោយខ្លាចឪពុកគំរាមអារ-កសម្លាប់ ទាំងពូជ ប៉ុន្តែដោយសារតែស្នាមរបួសឈឺចាប់ នៅលើប្រដាប់ភេទទ្រាំពុំបាននោះ កូនស្រីរង គ្រោះ ដា ស្រីម៉ៅ បានត្អូញត្អែរការឈឺចាប់ប្រាប់ ក្មេងដទៃដែលលេងជាមួយគ្នានៅជិតខាងផ្ទះនោះ ហើយទើបបែករឿងដឹងដល់ចាស់ៗ និង ដឹងដល់ ម្តាយ ហើយក៏បានទៅប្រាប់ថៅកែឡឥដ្ឋឱ្យប្តឹង ប៉ូលិសចាប់ខ្លួនកូន ដា នៅព្រឹកថ្ងៃទី ២ ខែធ្នូ នោះតែម្តង ។

មិនត្រឹមតែប៉ុណ្ណោះទេ កូនស្រីរងគ្រោះ ឈ្មោះ ដា ស្រីម៉ៅ អាយុត្រឹម ១៣ ឆ្នាំនេះ បាន ឱ្យដឹងបន្ថែមទៀតថា នៅវេលាទៀបភ្លឺស្រាងៗ ម៉ោងប្រហែល ៥ និង ៣០ នាទី ឪពុកកំណាច របស់ខ្លួនបានមកឱបពោបពីលើធ្វើឱ្យខ្លួនភ័យរន្ធត់ យ៉ាងខ្លាំង ហើយបម្រុងស្រែកហៅម្តាយ ប៉ុន្តែ ត្រូវឪពុកចាប់ខ្ទប់មាត់ ហើយគំរាមមិនឱ្យស្រែក បើហ៊ានតែស្រែកនឹងសម្លាប់ចោល ដោយសារ តែខ្លាចការគំរាមពីឪពុកនោះ កូនស្រីរងគ្រោះក៏ នៅសំងំ ពេលនោះឪពុកកំណាចចាប់ផ្តើមសម្រាតខោកូនស្រីដល់ត្រឹម ជង្គង់ ហើយធ្វើសកម្មភាពរំលោភតែម្តង ។ ដោយសារតែការឈឺចាប់ទ្រាំ មិនបាន ខ្លួនបានអង្វរឱ្យឪពុកឈប់រំលោភមកលើខ្លួន ដោយនិយាយថា “ឈឺណាស់ឪ ! ចុកណាស់ឪ !” ហើយបើទោះបីឮពេញត្រចៀកនូវពាក្យអង្វរ កររបស់កូនយ៉ាងណាក៏ដោយ ក៏ឪពុកតិរច្ឆាននោះមិនព្រមស្តាប់តាមពាក្យ សុំអង្វរនោះដែរ ហើយនៅតែបន្តរំលោភរហូតបានសម្រេច បើទោះបីបើក ភ្នែកសម្លឹងមើលឃើញកូនកំពុងតែដេកសម្រក់ទឹកភ្នែកនៅគ្រានោះក៏ដោយ ។

ងាកមកស្តាប់ការសារភាពរបស់ឪពុកចិត្តខ្មៅនោះវិញ បើទោះបីដៃ កំពុងជាប់ខ្នោះក្តី ក៏ខ្លួនមិនបានញញ្ញើតជាមួយសមត្ថកិច្ចនោះឡើយ ដោយ បាននិយាយឥតសំចៃមាត់ថា នេះមិនមែនជាលើកទីមួយួនោះឡើយ ដែល ខ្លួនបានរំលោភមកលើកូនស្រីឯងនេះ ពោលគឺបានរំលោភម្តងតាំងពីកូនស្រី រងគ្រោះអាយុបាន ១០ ឆ្នាំ ខណៈពេលដែលក្រុមគ្រួសារនេះបាននៅលើ ខ្ទមស៊ីឈ្នួលចាំដីឱ្យគេនៅក្បែរឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ។

មិនតែប៉ុណ្ណោះ រឿងរ៉ាវដែលកូនស្រីច្បងឈ្មោះ ដា ស្រីធី អាយុ ១៨ ឆ្នាំ បានលាក់បាំងនឹងប្តីដើម្បីបិទបាំងភាពអាម៉ាស់ និង ដើម្បីរក្សាសុភមង្គល ក្នុងគ្រួសារ ក៏ត្រូវឪពុកតិរច្ឆាននេះលាតត្រដាងសារភាពប្រាប់ប៉ូលិសបែក-ការដល់អ្នកជិតខាងផងដែរ ដោយខ្លួនបានបញ្ជាក់ថា កាលពីកូនស្រីច្បង អាយុបាន ១៤ ឆ្នាំ ខ្លួនបានរំលោភកូនស្រីច្បង ពេលរស់នៅក្បែរឧទ្យាន ជាតិគិរីរម្យនោះ ហើយពេលមករស់នៅក្នុងផ្ទះឡឥដ្ឋនៅខេត្តកំពង់ឆ្នាំងក្នុង អំឡុងឆ្នាំ ២០០៧ កន្លងមក ក៏ខ្លួនបានរំលោភកូនស្រីច្បងនោះជាបន្តបន្ទាប់ ដែរ ហើយរាល់ពេលរំលោភ គេតែងគំរាមអារ-កសម្លាប់កូនស្រីនោះ ។

បើតាមការរៀបរាប់ទាំងទឹកមុខអឹមអៀនរបស់កូនស្រីច្បងឈ្មោះ ដា ស្រីធី នោះ បានឱ្យដឹងស្រដៀងនេះដែរថា ខ្លួនពិតជារងការឈឺចាប់ទាំង ផ្លូវចិត្តផ្លូវកាយ ដោយសារឪពុកបង្កើតឯងចាប់រំលោភតាំងពីអាយុ ១៤ ឆ្នាំ ម៉្លេះ ។ ដោយសារតែការគំរាមសម្លាប់ទាំងពូជនេះ ខ្លួនចេះតែបន្តសំងំមិន ហ៊ានប្រាប់អ្នកណាម្នាក់ឱ្យដឹងនោះទេ ហើយដើម្បីរក្សាសុភមង្គលក្នុងក្រុម គ្រួសារ ទើបខ្លួននៅបន្តលាក់រឿងអសោចិ៍ជាមួយប្តីនេះ ប៉ុន្តែទោះបីខំ សន្សំទាំងចិត្តមិនដែលភ្លេចនូវរឿងលាមកទាំងនេះក៏ត្រូវឪពុកលាតត្រដាង បានឮដល់អ្នកជិតខាងដល់ប្តីរបស់ខ្លួន ហើយដោយសារលាងជម្រះភាព អាម៉ាស់របស់ខ្លួន ប្តីដែលទើបផ្សំផ្គុំមិនទាន់បានមួយឆ្នាំផងនោះ ក៏បាន សម្រេចសុំចែកផ្លូវពីខ្លួនទាំងចិត្តនៅតែស្រឡាញ់ ។

គេធ្លាប់តែឮថា ឪពុកម្តាយដទៃបំបែកកូននៅមុនពេលរៀបការក្នុង បំណងកុំឱ្យកូនជ្រើសរើសគូអនាគតខុស ប៉ុន្តែបុរសជាឪពុកកំណាចនេះបាន បំបែកកូនមិនឱ្យរស់នៅជាមួយគ្នាដោយសារតែបង្កើតកូនមកដើម្បីបំពេញ តណ្ហាតែខ្លួនឯងតែប៉ុណ្ណោះ ។

ដោយសារតែការមិនអស់ចិត្ត ស្ត្រីជាម្តាយឈ្មោះ លាក់ សាខន បាន បន្តរៀបរាប់ថា មិនមែនតែកូនស្រីច្បងឈ្មោះ ដា ស្រីធី នេះព្រាត់ប្រាស់ពីប្តី តែម្នាក់ឯងនោះទេ ពោលគឺកូនរបស់ ដា ស្រីធី ដែលទើបចាប់កំណើត ក្នុងផ្ទៃបាន ២ ខែ ក៏ត្រូវរលូតទៅវិញ ចំណែកកូនប្រុសដែល ជាបងបង្កើត របស់ ដា ស្រីធី នេះក៏ត្រូវបានគូកំណាន់ជាកូនស្រីអ្នកជិតខាងនោះសុំបែក ដែរ ដោយសារតែគេរើសអើងមកលើគ្រួសារនេះ ។ មិនតែប៉ុណ្ណោះខ្លួន ត្រូវបែកពីកូនស្រីប្អូនឈ្មោះ ដា ស្រីម៉ៅ នោះទៀត ព្រោះ ដា ស្រីម៉ៅ ត្រូវ បានអង្គការក្នុងស្រុកមួយយកទៅចិពឹម្ច និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បន្ទាប់ពីត្រូវដឹងថា នាងត្រូវឪពុកឯងរំលោភនោះ ។

ដោយសារតែភាពអាម៉ាស់ទាំងនេះស្ទើរតែធ្វើឱ្យគ្រួសារមួយនេះមិនហ៊ាន រស់នៅក្បែរអ្នកជិតខាងក្នុងឡឥដ្ឋ ស្រុកពញាឮនេះ ប៉ុន្តែដោយខ្លួននៅជាប់ ជំពាក់ប្រាក់ថៅកែ ១.៥០០ ដុល្លារ ទើបខ្លួនមិនហ៊ានចាកចេញពីទីនោះ ។

ទោះយ៉ាងណា អ្នកជិតខាងខ្លះបាននិយាយពេបជ្រាយ ប៉ុន្តែអ្នកជិត ខាងខ្លះបានសម្តែងការអាណិតអាសូរមកលើគ្រួសារនេះទេ ហើយបានរិះ គន់បុរសនេះថា ស្រវឹងស្រារករឿងប្រពន្ធកូនគ្មានលស់ថ្ងៃ សូម្បីអ្នកជិតខាង ក៏មិនត្រូវជាមួយគេដែរ ។

ទាំងម្តាយ ទាំងកូនស្រី គឺសុទ្ធតែអំពាវនាវឱ្យតុលាការដាក់ទោសឪពុក និង ប្តីតិរច្ឆាននេះ អស់មួយជីវិត ដោយសារ តែឪពុកនេះគំរាមថា ពេល ចេញពីគុកនឹងសម្លាប់ផ្តាច់ពូជ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP