ចិនលុបបំណុលជាង ៤ លានដុល្លារអាមេរិក
ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ លោក វូ ប៉ាងគួរ ( Wu Bangguo ) ប្រធានរដ្ឋសភាចិន បានប្រកាសថា... ចិនព្រមព្រៀងលុបបំណុល ដែលកម្ពុជាជំពាក់ ចំនួនជាង ៤.២៤០.០០០ ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព
បន្ទាប់ពីកិច្ចប្រជុំ នៅវិមានសន្តិភាព លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា បំណុល ដែលចិន ប្រកាសលុបចោលនោះ គឺកម្ពុជា ត្រូវសងប្រទេសចិន នៅក្នុងឆ្នាំ២០១០។
ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព
លោក ខៀវ កាញារីទ្ធ ក៏បានបន្ថែមថា ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានធ្វើជាអធិបតី និងជាសាក្សី ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឯកសារ ពិធីសារ កិច្ចសន្យា និងអនុស្សារណៈសរុបចំនួន ១៦ រវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា-ចិន។ ក្នុងនោះ ចិនក៏បានយល់ព្រមអនុវត្តន៍គម្រោងអភិវឌ្ឍន៍នៅកម្ពុជាចំនួន ២៣ គម្រោង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារអាមេរិក។ គម្រោងទាំងនេះ ត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ លើផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ និងប្រព័ន្ធព័ត៌មានវិទ្យា។
ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ (Wu Bangguo) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានបន្ថែមថា តាមរយៈលោកប្រធានរដ្ឋសភាចិន វូ ប៉ាងគួរ ប្រទេសចិន ក៏បានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ចំនួន ១០០ លានយន់ផងដែរ។
យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បានបន្ថែមថា លោក វូ ប៉ាងគួរ បានសន្យាជម្រុញអ្នកវិនិយោគ និងអ្នកទេសចរចិន មកកាន់កម្ពុជាឲ្យកាន់តែច្រើន។ ចិនក៏បានសន្យានាំអង្ករ ពោត និងដំឡូងមី ទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ឡើយ។
ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ថា ចិនបានអរគុណកម្ពុជា ចំពោះការគាំទ្រចិន នៅក្នុងជម្លោះក្នុងសមុទ្រចិនភាគខាងត្បូង ព្រមទាំងការគាំទ្រឥតងាករេរបស់កម្ពុជា លើនយោបាយចិនតែមួយ។ នោះគឺចិនមិនបានស្វែងរកអំណាចក្នុងតំបន់ទេ តែចិនធ្វើជាដៃគូល្អជាមួយនឹងអាស៊ាន៕