សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឈើគ្រូញូងនៅរតនគិរីឡើងថ្លៃ ១ ម៉ែត្រគុប ១ ម៉ឺនដុល្លារ


ប៉ុន្មានថ្ងៃនេះឈើគ្រូញូងនៅខេត្ត រតនគិរីបានឡើងថ្លៃកប់ពពកតែម្តងគឺ ១ ម៉ែត្រ គុបឡើងដល់ ១ ម៉ឺនដុល្លារ ។ ជាធម្មតាឈើ គ្រញូងត្រូវប៉ាន់ ពីព្រោះគេកាប់ពីរតនគិរី និង ស្ទឹងត្រែងយកទៅលក់ ឱ្យវៀតណាមហើយបន្ត ទៅលក់ឱ្យចិន ទៀត ។
តាមព័ត៌មានបានឱ្យដឹងកាលពីម្សិលមិញ្ថ្ងៃទី ២៣ ខែធ្នូថា ឈើគ្រូញូងដែលមានមុខត្រឹម ២ តឹក ឬ ៣ តឹក ហើយប្រវែងពី ៦ តឹកទៅ ១,២ ម៉ែត្រ នៅខេត្តរតនគិរីឡើងដល់ ១ ម៉ឺនដុល្លារក្នុងមួយ ១ ម៉ែត្រគុប ដែលតម្លៃមិនទាន់ ឡើងនោះ ១ ម៉ែត្រគុបថ្លៃ ៧ ពាន់ដុល្លារ ។ ឈើគ្រញូងមានទីផ្សារលក់ណាស់ ប៉ុន្តែនៅខេត្តរតនគិរីអស់ហើយ សូម្បីតែមុខ ១ តឹកក៏មិនសល់ដែរ ។ អ្នករកស៊ីឈើដើរចូលជ្រៅរកគាស់តែគល់គ្រញូងដែលគេកាប់ចោល ១០ ទៅ ២០ ឆ្នាំមុន ។
តាមប្រភពបានឱ្យដឹងថា សព្វថ្ងៃនេះបន្ទាប់ពីមានការចាប់ឈើគ្រញូង ពីផ្ទះមួយកាលពីសប្តាហ៍មុន ហើយរកឃើញ ឈើគ្រញូងរាប់ពាន់ដើមនោះមកស្រាប់តែទីផ្សារគ្រញូងឡើងថ្លៃកប់ពពកតែម្តង ។
សព្វថ្ងៃនេះឈើគ្រញូងនៅបន្តកាប់នៅខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ហើយលួចដឹកឆ្លងទៅវៀតណាម ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP