សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

"ជីវិតគ្មានមេបា"



1. កើតមកជាមនុស្ស ប្រាថ្នាសូមរស់ មានសុខសេរី មានលំនៅដ្ឋាន សិទ្ធិបាយឆី កិត្តិយសថ្លាថ្លៃ កូនបានសិក្សា។

2. តែសែនតូចចិត្ត បំណងជីវិត រលាយអស់រ៉ា ខ្ញុំរស់កំសត់ ព្រាត់ក្រុមគ្រួសារ ជីវិតវេទនា ដើរសុំទានគេ។

3. ជីវិតសែងត្រែង កណ្តោចកណ្តែង រស់ដូចគ្មានមេ គ្មានស្រុកគ្មានទេស គ្មានអ្នកមើលថែ ដូចសត្វរំពេ ហោះហើររាល់ថ្ងៃ។

5. ពេលឃ្លានដើរសុំ មិនថាតូចធំ ក្រែងគេប្រណី ក្រែងបានចំអែត ក្រពះរីងរៃ បន្តសង្ខ័យ ទៅថ្ងៃស្អែកទៀត។

6. ដើរសុំមិនឈប់ ទោះថ្ងៃទោះយប់ ជីវិតត្រូវឆ្លៀត ទោះភ្លៀងទោះផ្គរ ត្រូវតែខ្មីឃ្មាត ព្រោះជាលទ្ធភាព ដែលខ្ញុំធ្វើបាន។

7. មេឃដីជាផ្ទះ ដាក់ខ្លួនដេកប្រាស់ ប្រៀបលំនៅដ្ឋាន មិនខ្វល់លោកា អ្នកណារំខាន សុបិន្តបានទាន បាយហូបស្កប់ស្កល់។

8. ឳ!អ្នកដឹកនាំ កាលណាឃើញខ្ញុំ រងទុក្ខអំពល់ ឲ្យផ្ទះឲ្យដី លោកប្លន់គ្មានសល់ ជួយផ្គត់ផ្គង់ផ្តល់ ឲ្យខ្ញុំសុខវិញ។

ដោយ៖ខ្មែរ សុវណ្ណភូមិ (កុលបុត្រ)
ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១១

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP