សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

រ៉េន​ត្រូវ​គេប្តឹង​ពីបទ​មិនសង​បំណុល


លោករ៉េន ដែលគេ​ស្គាល់​ជាទូទៅ​តាម​រយៈ​ឈ្មោះ​លី យ៉ុងជេ តារាភាព​យន្ត​ និងជា​តារា​ចំរៀងល្បីឈ្មោះរបស់​ប្រទេស​កូរ៉េខាង​ត្បូង ត្រូវ​បានប្រភពព័ត៌​មាន​មួយ​ឱ្យ​ដឹង​ថា ពេលនេះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់ខ្លួន​ធ្ងន់​ធ្ងរ​មួយ... គឺ​ត្រូវ​បាន​គេប្តឹង​ពីបទ​មិន​សង​បំណុលជ​ប្រាក់​ចំនួន​១៥០.០០០​ ដុល្លារអាមេរិក ដែលប្រាក់នេះ​ លោករ៉េន ត្រូវ​បាន​ចោទប្រកាន់​ថា ខ្ចី​គេ​លេង​ល្បែង ។ ទាក់ទិន​ទៅនឹង​ករណីនេះ កាសែត​ក្នុង​ស្រុក​មួយរាយការណ៍​នៅថ្ងៃទី​១៨ តុលា ថា លោក​រ៉េន ហៅលី យ៉ុង​ជេ ត្រូវ​បាន​គេ​ដាក់​ពាក្យ​​បណ្តឹង​ប្តឹង​នៅតុលាការ​មួយ​នៅ​សហរដ្ឋ​អាមេរិក ពីបទ​ចោទប្រកាន់​មិន​សង​បំណុលខ្ចី​គេ​​លេងល្បែង​ជា​ប្រាក់​ចំនួន​​១៥០.០០០​ ដុល្លារ​អាមេរិក​ ។ ​លោកជំពាក់​​ប្រាក់​បុរស​ជន​ជាតិ​អាមេ​រិក​ដើម​កំណើត​កូរ៉េ​ម្នាក់ឈ្មោះ Andrew Kim។

យោងតាម​របាយការណ៍​មួយថា លោកលី យ៉ុងជេ តែង​តែចូល​លេង​ល្បែងក្នុង​​​សណ្ឋា​គារ​កាស៊ីណូ​មួយនៅ​ទីក្រុង​ឡាស់​​ វ៉េហ្គាស រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ហើយបានខ្ចីប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​អាមេរិក ពី​បុរសឈ្មោះ​ Kim ដើម្បី​លេងល្បែង​តាំង​ពី​​ខែមិថុនា ឆ្នាំ​២០០៧ មក​ម៉្លេះ ប៉ុន្តែ​លោក​លី​ យ៉ុងជេ មិនទាន់​សង​ប្រាក់​នោះនៅឡើយទេ ។ អ្វីដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទៀត​នោះ បុរស​ឈ្មោះ Kim នោះ​​អះអាង​នៅ​ក្នុង​ឯកសារ​មួយ​ដែល​ដាក់​ជូន​តុលាការ​ថា លោក​​លី យ៉ុងជេ ជា​មនុស្ស​ញៀន​ល្បែង​ម្នាក់​ ហើយ​ចាក់​ល្បែង​មួយ​ដៃ​១០.០០០​ដុល្លារ​ឯណោះ ។

លោក​រ៉េន ត្រូវបានពលរដ្ឋ​ខ្មែរ​ភាគច្រើន​ស្គាល់​តាម​​រយៈ​ឈ្មោះលី​ យ៉ុងជេ នៅក្នុង​ខ្សែ​ភាព​យន្ត​រឿង «បំណុល​ផ្ទះជំពាក់ស្នេហ៍» ដែល​ដើរ​ជា​តួ​ឯក​ជា​មួយ​នាង​ហាន់ជីអ៊ុន ។ ចាប់តាំង​ពី​សំដែង​​ក្នុងរឿ​ង​នោះ​មក លោក​លី យ៉ុងជេ ទទួលបាន​ភាពល្បីល្បាញ​មិន​ត្រឹម​តែ​នៅ​អាស៊ី​ ប៉ុណ្ណោះទេ តែ​លោកក៏ទទួលបាន​ភាពល្បី​ល្បាញ​នៅអឺរ៉ុបទៀត​ផង ។ ទោះបី​​ជា​បែបណា ទាក់ទិន​ដល់​​ករណីជំពាក់​បំណុល​គេ ដោយ​សារការ​លេង​ល្បែងនេះ​ ប្រសិនបើ​ជាការ​ពិត​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​ និង​ប្រជា​ប្រិយភាព​របស់លោកធ្លាក់​ចុះ​យ៉ាង​ខ្លាំង ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP