សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ស្លាប់171នាក់នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន


អ្នក​នាំពាក្យ​របស់ក្រសួង​មហា​ផ្ទៃ​អាហ្វ​ហ្គានី​ស្ថាន​លោកហ្សា​ម៉ារ៉ៃ បា​សារី ឱ្យ​ដឹង​កាល​ពីថ្ងៃ​ទី១៧ តុលា ថា អំពើ​ហិង្សា​នៅអាហ្វ​ហ្គានីស្ថាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​១៧​១​នាក់​ ក្នុង​នោះ​មាន​ពួកបះ​បោរ​តាលី​បង់​១០៦នាក់ ជន​ស៊ី​វិល​៤២​នាក់... និងសមាជិក​ប៉ូលិស​ជាតិ២៣​នាក់​រយៈពេល​១​សបា្តហ៍​កន្លងមកនេះ ។
ក្នុង​ សន្និសីទ​សារ​ព័ត៌​មាន​មួយ​លោក​បា​សារី​ថ្លែងថា ការ​វាយប្រហារ​ភេរវ​កម្ម​ចំនួន១២១​លើក​កត់សំគាល់ឃើញ​ក្នុង​ប្រទេស​កាលពី​ សបា្តហ៍កន្លង​មកនេះ​ដែល​មានការកើន​ឡើង​៦%បើ​ប្រៀប​ធៀប​ទៅ​នឹង​សបា្តហ៍​ មុននេះ ។ ឧប្បត្តិ​ហេតុ​​ភាគច្រើន​កើត​មានក្នុងតំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ដូច​ជា​ ខេត្តហែលម៉ង់ ហ្គាសនី និង​វ៉ារដាក់ និងខេត្តប៉ាកទីកាភាគ​ខាង​កើ​តដែល​នៅ​តំបន់​ទាំងនេះ​ពួកតាលី​បង់​​មានសកម្ម​ ភាព​ខ្លាំង ។ លោក​អះ​អាង​ថា គ្រាប់​បែក​ចំនួន១១៩​គ្រាប់​ត្រូវ​បានរកឃើញ​និងដោះ​យកចេញ​ដោយ​ប៉ូលិស ។ ទាក់​ទិន​ដល់ការតស៊ូ​ប្រឆាំង​គ្រឿងញៀន​​អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា ប្រតិបត្តិ​ការជាច្រើន​ត្រូវ​បានធ្វើ​ហើយ​ប៉ូលិស​ចាប់​រឹប​អូស​យក​បាន​គ្រឿង ​ញៀនចំនួន២.៤៥០គ.ក្រ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP