សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

គម្រោងការសាងសង់ស្ពានអ្នកលឿង


តើការសាងសង់ស្ពានអ្នកលឿងត្រូវ ចំណាយពេលប៉ុន្មានឆ្នាំ និង ចំណាយអស់ថវិកាប៉ុន្មាន ? តើថវិកាដែលបានមកសម្រាប់ការ សាងសង់នេះជាជំនួយពីជប៉ុនទាំងស្រុង ឬ ក៏មានចំណែកថវិកាកម្ពុជាដែរ លោកនាយករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក នៃក្រសួងសាធារណការបានបញ្ជាក់ថា... តាមការគ្រោងទុកការសាងសង់ ត្រូវប្រើពេលវេលា ៥១ ខែ គឺចាប់ ពីចុងឆ្នាំ ២០១០ នេះរហូតដល់ខែមីនា ឆ្នាំ ២០១៥ ។ ថវិកាប្រមាណ ១៣១ លានដុល្លារអាមេរិកសម្រាប់សាង សង់ស្ពានជាជំនួយឥតសំណងពីជប៉ុន ចំណែកថវិកា សម្រាប់ដោះស្រាយ ផលប៉ះពាល់ប្រមាណ ២ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់កម្ពុជា ។

សារប្រយោជន៍របស់ស្ពានអ្នកលឿងនេះធំធេងណាស់ ដែលយើងមិនអាចធ្វើការ អធិប្បាយលម្អិតឱ្យអស់ ក្នុងរយៈពេលដ៏ខ្លីបានឡើយ ។ ជាសង្ខេបត្រួសៗក្នុងក្របខណ្ឌតំបន់ ស្ពានអ្នកលឿងនេះស្ថិតនៅលើផ្លូវជាតិលេខ ១ ដែលជាផ្លូវអាស៊ានហាយវេយ៍លេខ ១ (AH-1) ម៉្យាងទៀតវាដើរតួនាទីជាច្រករបៀងកើត-លិច (East-West Corridor) ដែលជាផ្លូវតភ្ជាប់ទីក្រុងហូងជីមិញ ។ នៅពេលដែលគ្មានស្ពានចំណុច ប្រសព្វរវាងផ្លូវជាតិលេខ ១ ជាមួយនឹងទន្លេមេគង្គនៅអ្នកលឿង នៅជាចំណុច “កដប” ដែលធ្វើឱ្យចរាចរដឹកជញ្ជូន ទាំងអ្នកដំណើរទាំងអ្នក ទេសចរទាំងទំនិញប្រើពេលវេលាយូរ និង ពេលខ្លះកកស្ទះជាច្រើនម៉ោង ។

ម៉្យាងទៀតតាមការសិក្សាប៉ាន់ស្មាន បរិមាណចរាចរឆ្លងកាត់នៅអ្នកលឿង (Traffic Forecast) បង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០១០ បរិមាណចរាចរណ៍ប្រចាំថ្ងៃជា មធ្យមប្រមាណ ៥.១៥៩ PCU ក្នុងឆ្នាំ ២០១៥ កើនដល់ ៧.២០២ PCU ហើយរហូតដល់ឆ្នាំ ២០២០ នឹងឡើងដល់ ៩,៦១៥ PCU ដែលក្នុងពេលនោះការប្រើប្រាស់សាឡាង ជាមធ្យោបាយឆ្លងកាត់ទន្លេនឹង បង្កភាពកកស្ទះជាពុំខាន ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP