សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កម្មករខ្មែរសា្លប់៣ របួស៤ក្រឡាប់ឡាននៅប្រទេសសៀម

កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១០ ក្រុមកម្មករខ្មែរ ៣នាក់ បានស្លាប់ និងរងរបួស ៨ នាក់ នៅក្នុងទឹកដីសៀម ។ ការស្លាប់និងបង្កអោយរបួសទាំងនេះគឹបណ្តាលមកពីឧបទ្ទវហេតុក្រឡាប់រថយន្ត បុរសម្នាក់ឈ្មោះ ធី វីបុល អាយុ ២៩ ឆ្នាំដែលរួចពីការស្លាប់បានអោយដឹងថា... ហេតុការណ៌ដែលបង្កអោយស្លាប់នោះគឺដោយសារម្ចាស់រថយន្តបើកធ្លាក់ ប្រឡាយទើបបណ្តាលអោយស្លាប់ ធី វីបុល បានបន្តអោយដឹងទៀតថាពេលរថយន្តដឹកពួកគាត់ទៅដល់កនែ្លងកើតហេតុ ក្រុមកម្មករបានអោយរថយន្តឈប់ដែរ ប៉ុន្តែបុរសជនជាតិសៀមនោះថាមិនអីទេ ហើយក៏បើកសំរុកចូលទៅហាក់ចង់ អោយកម្មករខែ្មរស្លាប់ទាំងអស់អ៊ីចឹង !

ចំណែកម្ចាស់រថយន្តបានបើកទ្វារឡានចេញរួចរុញទ្វារឡានបិទវិញបណ្តាលអោយអ្នកជិះនៅក្នុងឡានស្លាប់បីនាក់ និង ៥ នាក់ទៀតរងរបួសស្ទើស្លាប់ដែរ ។

ធី វិបុល បានអោយដឹងទៀតថាអ្នកដែលស្លាប់នៅដីថៃនោះគឺ ទីមួយឈ្មោះ ណាន់ ស្រីណាម ភេទស្រីអាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ទីពីរឈ្មោះ ហូ សារ៉ាត់ ភេទស្រី អាយុ ៤៣ ឆ្នាំ មានស្រុកកំណើតនៅភូមិតាអាន ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងទីបីឈ្មោះ ធី ប៉ា ភេទប្រុសអាយុ ២៦ ឆ្នាំ ស្រុកកំណើតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ក្រោយពីគ្រោះថ្នាក់ក្រឡាប់រថយន្តនៅដីថៃរួចមកក្រុមកម្មករបាននាំគ្នាវិលត្រឡប់មកដីខ្មែរវិញ ហើយក៍បានប្រាប់បង ប្អូននៅស្រុកអោយមកយកសពមកធ្វើបុណ្យ ។ ក្រោយពីបានដឹងថាបងប្អូនបានស្លាប់ក្រុមញាតិសន្តាននៃសពបានមក ទាក់ទងខាងប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ដើម្បីស្នើសុំយកសពមកធ្វើបុណ្យតាមប្រពៃណី ។ លុះដល់ព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១០ វេលាម៉ោង ១២ និង ១៥ នាទី ទើបភាគីថៃដឹកសពមកប្រគល់អោយភាគីកម្ពុជា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចដឹកនាំសពមកបូជានៅវត្តបាលិលេយ្យ ។ វិបុល ដែលរួចពីស្លាប់បានអោយដឹងថា ពួកគេបានធ្វើដំណើរតាមច្រកត្រសេកជ្រុំ ភូមិត្រសេកជ្រុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះគឺថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១០ ម៉ោងប្រមាណជា ១០ និង ២០ នាទីព្រឹកចំងាយពីព្រំដែនប្រហែល ១០ គីឡូម៉ែត្រ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP