សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ទូច ស្រីលក្ខណ៍ ភ្ជាប់ពាក្យ ជាមួយបុរសជនជាតិអង់គ្លេស


អ្នកចម្រៀងសិចស៊ីនៃក្រុមរៃមាស គឺនាង ទូច ស្រីលក្ខណ៍ បានស្លៀកពាក់ ឈុតប្រពៃណីបុរាណនៅក្នុងពិធីភ្ជាប់ ពាក្យ តាមប្រពៃណីខ្មែរជាមួយបុរស ជនជាតិអង់គ្លេសម្នាក់នៅទីក្រុងភ្នំពេញ កាលពីម្សិលមិញថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១០ ។
នាង ទូច ស្រីលក្ខណ៍ បានប្រាប់អ្នកយកព័ត៌មាន ភ្នំពេញដេល្លីញូវថា... នាងបានស្រឡាញ់​ បុរសជាគូដណ្តឹងនេះ ហើយនាងសុខចិត្តរួមរស់ជាមួយ​ បុរសអង់គ្លេសរូបនេះដែលនាងបាន ស្គាល់ដោយចៃដន្យនៅប៉ុន្មានខែមុននេះ ។ ចៃដន្យគឺមានថ្ងៃមួយនាងចេញពី កន្លែងមួយហើយបានដើរបុកបុរសនោះ ។ បន្ទាប់មកស្នេហាក៏បានចាប់ផ្តើមរហូតដល់ មានថ្ងៃភ្ជាប់ពាក្យនេះ ។
បុរសជាគូដណ្តឹងនៅក្នុងពិធី​ ភ្ជាប់ពាក្យបានស្លៀកពាក់តាមប្រពៃណីខ្មែរ ប៉ុន្តែនៅពេលបំពាក់ចិញ្ចៀនបុរស នោះបាន ប្រើស្ទីលបរទេសគឺបឺតមាត់នាង ទូច ស្រីលក្ខណ៍ ធ្វើឱ្យនាងមានការអឹម អៀនបន្តិច ពីព្រោះប្រពៃណីខ្មែរគ្មានរបៀបបឺតមាត់យ៉ាងដូច្នេះទេ ។
ទូច ស្រីលក្ខណ៍ ធ្លាប់ជាសង្សាររបស់ យូឌីស្កូ ។ ពួកគេទាំងពីរនាក់ធ្លាប់រៀបការ ជាមួយគ្នានៅកៀនស្វាយនៅឆ្នាំ ២០០៦ ប៉ុន្តែពួកគេបានបដិសេធថាមិនមែន ជាការរៀបការពិតប្រាកដទេ គឺជាការថតឈុតនៅក្នុងសាច់រឿងប៉ុណ្ណោះ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP