សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឪពុកចុងអប្រិយរំលោភកូនស្រីរួចសម្លាប់.....ចោល

ជនជាប់ចោទ

ខេត្ត​សៀម​រាប ៖ ឪពុក​ចុង​ដែលសង្ស័យ​​ប្រព្រឹត្ត​អំពើ​ចាប់​រំលោភ និងសម្លាប់កូនស្រី​អាយុ​១១​ឆ្នាំ ​ត្រូវ​កំលាំង​សមត្ថកិច្ចជំនាញ ​នៃ​ការិ​យា​ល័យ​នគរ​បាលព្រហ្មទណ្ឌ​​កំរិត​ធ្ងន់ ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តសៀម​រាប... ​ធ្វើ​ការ​ឃាត់​ខ្លួន​ដើម្បី​​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​​កាន់​សាលា​ដំបូង​ខេត្ត​សៀម​រាប​-ឧត្តរ​មាន​ជ័យ កាលពីរសៀល​ថ្ងៃទី១៣ តុលា ​កន្លងទៅ។ ​បុរ​ស​ជាប់​​ចោ​ទ​​​ដែល​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ឃាត់​ខ្លួន​នេះឈ្មោះ​សោម ​​ ផុន អាយុ​៤៤​ឆ្នាំ មុខ​របរ​ជា​ជាង​ធ្វើ​ផ្ទះ ទី​លំនៅ​​​​សង្កាត់​សៀម​រាប ក្រុង​សៀមរាប។ មន្ត្រី​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ចុង​​នេះ បានប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ចាប់​រំលោភ​កូន​ស្រី​អាយុ​១១ឆ្នាំ ជាកូនស្រីច្បង​ក្នុង​ចំណោម​បងប្អូនស្រី​ចំនួន២​នាក់​ ​ក្នុង​បន្ទុក​គ្រួសារ។ តាម​ប្រភព​​​ព័ត៌​​មាន​ឱ្យ​ដឹង​ថា រឿង​អាស្រូវ​ឪពុក​ចុង​ចាប់​​រំលោភកូន​ស្រី​អាយុ​១១ឆ្នាំ ​រួច​​សម្លាប់​​​នេះ​បាន​កើត​​ឡើង​កាលពីវេលាម៉ោង​ប្រមាណ​ជាង​១០​យប់​ ថ្ងៃទី១១ តុលា នៅ​នឹង​ផ្ទះ​របស់​ខ្លួន រួចបែក​ការណ៍​ ដោយ​សារ​ស្ត្រី​ជា​ម្តាយ​​ ​ពេល​ត្រឡប់​មក​ពី​ធ្វើ​​ការ​វិញ បាត់​កូន​ក៏​ដើរ​រក​ប្រទះ​​ឃើញ​សាកសព​​​នា​វេលាយប់​នោះ។

យោងតាម​ការស៊ើប​អង្កេត​ និង​​ការ​ធ្វើ​កោសល្យ​វិច័យ​​របស់សមត្ថ​កិច្ច​ និង​ចំលើយ​​សារ​ភាពរបស់​​ជន​សង្ស័យ​ថា ខ្លួន​ពិត​ជា​​បានប្រព្រឹត្ត​​​បែប​នេះ​ប្រាកដ​មែន ដែល​មុន​ពេល​កើត​​ហេតុ​​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដេក បុរស​ជា​ឪពុកចុង​​ចិត្ត​តិរ​ច្ឆាន​​រូប​នេះ​បាន​ចូល​ទៅ​អូស​ជើង​ក្មេង​ស្រី​ ​ចេញ​ពីក្នុង​មុង​​ទៅ​ចាប់​រំលោភ​នៅ​ចង្ក្រាន​​បាយ។ ពេល​កំពុង​ចាប់រំលោភ​​នោះ​ ដោយ​សារ​តែ​ក្មេង​ស្រី​រង​គ្រោះ​ស្រែ​ក​យំ​​​ឮ​ខ្លាំង​​ពេក​ខ្លាច​​​បែក​ ការណ៍​។ ពេល​នោះ​បុរស​ជាឪពុក​ចុង​​ក៏​ច្របាច់​ក​រហូត​​​ដល់​ស្លាប់ ​រួច​លើក​សាកសព​ពីចង្ក្រាន​បាយ​​លើ​ផ្ទះចុះ​មក​ដាក់​​ចោល​នៅ​កន្លែង​អណ្តូង​ ទឹក​​ស្នប់​ខាង​កើត​ផ្ទះ​រួចឡើង​ទៅ​ធ្វើ​​ឥរិយា​បថ​ធម្ម​តា​វិញ។ រហូត​ដល់វេលា​ម៉ោង​ប្រមាណ​ជាង​១២ និង​៣០​នាទីយប់ ខណៈ​ពេលដែលស្ត្រី​ជាម្តាយ​វិល​ត្រឡប់​​មក​​ពីធ្វើ​ការ​វិញ​ បាត់​​​កូន​​ហើយ​សួរ​បុរស​ជា​ប្តី​ក៏បាន​ឆ្លើយ​​កុហក​ថា ​មិន​ដឹង​កូន​នោះ​ចុះ​ទៅ​ណា​ទេ។

សពកូនស្រី

ដោយ​មិន​អស់​ចិត្តស្ត្រី​ជា​ម្តាយ​ក៏​ដើរ​​រក ​ទើ​ប​ប្រទះ​ឃើញ​​សព​កូន​ស្រី ​ដេកស្លាប់​នៅ​ក្បែរ​អណ្តូង​ទឹក​​យ៉ាង​អាណោច​អាធ័ម​ ទើបស្រែក​​ផ្អើល​ឆោឡោ​ដល់​អ្នក​ភូមិ និងរាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​​ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​នាព្រឹក​ថ្ងៃ​ទី១២ តុលា ដែល​រក​ឃើញ​ថា​ ក្មេង​ស្រីរង​គ្រោះ​​ត្រូវ​បាន​ចាប់រំលោភ និង​មាន​ស្នាម​ម្រាម​ដៃ​ច្របាច់.ក​ បណ្តាល​ឱ្យស្លាប់​ទៀត​ផង​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បុរស​តិរច្ឆាន​​បញ្ជូន​ទៅ​​សាលា​ដំបូង​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​លា​មក​នេះ​​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​ជា​បានប្រព្រឹត្ត​អំពើ​ចាប់​រំលោភ​ និង​សម្លាប់​ក្មេងស្រីរង​គ្រោះ​ដែល​ជា​កូន​ចុងនេះ​ប្រាកដ​មែន៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP