សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

​​ខឹង​​ប្រពន្ធមិនអោយក្រេបលំអងជិត១សប្តាហ៍វាយប្រហារចានឆ្នាំងចោល


ប្ដីចិត្ត១០០cត្រូវប៉ូលីសវាយខ្នោះ

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​​ខឹង​មួម៉ៅ​ក្តៅ​ក្រហាយ​ប្រពន្ធ​មិន​ឱ្យ​រួមរ័ក​ក៏​គ្រវែង​ គ្រវាត់​បំផ្លាញ​ចាន​ឆ្នាំង​ក្នុង​ផ្ទះ​​​បែក​ខ្ទេច​ខ្ទី​​ហើយ​បន្តិច​ក្រោយ ​មក​​ត្រូវ​បាន​ប៉ូលិសឃាត់​ខ្លួន។ ​អ្វី​ដែល​បុរ​សនេះ​មានការ​ឈឺ​ចិត្ត​នោះគឺ​​ពេល​ដែល​ប្រពន្ធ​មិននៅ​ផ្ទះ​ទៅ...​ ធ្វើ​ការ​រោង​ចក្រ​បាត់​ ខ្លួន​បាន​យក​ចិត្ត​ប្រពន្ធ​ដាំ​បាយ​ទុក​ឱ្យ​ប្រពន្ធ​ហូប ប៉ុន្តែ​ប្រពន្ធ​បែរជា​មិន​ព្រម​ហូប​ មិន​តែ​ប៉ុណ្ណោះ​បាន​ជេរ​ប្រមាថ​មក​លើ​​ខ្លួន​ថែមទៀត​ ទើ​បរូប​គេផ្ទុះ​កំហឹង​​វាយ​ចានឆ្នាំង​បែប​នេះ។

ហេតុការណ៍​នេះ​​បានកើត​ឡើង​កាលពីវេលា​ម៉ោង៥ និង២០​នាទី​ល្ងាច​ថ្ងៃទី១៦ តុលា ​​​២០១០ នៅ​​​ភូមិក្រាំងអាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល។ បុរ​ស​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​​​ឈ្មោះ​ហែម កែម អាយុ​៤២ឆ្នាំ ចំណែក​ឯ​ប្រពន្ធ​ឈ្មោះ​វង្ស រ៉ាត់ អាយុ​៣២​ឆ្នាំ មាន​កូន​៥​នាក់ សព្វថ្ងៃរស់នៅ​ភូមិកើត​​ហេតុ​ខាងលើ។

តាម​ប្រភព​ព័ត៌​មាន​បានឱ្យដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ​ប្រពន្ធ​បាន​ទៅ​ធ្វើ​ការ​រោង​ចក្រ​កាត់ដេរ​ ឯ​បុរស​ជា​ប្តី​នៅ​ផ្ទះ លុះ​វេលាល្ងាច​បុរស​ជាប្តី​បានដាំ​បាយ​ និងខ​ត្រី​១ឆ្នាំង រង់​ចាំ​ប្រពន្ធ​ចេញពីធ្វើ​ការ​វិញ​ហូប​ជុំ​គ្នា។ ប៉ុន្តែ​​ប្រពន្ធ​បែរជា​តោះតើយ​និយាយ​សម្តី​គំហក​កំហល់​ដាក់​បុរស​ជាប្តី និង​ច្រាន​ចេញ​មិន​ឱ្យ​រួមរ័ក ទើប​កើតរឿង​ក្តៅក្រហាយ​បែប​នេះ។ ព័ត៌​មាន​លំអិ​ត​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព.

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP