សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ជិះទូកគយគន់ទស្សនីយភាពនៅខេត្តសៀមរាប


នៅខេត្តសៀមរាប ភ្ញៀវទេសចរក្រៅពី ទស្សនាប្រាសាទអង្គរវត្ត ប្រាសាទ បាយ័ន និង ការទស្សនានៅតាម... ប្រាសាទនានា ជាច្រើនទៀតនោះ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរ អប្សរាបានរិះរកគ្រប់ មធ្យោបាយយ៉ាងច្រើន បង្កើត កន្លែងកម្សាន្តផ្សេងៗទៀតដើម្បីទាក់ទាញ និង បម្រើការទស្សនារបស់ភ្ញៀវទេសចរ រមណីយដ្ឋានថ្មីៗ ទាំងនោះរួមមាន ភូមិវប្បធម៌ បាល់ឡុងហោះ សារមន្ទីរអង្គរ រមណីយដ្ឋានទេសចរណ៍ភ្នំក្រោម ហើយនៅ ចុងឆ្នាំ ២០១០ នេះ ការរៀបចំឱ្យមានជាកន្លែងជិះទូកកម្សាន្តនៅតាមដងទន្លេអុំដែលគេឱ្យឈ្មោះថា គង្គាអង្គរកំពុង មានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរបរទេស

ប្រសិនបើយើងចង់ទៅជិះទូកកម្សាន្តនៅទន្លេអុំ យើងគ្រាន់តែធ្វើដំណើរ នៅលើកំណាត់ផ្លូវមុខប្រាសាទ អង្គរវត្តឆ្ពោះទៅទិសខាងជើង ដល់ខ្លោងទ្វារខាង ត្បូងរបស់ប្រាសាទបាយ័ន នោះយើងនឹងបានឃើញរូប សំណាកយក្សទាញព្រ័តនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ហើយក្រឡេកមើលទៅខាងឆ្វេងដៃ នោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធ ជុំវិញកំពែងខាងក្រៅប្រាសាទអង្គរធំ ទីនោះហើយជាទន្លេអុំ នៅទីនោះមានទូកចែវដោយដៃដែលមានអ្នកចែវខ្លះ ស្លៀកពាក់ក្នុងសម្លៀកបំពាក់សម័យអង្គរ រង់ចាំភ្ញៀវ ទេសចររួចជាស្រេចដើម្បីជូនដំណើរភ្ញៀវទស្សនា ទូកដែលនាំភ្ញៀវទេសចរខ្លះមានរាងដូចនាគ និង ទូកខ្លះមានរាងដូចជាហង្សរង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្ត នៅទីនោះ

នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះ វាហាក់បីដូចជានាំរូប យើងទៅកាន់អតីតកាលនៃ យុគសម័យបុរាណដ៏ត្រចះត្រចង់មួយដែលពោរពេញ ដោយភាពអស្ចារ្យ និង អច្ឆរិយៈ ដែលយើងពុំដែល បានជួបប្រទះនាពេលកន្លងមកពោលគឺយើងបានត្រឹមតែឮ និង បានត្រឹមតែជាក្តីស្រមៃប៉ុណ្ណោះ ប៉ុន្តែពេល នេះគង្គាអង្គរបាននាំរូបយើងឱ្យទៅកាន់ក្តីស្រមៃពិតៗ ដោយដំណើរកម្សាន្តតាម ដងទន្លេអុំ នៅពេលដែល យើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំ យើងអាច មើលខ្លោងទ្វារចូលពីខាងត្បូងកំពែងប្រាសាទផ្នែកខាង ក្រៅពីជ្រុងខាងជើងរហូត ដល់ជ្រុងខាងលិច ពិសេសនោះនៅពេលភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃ លិចដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំបាខែងដែរ នៅពេលទស្សនាតាម ដងទន្លេអុំ យើងនឹងបាន ឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា បក្សាបក្សី និង សំឡេងទឹករលកបោកច្រាំងបង្កើតបានជា តន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្ត ធ្វើឱ្យអារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិត នៅក្នុងយុគសម័យបុរាណមួយយ៉ាងពិតៗ

លោក លី សំអឿន នាយកប្រតិបត្តិក្រុមហ៊ុន Green Earth Co.,Ltd​​ និង ជាអ្នកមើលការខុសត្រូវ ការអុំនៅទន្លេអុំបានឱ្យដឹងថា ទូកដែលយកមកដាក់ឱ្យ ភ្ញៀវទេសចរជិះនៅទីនេះ យើងបានចម្លងចេញពីប្រាង្គ ប្រាសាទនានាជាច្រើនដែលមាននៅតាមប្រាសាទដ៏ល្បីរបស់ខ្មែរពិតៗ ដូចជាទូកព្រះទីនាំងសម្រាប់ ព្រះមហាក្សត្រ គឺចម្លងតាមចម្លាក់សិលាចារឹកប្រាសាទបន្ទាយឆ្មារ ទូកនេះពុំ ដាក់ឱ្យភ្ញៀវធម្មតាជិះកម្សាន្តឡើយ ទុកសម្រាប់ឱ្យថ្នាក់ ដឹកនាំជាន់ខ្ពស់សំខាន់ ភ្ញៀវពិសេសជិះតែប៉ុណ្ណោះ ក្រុមទូកចម្បាំងមានទូកមេទ័ពស្រួច មេទ័ពរង ទូក ក្រុម ទ័ពស្រួចចម្លងចេញតាមសិលាចារឹកនៃថែវប្រាសាទបន្ទាយឆ្មារ ប្រាសាទ បាយ័ន និង ប្រាសាទព្រះខ័នកំពង់ស្វាយ ក្រុមទូកជំនួយមានទូកទ័ពជំនួយ ទូក លម្ហែ និង ទូកស្បេង្ផៀអាហារ គឺចម្លងចេញពីសិលាចារឹកនៃប្រាសាទបន្ទាយនៃ ថែវប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ




ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលជិះទូកកម្សាន្តនៅទន្លេអុំត្រូវចំណាយ ពេលពី ម៉ោងទៅ ម៉ោងកន្លះ លើកំណាត់ផ្លូវ ៣១២ គីឡូម៉ែត្រ ទូកដែល នាំភ្ញៀវកម្សាន្តចែកចេញជាពីរប្រភេទ គឺភ្ញៀវខ្មែរជិះក្នុងតម្លៃ ដុល្លារ ក្នុងម្នាក់ ឯភ្ញៀវបរទេសវិញជិះក្នុងតម្លៃ ដុល្លារក្នុងម្នាក់ ទូកនីមួយៗជិះបានតែគ្នាបួន នាក់ ឯទូកពិសេសជិះបានតែពីរនាក់ប៉ុណ្ណោះ ចំណែកអ្នកចែវទូកវិញ យើង ឱ្យគេស្លៀកពាក់ខោអាវធម្មតាក៏បាន ឬក៏ឱ្យគេស្លៀកពាក់ខោអាវរបៀបបុរាណ ក៏បាន

ប្រវត្តិទន្លេអុំមិនផ្លូវការដែលសិក្សាចងក្រងដោយអង្គរគង្គាបានឱ្យដឹងថា ទន្លេអុំគឺជាឈ្មោះនៃបារាយណ៍ ទឹកពីសម័យបុរាណដែលតាំងនៅជិតៗនៃទីស្ថាន បុរាណប្រាសាទ ទីប្រជុំជនណាមួយ ភាគច្រើនដែលព្រះ រាជាសម័យបុរាណតែងតែស្នាក់អាស្រ័យនៅជាប្រចាំ ស្នាក់អាស្រ័យម្តងម្កាល ស្ថាននាម ទន្លេអុំនេះមាន នៅសេសសល់ស្ទើរគ្រប់ទីកន្លែងនៃផ្ទៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ដូចជា ទន្លេអុំខាងត្បូងក្រុងអង្គរធំ ខេត្តសៀមរាប ទន្លេអុំប្រាសាទនគរ បាជ័យ ខេត្តកំពង់ចាម និង ទន្លេអុំប្រាសាទភ្នំជីសូរ ខេត្តតាកែវ ជាដើម

ទន្លេអុំគឺជាបឹងដែលកើតឡើងដោយស្នាដៃមនុស្សទាំងស្រុង ( និង មាន ខ្លះគឺមនុស្សបុរាណបានកែច្នៃអភិវឌ្ឍបឹង ត្រពាំងធម្មជាតិដែលមានស្រាប់ឱ្យ ប្រសើរឡើង) រីឯតួនាទីរបស់ទន្លេអុំ គឺប្រើជាទីកន្លែងបង្វឹកហាត់អុំទូក និង ចែវទូកសម្រាប់ព្រះរាជា និង កងទ័ពរបស់ព្រះអង្គ ដើម្បីបង្កើនសមត្ថភាពសម្រាប់ បម្រើតាមសេចក្តីត្រូវការ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង និង កសាងសមត្ថភាព ខាងកលយុទ្ធសឹកសង្គ្រាមជើងទឹកផង ចំពោះព្រះរាជាវិញ ទ្រង់ក៏ប្រើប្រាស់ ទន្លេអុំធ្វើជាទឹកក្រសាលសប្បាយដោយអុំទូកកម្សាន្តផងដែរ ព្រោះទីនោះច្រើន ប្រកបដោយ សម្រស់ធម្មជាតិល្អផូរផង់គួរទីជាទីរមនា ហើយជាញយៗគេតែង ប្រារឰពិធីធំៗនៅក្នុងសាសនា និង សង្គមមនុស្ស នៅទីនោះជាទៀងទាត់ ដូចជា ពិធីតបស្នងអំណរគុណព្រះគង្គា និង លយកន្ទោង ( នាថ្ងៃចេញវស្សា ) ពិធីបុណ្យ អុំទូកនិងលយប្រទីប (ថ្ងៃ ១៥ កើត ខែកត្តិក ) នៅក្នុងទន្លេអុំនោះតែម្តង ម៉្យាងទៀតទន្លេអុំក៏ប្រើសម្រាប់ជាប្រភពធនធានធារាសាស្ត្រពុំចេះរីងស្ងួត ដើម្បី ទ្រទ្រង់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ និង ស្រោចស្រពដល់ដំណាំកសិកម្មផង ដែរ នៅក្នុងវិស័យជលផល មច្ឆជាតិគ្រប់អម្បូររស់នៅបន្តពូជពង្សរួចសាយ ភាយទៅដល់ព្រែក ស្ទឹង ទន្លេ បឹងបួធម្មជាតិនានា នៅជុំវិញតំបន់នោះផងដែរ នៅសម័យបុរាណជនជាតិខ្មែរពុំហ៊ានល្មើស ធ្វើការនេសាទត្រីនៅក្នុងទន្លេអុំ ទេ

ចំពោះទន្លេអុំក្រុំងអង្គរធំគឺមានតួនាទីដូចបានពោលមកខាងលើជា ប្រាកដ ប៉ុន្តែទន្លេអុំនេះមាន សារសំខាន់ជាច្រើនទៀត គឺវាជាគូជលសាការពារ ក្រុអង្គរធំពីគ្រោះទឹកជំនន់ និង រាំងស្ងួតផង ជារបាំងការពារ សឹកសង្គ្រាមផង ម៉្យាងទៀតទន្លេអុំក្រុងអង្គរធំនេះអាចសំដៅដល់មហាសាគរដែលនៅព័ទ្ធជុំវិញ ភ្នំព្រះសុមេរុ ( ដែលមានប្រាសាទបាយ័នជាស្នូល និង កំពូល ) បើសំអាងដោយ ទេវកថានៅក្នុងព្រហ្មញសាសនាវិញនោះ ទឹកទាំងឡាយដែលស្ថិតនៅក្នុងទន្លេអុំ នេះគឺប្រៀបស្មើនឹងទឹកអម្រឹត ព្រោះវាជាធាតុផ្សំ ជាសម្មតិកម្មនៃការល្បង ឫទ្ធានុភាពគ្នារវាងពួកទេវៈ និង អសុរៈ ដែលជាតួអង្គសំខាន់នៅក្នុងមហាទេវកថាកូរសមុទ្រទឹកដោះ

រហូតមកដល់បច្ចុប្បន្ននេះ ព័ស្តុតាងជាក់ស្តែងដែលយើងឃើញរាល់គ្នា ហៅថា ទេវតា និង យក្ស ទាញនាគរាំសុគិថាជាព្រ័ត្រនៅលើស្ពានហាលនាពាក់ កណ្តាលទន្លេអុំ កាត់ពីត្បូងទៅខាងជើងឆ្ពោះចូលទៅ ផ្ចិតកណ្តាលក្រុងអង្គរធំនោះ វាមិនមែនត្រឹមតែជាសិល្បៈរចនាតុបតែងលម្អដូចយើងគ្រប់គ្នាគិតនោះទេ តែវាជាព័ស្តុតាងបញ្ជាក់ថានេះគឺជាទេវស្ថានដ៏ពិសិដ្ឋ រីឯទឹកនៅក្នុងទន្លេអុំ គឺ ជារូបធាតុមួយដែលនាំឱ្យកើតមានទឹកអម្រឹតនោះឯង នៅក្នុងសម័យអង្គរ នៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រនីមួយៗ គេបានធ្វើពិធីដងយកទឹកពីកសិណទន្លេអុំ ( និង ស្រះស្រង់ បារាយណ៍ និង ទឹកជប់ពីកំពូលភ្នំគូលែន ) យកទៅធ្វើជាគ្រឿងសក្ការបូជាដ៏ពិសិដ្ឋផងដែរ

ឈ្មោះពីបុរាណរបស់ទន្លេអុំ គឺប្រហែលមកពីពាក្យថាទន្លេអម្រឹតលុះ ចំណេរចីរកាលក្រោយមក កម្លាយសូរសៀងនិងភាសានិយាយកាត់មកនៅ ត្រឹមទន្លេអុំ ទន្លេអុំនេះមានបណ្តោយពីកើតទៅលិចប្រមាណ គីឡូម៉ែត្រហើយខណ្ឌចែកត្រង់ចំណុចកណ្តាលដោយស្ពានហាល ( ដែលយើងហៅថា ស្ពានទន្លេអុំ ) ទទឹងទន្លេអុំប្រហែលជា ១២០ ម៉ែត្រ និង មានជម្រៅទឹកប្រមាណ - ម៉ែត្រ ( បច្ចុប្បន្នដោយសារពុំមានការថែទាំ ទើបធ្វើឱ្យជម្រៅរបស់វារីង រាក់សល់ត្រឹម ,-, ម៉ែត្រប៉ុណ្ណោះ នៅជុំវិញមាត់ទន្លេអុំ គឺមានរៀបដោយ ជណ្តើរថ្មបាយក្រៀមយ៉ាងប្រណីត)

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP