សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ទេសចរណ៍ធម្មជាតិថ្មីនៅខេត្តព្រះវិហារ

ក្រៅពីប្រាសាទព្រះវិហារដែលមាន ឈ្មោះល្បីល្បាញញសពេញពិភពលោក ដែលកំពុងតែធ្វើឱ្យមានការចាប់... អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ជាតិអន្តរជាតិនោះ ខេត្តព្រះវិហារនៅមាន ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធនធានធម្មជាតិជាច្រើនរាប់មិនអស់ទៀតដែលអាចធ្វើ ឱ្យខេត្តមួយនេះដិតក្នុងអារម្មណ៍របស់ភ្ញៀវទេសចរ ។ បឹងជាំព្រៃ ជាបឹងធម្មជាតិ មួយដែលទើបតែបង្កើតឱ្យទៅជារមណីយដ្ឋានធម្មជាតិថ្មីមួយ ក្រោមការទទួល គម្រោងពីកម្មវិធី អភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)ដើម្បីប្រែក្លាយ បឹងនេះឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលគេសង្ឃឹមថា នឹងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ដើម្បី បម្រើឱ្យជីវភាពសហគមន៍ ។

លោក អាង ជាតិឡោក នាយកអង្គការពន្លកខ្មែរ ដែលជាអង្គការមួយ ជួយសម្របសម្រួលដល់សហគមន៍នេះបាន ឱ្យដឹងថាឆ្នាំ២០១០ UNDP បានផ្តល់ ថវិកាលើគម្រោងចំនួនបួនធំៗ ដែលមានទឹកប្រាក់សរុប ៤៥.០០០ ដុល្លារ ធ្វើរយៈ ពេល២៤ខែលើការអនុវត្តគម្រោងការនេះ ។ ទីមួយ គឺគម្រោងគ្រប់គ្រងដីធ្លី សហគមន៍ជនជាតិកួយនៅទីនោះ ដែលរួមមានដីលំនៅស្ថាន ដីកសិកម្ម ដីសហគមន៍ និង ដីជំនឿរបស់ជនជាតិដើមភាគតិចនៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ។ គម្រោងទីពីរ ធ្វើផែនទីគ្រប់គ្រងព្រៃឈើសហគមន៍ ដោយយើងនឹងដាក់ឱ្យមានការ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានរដ្ឋបាលព្រៃឈើក្រសួងបរិស្ថាន និង សុរិយោដី ។ ទីបី គម្រោងធ្វើទេសចរណ៍ធម្មជាតិ បឹងធម្មជាតិនៅបឹងជាំព្រៃដែលជាបឹងបុរាណ ធ្វើ យ៉ាងណាឱ្យទៅជារមណីយដ្ឋានធម្មជាតិ មួយដើម្បីទាក់ទាញភ្ញៀវទេសចរ ។ បឹង នេះស្ថិតនៅក្នុងឃុំរមនា ដែលមានប្រ ជាពលរដ្ឋចំនួនពីរភូមិរស់នៅ គឺភូមិរំចេក មានប្រជាពលរដ្ឋ ២៨៤ គ្រួសារ និង ភូមិស្រែធ្នង់ មានប្រជាពលរដ្ឋ ៧៨ គ្រួសារ ដែលពួកគាត់ទាំងនោះជាអ្នករស់ នៅ គ្រប់គ្រង និង ប្រកបរបរនេសាទ នៅបឹងនេះតាំងពីយូរលង់ណាស់មក ហើយ ។ គម្រោងសំខាន់ទីបួន គឺ គម្រោងការពារព្រៃសហគមន៍ធម្មជាតិ នៅភូមិអូរញេធិ៍ ឃុំរមនា ដែលសព្វថ្ងៃ ក្រសួងបរិស្ថានបានសម្រេចប្រគល់ឱ្យ ទៅសហគមន៍គ្រប់គ្រង ហើយសព្វថ្ងៃ សហគមន៍បានធ្វើការងារខ្លះរួចហើយ ដូចជា ការថែរក្សាព្រៃឈើ ថែរក្សាសត្វ ព្រៃ និង ការសម្អាតព្រៃ ដោយយើង គ្រាន់តែឧបត្ថម្ភថវិកា និង បច្ចេកទេស តែប៉ុណ្ណោះ ។ ជំហានដំបូង មន្ត្រីឃុំក៏ បានឱ្យស៊ីម៉ាក់ដោះមីននៅជុំវិញបឹងនោះ រួចជាស្រេចហើយ និង មួយផ្នែកទៀត យើងត្រូវជួយដល់ពួកគាត់ទាក់ទងនឹង សមត្ថភាពរបស់ប្រជាពលរដ្ឋជនជាតិ ដើមកួយថា តើយើងត្រូវធ្វើយ៉ាងណា ឱ្យពួកគាត់ស្គាល់ពីភូមិសាស្ត្ររបស់ខ្លួន ឱ្យបានច្បាស់លាស់ ស្គាល់ព្រៃ ស្គាល់ពី សត្វ ចេះពីទំនៀមទម្លាប់ប្រពៃណីរបស់ ខ្លួនច្បាស់លាស់ ដើម្បីងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរបរទេស ។ ក្នុងជំហានដំបូងនេះ យើងត្រូវធ្វើការបង្រៀនភាសាអង់គ្លេស ដល់យុវជនជនជាតិកួយមួយចំនួននៅ ក្នុងសហគមន៍ឱ្យពួកគាត់ចេះធ្វើទំនាក់ទំនងជាមួយភ្ញៀវទេសចរបានងាយ ស្រួល ។ ក្រៅពីនេះយើងក៏មានគម្រោង តង់ចំនួនបួនសម្រាប់ភូមិនីមួយៗចំនួន ពីរ ទុកសម្រាប់ភ្ញៀវទេសចរណាដែល គេចង់សម្រាកបោះជំរំនៅក្នុងព្រៃ ដោយ មានការធានាសន្តិសុខ មានបង្គន់អនា-ម័យត្រឹមត្រូវ ដោយតង់នីមួយៗអាច សម្រាកបានតែមនុស្សពីរនាក់ប៉ុណ្ណោះ ។ ក្រៅពីនេះយើងក៏ចង់ឱ្យមន្ត្រីញក់ព័ន្ធ ជួយសម្របសម្រួលផ្នែកផ្លូវច្បាប់ឱ្យបាន ត្រឹមត្រូវ ដោយឱ្យគេទទួលស្គាល់ការ គ្រប់គ្រងតំបន់ទេសចរណ៍ដោយសហ គមន៍ ។ កន្លងមក ឯកឧត្តមទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន ម៉ុក ម៉ារ៉េត ក៏ បានលើកទឹកចិត្តឱ្យបង្កើតជាសហគមន៍ ទេសចរណ៍នេះឡើង ប្រសើរជាងឱ្យ ឯកជនវិនិយោគ ដែលផលប្រយោជន៍ បានមកលើសហគមន៍តិចតួច ។

បឹងជាំព្រៃ ជាបឹងធម្មជាតិមួយ ដែលមានទំហំ ២៨ ហិកតារ ស្ថិតនៅ ក្នុងឃុំរមនា ស្រុករវៀង ខេត្តព្រះវិហារ មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវ ជាតិលេខ ៦៤ ស្ថិតនៅចន្លោះកណ្តាល រវាងខេត្តកំពង់ធំ និង ខេត្តព្រះវិហារ បឹងនេះមានប្រភពមកពីព្រៃឡង់ ដែល តភ្ជាប់ពីខេត្តស្ទឹងត្រែង ក្រចេះ និង ខេត្តព្រះវិហារ ហូរតាមទន្លេម្រេច កាត់បឹងពោធិ៍មុននឹងមកដល់បឹងជាំ ព្រៃ ។ សព្វថ្ងៃនេះទន្លេម្រេចមានភាព រីងរាក់អស់ទៅហើយ នៅរដូវប្រាំង ទន្លេនេះគ្រាន់តែជាអូរតូចមួយប៉ុណ្ណោះ ប៉ុន្តែនៅរដូវវស្សាវិញ ទើបមានទឹក ហូរពីព្រៃឡង់មកទម្លាក់ក្នុងបឹងជាំព្រៃ នេះ ។ បឹងជាំព្រៃនេះមានទឹកខួបប្រាំង ខួបវស្សា ។

លោក សុខ ម៉ៅ ប្រធានភូមិ រំចេកបានឱ្យដឹងថា លោកមានភាព សប្បាយរីករាយណាស់ចំពោះគម្រោង ការជួយអភិវឌ្ឍរបស់អង្គការ UNDP នេះ តាមរយៈនេះលោកសង្ឃឹមថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកនឹង មានជីវភាពធូរធារមិនខានឡើយ ។ លោកក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋ របស់លោកជួយការពារបឹងនេះដើម្បី​ទាញយកផលប្រយោជន៍ឱ្យបានយូរ អង្វែង ព្រោះបឹងនេះជាអាយុជីវិត របស់ពួកគាត់ ។

លោក អាង ជាតិឡោក មាន សង្ឃឹមថា ភ្ញៀវទេសចរនានាទៅខេត្ត កំពង់ធំ និង ទៅទស្សនានៅប្រាសាទព្រះ វិហារ មុខជានឹងចូលទស្សនាបឹងជាំព្រៃ នេះមិនខានឡើយ ពីព្រោះបឹងនេះនៅ ជិតផ្លូវជាតិ មានទេសភាពដ៏ស្រស់ត្រកាល​ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើ មានម្លប់ត្រឈឹងត្រឈៃ និង មានធន ធានធម្មជាតិយ៉ាងស្រស់ត្រកាលជាច្រើន ទៀត ដែលធ្វើឱ្យភ្ញៀវទេសចរមិនចង់ ឃ្លាតពីទីនេះឡើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP