សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

១៥នាក់ស្លាប់ដោយសារពុលស្រា

http://www.phnompenhdailynews.com/components/com_fpss/images/NDc4MTQ2Mm.jpg

មនុស្ស ១៥នាក់ បានស្លាប់ជាបន្ដ បន្ទាប់ ដោយសារតែបានទទួលទាន ស្រាស។ នៅមានមនុស្សរាប់សិប នាក់ផ្សេងទៀត កំពុងសង្គ្រោះ ទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា... ចេញពីឃុំព្រះធាតុ និងឃុំ អំពិលតាពក ស្រុកអូររាំងឪ ។តាមការរាយកាណ៏ដំបូងគឹបណ្តាលមកពីស្រាស មានជាតិពុលខ្ពស់។ ហេតុការនេះបានកើតសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១០ នេះ ។ ក្នុងនោះចំនួនជនរងគ្រោះដែល ទល់នឹងព្រឹកថ្ងៃទី១៩នេះ គឺនៅឃុំព្រះធាតុចំនួន ៨ នាក់ និងនៅឃុំអំពិលតាពក ចំនួន ៤ នាក់ ។


គ្រូពេទ្យ និង ខាងប៉ូលិសបច្ចេកទេស ខេត្ដកំពង់ចាម បានចុះមកស៊ើប អង្កេតរកមូលហេតុ និងបានប្រមូលភស្ដុតាង ដូចជា សម្បកដបទឹកបរិសុទ្ធដែល អ្នកផឹកច្រកស្រា ស ដើម្បីធ្វើកោសល្យ ពិច័យរកសារជាតិពុល ។

ជនរងគ្រោះស្លាប់ ៨ នាក់ នៅឃុំព្រះធាតុ មាន ១. ហួន ស៊ីណា អាយុ ៣២ឆ្នាំ ២. ចន ម៉េន អាយុ ៣២ ឆ្នាំ ៣. យីម សោភ័ណ្ឌ ភេទស្រី អាយុ ៣២ឆ្នាំ ៤. ឌុក រឿន អាយុ ៤១ឆ្នាំ ៥. ហាក់ ម៉េង អាយុ ៣២ឆ្នាំ ៦. ឌុក ហាក់ អាយុ ៥៣ឆ្នាំ ៧. ចែម នឿន ភេទស្រី អាយុ ៣២ឆ្នាំ និង ៨. ហួន ផល្លា អាយុ ៣៥ឆ្នាំ ស្លាប់នៅព្រឹក ថ្ងៃទី ១៨ តុលា ។

នៅឃុំអំពិលតាពក ដែលជនរងគ្រោះជាស្ដ្រីទាំង ៤ នាក់ ១. មាស ហឿន អាយុ ៣៣ឆ្នាំ ២. កូយ ច្រឹប អាយុ ៣៨ឆ្នាំ ៣. លន់ យី អាយុ ៦០ឆ្នាំ និង ៤. ស្រ៊ន់ ផា អាយុ ៤៤ឆ្នាំ ។ ទាំងបួននាក់នេះនៅភូមិទួលទន្សោង ឃុំអំពិលតាពក

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP