សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឌុច សុភា ចូលសម្ដែងក្នុងផលិតកម្ម M


តារាសំដែង ឌុច សុភា បានបង្ហាញរូបនៅក្នុងវីស៊ីឌីវ៉ុល ១៨ និង ១៩ នៅក្នុងផលិតកម្ម M ។

បទចម្រៀងចំនួនពីរបទដែល ឌុច សុភា បានបង្ហាញខ្លួនជាលើកដំបូងនេះរួមមាន បទ “បងជាអ្នកឱ្យអូនអស់ចិត្ត” និង... បទ “បើ សិនជាអាចឈប់ call មកអូន” ។ សម្រាប់បទ “បងជាអ្នកឱ្យអូនអស់ចិត្ត” គឺច្រៀងឆ្លើយឆ្លងរវាង សូណូ និង កញ្ញា តាក់ម៉ា ដែលច្រៀងរៀបរាប់ពីស្នេហាបែកបាក់ដែលបុរសម្នាក់បានចាកចោលនាងដោយមិនដឹង មូលហេតុ ។ នៅក្នុងបទចម្រៀងទាំងពីរបទនោះ ឌុច សុភា តុបតែងខ្លួនជានារីម្នាក់ ដែលមានចរិតចាស់ទុំបន្តិច ហើយនាងត្រូវសម្តែងជានារីខូចចិត្តម្នាក់ដែលត្រូវប្រុស បោះបង់ចោលទៅមានអ្នកថ្មី តែបើនិយាយពីរូបសម្រស់វិញ នាងនៅតែស្រស់ស្អាត មិនចាញ់ពេលមុនឡើយ គ្រាន់តែនាងមានសាច់ជាងមុនបន្តិច ។

អតីតស្រីស្អាតដ៏មានទេពកោសល្យ ឌុច សុភា ដែលបានចាកចេញពីសិល្បៈ បន្ទាប់ពីបានរៀបការកាលពី​ខែកញ្ញា ឆ្នាំ ២០០៩។
ប្រភពព័ត៌មានពីមិត្តភក្តិរបស់ ឌុច សុភា បានបង្ហើបប្រាប់ថា ឌុច សុភា ។មានព័តមានថានៅពេលឆាប់ៗ​ខាងមុខនេះនាងនឹងដើរតួភាពយន្តវិញ ប៉ុន្តែមិនទាន់មានការអះអាងពីនាងនៅឡើយទេ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP