សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

អ.ស.ប​អំពាវ​នាវ​ឱ្យ​ប្រមូល​កំលាំង​ប្រឆាំង​ការរត់​ពន្ធ​គ្រឿង​ញៀន


ប្រមុខ​ថ្មី​នៃ​ការិយា​ល័យ​អ.ស.ប​ប្រឆាំង​ គ្រឿង​ញៀន​ និង​ឧក្រិដ្ឋ​កម្ម UNODC បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ដល់​សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​ប្រមូល​កំលាំង​ដើម្បី​ទប់​ស្កាត់​ការ​រត់​ពន្ធ​ គ្រឿង​ញៀន​លើ​ពិភព​លោក​​ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​តំណាង​ឱ្យ​ទឹក​ប្រាក់​ជាច្រើន ​លាន​ដុល្លារ...​ ហើយ​ទឹក​ប្រាក់​ទាំង​នេះ​យក​ទៅ​ផ្គត់​ផ្គង់​ដល់​ភេរវកម្ម​។​ លោក​អ៊ីអ៊ូរី ហ្វ៊ីដូ​តូវ អ្នក​ការ​ទូត​រុស្ស៊ី​ដែល​កាន់​តំណែង​ជា​នាយក​ប្រតិ​បត្តិ​របស់​ទី​ភ្នាក់​ ងារ​នេះ​នៃ​អ.ស.ប​មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​វី​យែន​កាល​ពី​ខែ​មុន​វាយ​ តំលៃ​ថា​ ពួក​អ្នក​រត់​ពន្ធ​កូ​កា​អ៊ីន​ និង​ហេរ៉ូ​អ៊ីន​ក្នុង​មួយ​ថ្ងៃៗ​ប្រមូល​ប្រាក់​បាន​ប្រមាណ​ជា​ជិត​២៨០​លាន​ ដុល្លារ​។​ ក្នុង​ថ្ងៃ​ទី​មួយ​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​១​សប្តាហ៍​របស់ UNODC ​លោក​អ៊ីអ៊ូ​រី​ ហ្វី​ដូ​តូវ បាន​ទទូ​ចលើ​ភាព​ចាំ​បាច់​អនុ​វត្ត​អនុសញ្ញា​អ.ស.ប​ប្រឆាំង​នឹង​ឧក្រិដ្ឋ​ កម្ម​ឆ្លង​ជាតិ​ដែល​មាន​ការ​រៀប​ចំ​។

កូ​កា​អ៊ីន​បញ្ជូន​​ពី​អាមេរិក​ខាង​ត្បូង​ទៅ​កាន់​ អាមេរិក​ខាង​ជើង​តំណាង​ឱ្យ​តួ​លេខ​ពាណិជ្ជ​កម្ម​ប្រចាំ​ឆ្នាំ​ដល់​ទៅ​៧២​ ពាន់​លាន​ដុល្លារ​ ហើយ​ហេរ៉ូ​អ៊ីន​បញ្ជូន​ពី​អាហ្វ​ហ្គា​នី​ស្ថាន​ទៅ​កាន់​អឺរ៉ុប តំណាង​ឱ្យ​ទឹក​ប្រាក់​៣៣​ពាន់​លាន​ដុល្លារ​។ បើ​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​ លោក​អ៊ី​អ៊ូ​រី​​ ហ្វ៊ីដូ​តូវ ថ្លែង​ថា​ ការ​រត់​ពន្ធ​មនុស្ស​ទៅ​កាន់​អឺរ៉ុប​ក្នុង​គោល​ដៅ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ ភេទ​តំណាង​ឱ្យ​ទឹក​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ និង​ថា​ការ​រត់​ពន្ធ​ពួក​អ្នក​ធ្វើ​អន្តោ​ប្រវេសន៍​លួច​លាក់​ពី​អាមេរិក​ខាង ​ត្បូង​ទៅ​កាន់​អាមេរិក​ខាង​ជើង​ឡើង​ដល់​៦,៦​ពាន់​លាន​ដុល្លារ។ អ្នក​ការ​ទូត​រុស្ស៊ី​រូប​នោះ​គូស​បញ្ជាក់​ថា​ ការ​រត់​ពន្ធ​គ្រឿង​ញៀន​ក្លាយ​ជា​សកម្ម​ភាព​យ៉ាង​កាក់​កប​របស់​ពួកឧក្រិដ្ឋ​ ជន​៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP