សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

បក្សប្រឆាំងបានស្នើឱ្យលោកស្រី គ្លីន តុន ជួយលោក សម រង្ស៊ី


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណ បក្ស សម រង្ស៊ី បានមានប្រសាសន៍ នៅឯសន្និសីទកាសែតមួយដែលរៀបចំ ធ្វើ ឡើងភ្លាមៗបន្ទាប់ពីជំនួបនោះថា បក្សប្រឆាំងបានស្នើឱ្យលោកស្រី... គ្លីន តុន ជួយលោក សម រង្ស៊ី ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ គ្មានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាទេ ប្រសិនបើប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ដាក់ពន្ធនាគារនោះ” ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកស្រី គ្លីនតុន បានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តឃ្លាំមើលយ៉ាងដិត ដល់លើបញ្ហានៃការវិលត្រឡប់របស់លោក សម រង្ស៊ី ។

លោកបានមានប្រសាសន៍ថា ក្រុមសមាជិកសភាក៏បានពិភាក្សា អំពីបញ្ហាឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ការចាប់យកដីការវិវឌ្ឍទៅ រកលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតផងដែរ ។

កាលពីម្សិលមិញឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបាន ប្រាប់អ្នកយកព័ត៌មានថា លោកស្រី គ្លីនតុន មិនបាននិយាយអំពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង បក្សប្រឆាំងនៅពេលជួប ជាមួយលោក និង ជួបជាមួយ សម្តេច ហ៊ុន សែន ឡើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP