សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ការិយាល័យច្រកចេញចូលតែ មួយនៅក្រុងប៉ោយប៉ែតចាប់បើកហើយ


កាលពីព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១០ ម៉ោង ៧ និង ៣០ នាទី សាលាក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានប្រារឰពិធីដង្ហែ ក្បួនដើម្បីផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋ បានដឹងអំពីការិយាល័យ ប្រចាំការនៅក្រុងប៉ោយប៉ែត ដែលមានការចូលរួម... ពីសំណាក់លោក ទ្រី ណារិន គណអភិបាលក្រុងមួយអន្លើ ដោយមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត។ ការិយាល័យច្រកចេញចូលតែមួយ របស់ក្រុងប៉ោយប៉ែត្រដែលមាន ៣ ក្រសួងបាននឹងកំពុងធ្វើប្រតិភូរជូន ការិយាល័យ គឺ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ នឹង-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដោយឡែក។ក្រសួង ៦ ទៀតដែលនឹងមកធ្វើជាប្រតិភូនៅ ថ្ងៃខាងមុខមាន ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងសុខាភិបាល នឹងក្រសួងអប់រំយុវជន និង កីឡា ។

ក្រោយពីលោកចៅហ្វាយក្រុងបានថ្លែង សន្ទរកថានៅមុខសាលាក្រុងរួច ក្រុម ការងារគណប្រតិភូរបានរៀបចំ ក្បួនដង្ហែអង្គពិធីឆ្ពោះទៅកាន់រង្វង់មូលដែលនៅក្បែរ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍រួចបន្តមកប្រារឰពិធីនៅ ខាងកើតផ្សារអគ្គថ្មី ហើយក៏បន្តក្បួនឆ្ពោះទៅកាន់ សាលាសង្កាត់និម្មិតដើម្បីផ្សព្វផ្សាយអំពី គោលការណ៍របស់ការិយាល័យ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត លោកចៅហ្វាយក្រុងបានថ្លែងបន្តថា ការិយាល័យច្រកចេញចូលតែមួយនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះការិយាល័យនេះមានទិសដៅកាត់បន្ថយការចំណាយប្រាក់ច្រើនរបស់បងប្អូន មិនត្រឹមតែប៉ុណ្ណោះទេការិយាល័យនេះអាចលុបបំបាត់អំពើពុករលួយ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP