សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

គោលជំហររបស់អ្នកស្រីអួង សាន្តហ្សូជី


លោកស្រីអ៊ុង សាន ស៊ូជី បាន ប្រាប់អ្នកគាំទ្រទាំងអស់ថា កុំឲ្យអស់សង្ឃឹម ហើយអ្នកស្រឡាញ់ ប្រជាធិបតេយ្យគួរតែមានការរួបរួមគ្នា។“មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺសេរីភាពក្នុងការបញ្ចេញមតិ”។ នេះ គឺជាប្រសាសន៍របស់លោកស្រីអ៊ុង សាន ស៊ូជី
... ថ្លែងទៅកាន់អ្នកគាំទ្រ រាប់ពាន់នាក់ នៅថ្ងៃអាទិត្យនេះ។
នៅថ្ងៃអាទិត្យនេះ ការដោះលែងលោកស្រី គឺត្រូវបានធ្វើឡើងដោយគ្មានលក្ខខណ្ឌអ្វីនោះទេ។ នេះ គឺស្របទៅនឹងការផ្សាយរបស់បណ្តាញផ្សព្វផ្សាយស្និទ្ធនឹងមេដឹកនាំ ភូមា ក៏ប៉ុន្តែ ដោះលែងដោយមិនមានលក្ខខណ្ឌ មិនមែនមានន័យថា របបសឹកនឹងមិនចាប់ខ្លួនលោកស្រីឃុំវិញនោះដែរ ជាពិសេស ប្រសិនបើពួកគេមើលឃើញថា លោកស្រីបង្កគ្រោះថ្នាក់ដល់អំណាចរបស់គេ។ នៅពេលនេះ លោកស្រីអ៊ុង សាន ស៊ូជី មិនទាន់បានបញ្ជាក់អំពីផែនការ និងយុទ្ធសាស្រ្តរបស់លោកស្រី សម្រាប់ថ្ងៃអនាគតនៅឡើយទេ។ ក៏ប៉ុន្តែ ក្រោយពីចប់មិទ្ទិញ លោកស្រីបានប្រាប់អ្នកកាសែតថា ការជជែកគ្នា គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការដោះស្រាយបញ្ហា។ តើនេះមានន័យថា លោកស្រីនឹងសុខចិត្តជជែកជាមួយមេដឹកនាំយោធាឬក៏យ៉ាងណា? គួររំឭកថា កន្លងមក លោកស្រីអ៊ុង សាន ស៊ូជី ធ្លាប់បានផ្ញើលិខិតទៅកាន់មេដឹកនាំយោធា ដោយបង្ហាញពីឆន្ទៈចង់ជជែកគ្នា ស្វែងរកវិធីឲ្យសហគមន៍អន្តរជាតិបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីកុំឲ្យប្រជាជនជួបនឹងការលំបាក។



ស្វាមីរបស់អ្នកស្រីអួង សាន្តហ្សូជី

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុង សាន ស៊ូជី ត្រូវបែកបាក់ជាពីរ ដោយមានមួយក្រុមបានទៅបង្កើតគណបក្សថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោត។ ក្រុមនេះ យល់ថា បើទោះជាកំណែទម្រង់ប្រជាធិបតេយ្យរៀបចំឡើងដោយរបបសឹក មានលក្ខណៈខ្វះខាតច្រើនក៏ដោយ ក៏ប៉ុន្តែ ការចូលរួមក្នុងរចនាសម្ព័ន្ធថ្មីនេះ គឺវាមានប្រយោជន៍ជាងស្ថិតនៅក្រៅឆាក។ យោងតាមលទ្ធផលបណ្តោះអាសន្ន គណបក្សថ្មីនេះ អាចនឹងទទួលបានអាសនៈមួយផ្នែក ដើម្បីធ្វើជាក្រុមប្រឆាំងក្នុងរដ្ឋសភា។ ក្រៅពីនេះ នៅមានគណបក្សតូចៗផ្សេងទៀត ដែលកើតចេញពីក្រុមជនជាតិភាគតិចភូមា ហើយដែលមាននិន្នាការប្រឆាំងនឹងរបបសឹកដែរ។ នៅក្នុងទិដ្ឋភាពនយោបាយថ្មីនេះ សំណួរចោទឡើងថា តើគណបក្ស NLD ដែលគ្មានអាសនៈក្នុងសភា ហើយថែមទាំងត្រូវរបបសឹករំលាយចោលទៅហើយនោះ អាចនឹងមានតួនាទីអ្វី ក្នុងរចនាសម្ព័ន្ធនយោបាយថ្មីរបស់ភូមា? តើលោកស្រីអ៊ុង សាន ស៊ូជី អាចប្រើប្រាស់ប្រជាប្រិយភាព និងអំណាចដែលធ្លាប់មានពីមុន ដើម្បីប្រមែប្រមូលក្រុមប្រឆាំងមកគ្រប់គ្រងជាក្រុមតែមួយបានដែរឬទេ? ប្រសិនបើលោកស្រីពិតជាអាចបង្រួបបង្រួមក្រុមប្រឆាំង និងទាក់ទាញការគាំទ្រពីប្រជាជនបានដូចពីមុនទៀតមែន តើមេដឹកនាំភូមាពិតជាសុខចិត្តទុកបណ្តោយឲ្យលោកស្រីមានសេរីភាពធ្វើ សកម្មភាពនយោបាយប្រឆាំងនឹងពួកគេដែរឬទេ?

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP