សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឆន សុវណ្ណរាជ ទិញផ្ទះវីឡាតឿនៅខេត្តព្រះសីហនុ


តាមការបង្ហើបប្រាប់ពីកញ្ញាម្នាក់ដែល ជាអ្នកសិល្បៈ និង ដែលបានទៅថត សម្តែងចម្រៀងកាយវិការនៅឯផ្ទះរបស់ ឆន សុវណ្ណរាជ នាខេត្តព្រះសីហនុថា
... នាងមានការភ្ញាក់ ផ្អើលជាខ្លាំងពេល ដែលឮគេប្រាប់ថា វីឡាតឿមួយកន្លែង នោះជាផ្ទះដែល ឆន សុវណ្ណរាជ បាន ទិញ គ្រាន់តែមិនច្បាស់ថាទិញពីពេលណាទេ ។ ផ្ទះនោះស្ថិតនៅមិនឆ្ងាយ ពីសមុទ្រឡើយ ព្រោះ គេអាចមើលឃើញទេសភាព ព្រមទាំងទឹកសមុទ្រយ៉ាងច្បាស់នៅពេលឈរ ឬ អង្គុយមើល ពីផ្ទះ របស់ សុវណ្ណរាជ ទៅ ។ ក្នុងផ្ទះនោះមាន ៣ បន្ទប់ និង មានការរៀបចំតុបតែងយ៉ាងល្អ ស្អាតគួរឱ្យចាប់ អារម្មណ៍ទៀតផង ។

អ្នកយកព័ត៌មានបានព្យាយាមទូរស័ព្ទទៅកាន់ ឆន សុវណ្ណរាជ ដើម្បីសាក សួរ និង ឱ្យគេធ្វើការបកស្រាយពី ព័ត៌មាននោះថា តើពិតឬយ៉ាងណា ? សំខាន់ ចង់ដឹងថា វីឡាតឿនៅខេត្តព្រះសីហនុនោះ តើគេបានទិញនៅពេល ណា ? ទិញខ្លួនឯង ឬ មានអ្នកចេញមុខជួយ ?... ប៉ុន្តែពុំបានជួបដូចបំណងឡើយ ដោយសារពេលទូរស័ព្ទចូល ហើយគេមិនបានទទួល និង បានចុចផ្តាច់ទៅវិញ ។

សុវណ្ណរាជ ត្រូវបានគេមើលឃើញថា តាំងពីចូលប្រឡូក ក្នុងពិភពសិល្បៈមក ជីវភាព និង កេរ្តិ៍ឈ្មោះមានការ ប្រែប្រួលរីក ចម្រើនជាលំដាប់ គឺគេមានរថយន្តជិះ មានហាងកាត់ដេរសម្លៀកបំពាក់ ដែលកន្លងមកគេធ្លាប់និយាយ បកស្រាយចំពោះចម្ងល់របស់ទស្សនិកជនថា ពុំមានគូស្នេហ៍ណាជួយឧបត្ថម្ភដល់រូបគេឡើយទេ គឺជា ប្រាក់របស់ គេផ្ទាល់ ។

ដោយឡែកចំពោះផ្ទះវីឡាតឿនៅខេត្តព្រះសីហនុពុំទាន់មាន ការបញ្ជាក់អះអាងច្បាស់ពី ឆន សុវណ្ណរាជ នៅឡើយ ទេ ដូច្នេះ សង្ឃឹមថា សុវណ្ណរាជ នឹងធ្វើការ បកស្រាយនាពេល ខាងមុខ ដើម្បីឱ្យទស្សនិកជន ដែលធ្លាប់ស្គាល់ និង គាំទ្ររូបគេកន្លងមកបានដឹងការពិតជាមិនខាន ។

កាលពីមុន ឆន សុវណ្ណរាជ ធ្លាប់បានប្រកាស ឱ្យដឹងជាសាធារណៈថា គេមានគូស្នេហ៍រួចទៅហើយ ដោយគូស្នេហ៍ របស់គេរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែ មិនបានឱ្យគេដឹងពីពេលរៀបការរបស់ពួកគេច្បាស់លាស់ឡើយ ដោយ អះអាងថា ពួកគេមានវ័យក្មេង នៅឡើយ ។

ក្នុងពេលរឿងមានគូស្នេហ៍ត្រូវបានគេភ្លេច នា ពេលថ្មីៗកន្លងទៅនេះ គេបែរជាឃើញ ឆន សុវណ្ណរាជ បានបណ្តើរ ស្រីស្អាតម្នាក់ដែលមានអាយុស្របាលគ្នារាល់ពេលឡើងច្រៀងក្នុងកម្មវិធីតន្ត្រីតាម ស្ថានីយទូរទស្សន៍ គឺនារីម្នាក់ នោះតាមទៅជួយរៀប ចំតុបតែងសម្លៀកបំពាក់ ជួយតុបតែងមុខមាត់ និង ផ្លាស់សម្លៀកបំពាក់ឱ្យ សុវណ្ណរាជ ពិសេសពេល ច្រៀងចប់ម្តងៗវិលមកដល់ក្រោយឆាកវិញ ស្រី ស្អាតម្នាក់នោះបានយកក្រដាសជូតញើសនៅលើផ្ទៃ មុខ សុវណ្ណរាជ ដែលមើលទៅដូចគូស្នេហ៍ថ្មីថ្មោង ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP