សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

www.mamaov.info នគរបាលការពារព្រំដែន ៩១១ បើកច្រករបៀងនាំពលករ ឆ្លងដែនទៅប្រទេសសៀម


ក្រុមនគរបាលព្រំដែនគោក ៩១១ ដែល ជាកូនចៅលោកវរសេនីយ៌ម្នាក់បាននាំគ្នា បើកច្រករបៀង​នាំពលករឆ្លងដែនទៅ ប្រទេសសៀមដោយខុសច្បាប់នៅ ចំណុចភូមិសាស្រ្តអូរជ្រៅក្បែររបង កាស៊ីណូ ស្តារ វេហ្គាស ក្បែរផ្ទះល្វែង មួយខ្នង ដែលគេស្គាល់ថាជាមេកន្ទ្រាញ ចាំទទួលយកលុយពីពលករក្នុង ម្នាក់ចាប់ពី... ១០០ បាតឡើងទៅដល់ ១០០០ បាត ។ ពលករម្នាក់មកពីប្រទេសសៀមចេញ ចូលតាមច្រករបៀង នេះបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា លុយដែលក្រុមនគរបាល៩១១ យកនោះគិតតាមពលករនៅជិតនៅឆ្ងាយ បើពលករនៅត្រឹមផ្សាររុងក្លឿគេយក ២០ បាត បើពលករចូលទៅដល់ បាងកកពួកយក ១០០០ បាត ។

ចំណែកលោក សំ ប្រុស នាយប៉ុស្តបឹងសាគូ បាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា កម្មករចូលទៅរកស៊ីនៅប្រទេស សៀមភាគច្រើនចូលត្រឹមផ្សាររុងក្លឿទេ ហើយក៍មានមួយចំនួនទៀតចូលទៅ ដល់ទីក្រុងបាងកកប្រទេសសៀមដែរ ។ ដោយឡែកកាលពីថ្មីៗនេះក្រុមអ្នកយកព័ត៌មាន​ យើងបានចូលទៅដល់ ច្រករបៀងរបស់ក្រុមប៉ូលិស ៩១១ ​តែកូនចៅ របស់លោកមេបញ្ជាការ បានធ្វើអោយគេ ភ្ញាក់ផ្អើលភែ្នកនៅកញ្ចឹងក ស្រែកគំរាមអ្នកកាសែតហាម មិនអោយ ថតរូបច្រករបៀងរបស់ពួកគេខ្លាចបែកការ ដល់ថ្នាក់លើ ដោយនិយាយថាអ្នកកាសែតណាហ៊ានថត ពួកគេនឹងយក កាមេរ៉ាបោកចាល។ បើទោះបីជាក្រុម​ ប៉ូលិសគំរាមយ៉ាងណាក៍ដោយក៍ក្រុមអ្នកកាសែតយើងថតបានរូបភាពទាំងនេះយ៉ាងជោគជ័យ ។
ប្រភពពីប្រជាពលរដ្ឋជុំវិញក្រុងប៉ោយប៉ែតបាននាំគ្នានិយាយថា ច្រករបៀងមួយនេះគឺបានបើកយូរហើយ ស្ទើរតែដុះស្លែ តែគ្មាននរណាដឹងឡើយ ព្រោះពួកគេបើកនៅកណ្តាលផ្ទះ ពោលគឺពួកគេសង់ផ្ទះសងខាងទុកផ្លូវ កណ្តាលធ្វើផ្លូវឆ្លងកាត់ សំរាប់អ្នកមកពីឆ្ងាយពិតជាមិនចាប់អារម្មណ៍ទេ ។ បើទោះបីជាប៉ុន្មានថ្ងៃនេះលោក ហ៊ុន ហ៊ាន ស្នងការនគរបាលខេ​ ត្តបន្ទាយមានជ័យបានរឹត​ បន្តឹងអោយកម្លាំងចុះបង្រ្កាបតាមចំណុចមួយចំនួនក៍ដោយ ប៉ុន្តែស្នងការស្នងការនៅពុំទាន់បញ្ចេញស្នា​ដៃចាប់មេខ្យល់នៅឡើយទេ ។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP