សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

កម្មករខ្មែរទៅស៊ីឈ្នួលនៅថៃសំរាលកូនតាមផ្លូវក្រុងប៉ោយប៉ែត


កាលពីល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ ស្រ្តីម្នាក់ឈ្មោះ រិត ណៃ អាយុ ២៥ ឆ្នាំ បាន កើតកូនតាមផ្លូវកាលពីម៉ោង ៥ និង ១៣ នាទីល្ងាច ខណះពេល ដែលនាង និង កម្មករជាច្រើនរូបទៀត បានចាកចេញពីផ្សារក្រុងក្លឿប្រទេសសៀម មកកាន់លំនៅស្ថាន វិញ ស្រាប់តែនាងបានស្រែកអោយគេឯងជួយដោយនិយាយជួយផងខ្ញុំកើតកូនហើយ ពេលនោះអ្នកដែល រួមដំណើរជាមួយបានរត់ទៅទ្រនាងពីក្រោយ... ហើយនិយាយថាពុទ្ធោព្រះអើយ អាណៃ បែកទឹកភ្លោះបាត់ហើយ ពួកយើងឆាប់មកគ្រានាងទៅដីខ្មែរអោយលឿន ព្រោះកូនជិតកើតហើយវើយ ចំណែកបុរសម្នាក់ឈ្មោះ មាស ឈន អាយុ ៣១ ឆ្នាំ ត្រូវជាប្តីស្រ្តីកើតកូនខាងលើបាននិយាយប្រាប់អ្នកយកព័ត៌មានភ្នំពេញដេលីយើងថា ហេតុដែលបណ្តាលអោយ ប្រពន្ធរបស់ខ្លួនកើតកូនតាមផ្លូវនោះគឺដោយសារជីវភាពក្រីក្រពេក ព្រោះរូបគេនឹងប្រពន្ធរកមួយថ្ងៃស៊ីមួយថ្ងៃតែប៉ុណ្ណោះ ព្រោះពួកគេជាកម្មករលីសែងអីវ៉ាន់អោយសៀម ចំណែកប្រពន្ធរបស់គេធ្វើការបេះស្លាបសត្វចង្រិត កណ្តូបអោយថៅកែផ្សាររុងក្លឿប្រទេសសៀម ។

ដោយជីវភាពខ្វះខាតទើបប្រពន្ធរបស់ មាសឈន សំរេចចិត្តធ្វើការទាំងពោះធំគ្រប់ខែដល់ថ្ងៃកើតក៏មិនបានគិតដែរ នាង ណៃ ខ្ញុំក៏ឆ្ងល់ដែរកាលពីព្រឹកនាងខ្ញុំធ្វើការបានជាធម្មតាគ្មានការឈឺចាប់សូម្បីតែបន្តិច តែដោយឡែកកូន នៅក្នុងផ្ទៃកំរើកធម្មតា លុះម៉ោង ៥ ល្ងាចខ្ញុំបានចេញពីកន្លែងធ្វើការស្រាប់តែដល់ចំណុចស្ពានច្រករបៀងរបស់លោក ឈួក អាង មេបញ្ជាការវរះសេនាតូច ៩១១ កូនក្នងផ្ទៃក៏កំរើកហើយក៏សំរាលគ្មានការឈឺចាប់ទេ ដែលជាហេតុរកស្មានមិនត្រូវ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP