សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ថៃ​គំរាម​ដក​ខ្លួន​ពី​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក ប្រឆាំង​នឹង​ផែន​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ


នាយក​រដ្ឋ​មន្រ្តី​ថៃ អាប់ភីស៊ីត វាចាជីវ៉ា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​បាន​ធ្វើ​ការ​គំរាម​ថា ប្រទេស​ថៃ​នឹង​ដក​ខ្លួន​ចេញ​ពី​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ប្រសិន​បើ​គណៈកម្មាធិការ​មួយ​នេះ​មិន​ព្រម​ធ្វើ​ការ​ពន្យារ​ពេល​លើ​ផែន​ការ​ អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ទេ​នោះ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដក​ស្រង់​សម្តី​របស់ អាប់ភីស៊ីត វាចាជីវ៉ា មក​ចុះ​ផ្សាយ​ថា «យើង​កំពុង​តែ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​យូណេស្កូ។ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ធ្វើ​ការ​ពន្យារ​ពេល ពួក​គេ​ត្រូវ​ដឹង​ថា យើង​មិន​អាច​ធ្វើ​ការ​ជាមួយ​ពួក​គេ​បាន​ទៀត​ទេ»។

នាយក​រដ្ឋ​មន្រ្តី​ថៃ​រូប​នេះ​បាន​ធ្វើ​ការ​អះអាង​ថា កម្ពុជា​នឹង​ជា​ប្រទេស​តែ​មួយ​គត់ ដែល​បាន​ប្រឆាំង​ជំទាស់​សំណើ​របស់​ថៃ ដែល​សុំ​ឲ្យ​ពន្យារ​ពេល​ផែន​ការ​អភិវឌ្ឍន៍​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ នេះ។

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​លើក​ទី​៣៥​នៅ​ ប្រទេស​បារាំង ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​ចាប់​ផ្តើម​តាំង​តែ​ពី​ថ្ងៃ​ចន្ទ​មក នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​រមណីយដ្ឋាន​ថ្មី​ដែល​ត្រូវ​ចុះ​បញ្ជី​បេតិកភណ្ឌ ​ពិភព​លោក ត្រួត​ពិនិត្យ​លើ​ការ​អភិរក្ស​រមណីដ្ឋាន និង​សម្រេច​ថា តើ​រមណីយដ្ឋាន​ណា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់។ ចំណែក​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​គេ​នឹង​លើក​យក​ទៅ​ពិភាក្សា​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២៣ មិថុនា​ខាង​មុខ៕


Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP