សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

តូក្យូ​ ជា​ទីក្រុង​​​ថ្លៃ​ជាង​គេ​​​បំផុត​​​សម្រាប់​ការ​រស់នៅ

តូក្យូ​ បាន​ក្លាយ​ជា​ទីក្រុង ​ដែល​​មាន​ការ​ចំណាយ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក​ ​សម្រាប់​​បុគ្គលិក​បរទេស​ក្នុង​ការ​រស់នៅ។ ​នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​​ក្រុមហ៊ុន​ប្រឹក្សា​ Mercer។

ការ​កើន​ឡើង​នៃ​តម្លៃ​ប្រាក់​យ៉េន​ ធ្វើ​ឲ្យ​តម្លៃ​រស់នៅ​ក្នុង​ប្រទេស​នេះ​កើន​ឡើង​ខ្ពស់។ ​ទន្ទឹម​នឹង​នេះ ​វិបត្តិ​ក្នុង​តំបន់​អឺរ៉ូ ដែល ​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​អឺរ៉ូ​រង្គោះរង្គើ​បាន​​ធ្វើ​ឲ្យ​ទីក្រុង​ជា​ច្រើន​ ដូចជា​ ប៉ារីស ​រ៉ូម ​អាស្ត៊ែរដាំ​ ធ្លាក់​ចំណាត់ថ្នាក់​ទាប​ជាង​មុន។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់ខែ និង​កំណើន​ភាព​អត់​ការងារ​ធ្វើ​​ក្នុង​ប្លុក​ប្រទេស​អឺរ៉ូ​បាន​ធ្វើ​ឲ្យ​ តម្លៃ​រស់នៅ​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​ផង​ដែរ។ ​ចំណែក​ក្រុង​ឡុងដ៍​ របស់​ប្រទេស​​អង់គ្លេស​វិញ​​ ​ក៏​បាន​ធ្លាក់​ចំណាត់ថ្នាក់​មក​នៅ​ត្រឹម​​លេខ ២៥ ​ដោយ​ថយ​ចុះ​ ៧​ ចំណាត់ថ្នាក់។ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ធំៗ​​ ចំនួន ២១៤ ​ជុំវិញ ពិភពលោក

តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ដដែល​ឲ្យ​ដឹង​ថា ​តម្លៃ​ការ​ស្នាក់នៅ​​ជា​តម្លៃ​ដែល​ធំ​ជាងគេ​ក្នុង​ការ​រស់នៅ​​គឺ​ស្មើ​នឹង​ ២៥% ​នៃ​ការ​ចំណាយ​សរុប ​​​បន្ទាប់​មក​គឺ​តម្លៃ​ការ​ធ្វើ​ដំណើរ​ និង​ទំនិញ។

បន្ថែម​ពី​នេះ​ ការ​កើនឡើង​យ៉ាង​រហ័ស​នៃ​សេដ្ឋកិច្ច​អាស៊ី ធ្វើ​ឲ្យ​តម្លៃ​រស់នៅ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ក្នុង​ទ្វីប​នេះ ​ហក់​ឡើង​ខ្ពស់​​​គួរ​ឲ្យ​កត់​សម្គាល់​​​ ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​បុគ្គលិក​បរទេស​ជួប​នឹង​ការ​លំបាក​ច្រើន​ជាង​មុន៕

ប្រែ​សម្រួល៖ សីហា

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP