សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

បាត់​មុខ​ជិត​2​ឆ្នាំ​ក្លាយ​ជា​អាជីវករលក់​សំលៀក​បំពាក់


រាជធានីភ្នំពេញ ៖ កញ្ញា​ណាប់ ពិសី​ អតីតតារា​ ចំរៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​ និង​ជា​តារា​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​ម្នាក់​និយម​ស្លៀក​ពាក់​ទាន់​សម័យ​ ​ បន្ទាប់​ពី​បាត់​មុខ​ជិត​​២​ឆ្នាំ​ បាន​ក្លាយជាអាជីវ​ករលត់​សំលៀក​បំពាក់ ។ ​នាង​​មានអាយុ​២៥​ឆ្នាំ​ តែ​អះ​អាងថា... ​​បេះ​ដូង​របស់​នាង​នៅ​ទំនេរ​នៅ​ឡើយ​ ។ កាល​ពី នាង​នៅ​ចាប់​អាជីព​ជា​អ្នក​ចំរៀង​សម្លេង​របស់​នាង​​មាន​ទឹក​ដម​​ពីរោះ​​គួរ​ សម​​។ ពេល​នោះ​នាង​ច្រៀង​ផង​​ សំដែង​​កាយ​វិការ​ខារ៉ា​អូខេ​ផង ។ ​កន្លង​មក​គេ​សង្កេត​ឃើញ​នាង​មាន​ឱកាស​បាន​ឡើង​ច្រៀង​ជា​កិត្តិ​យស​ក្នុង​ កម្ម​វិធី​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​​នានា​ និង​សំដែង​ភាព​​យន្ត​មួយ​ចំនួន​ផង​ដែរ ។

កញ្ញា​ណាប់ ពិសី ​ឱ្យ​ដឹង​ថា កន្លង​មក​នាង​ធ្លាប់​​​ចូល​រួម​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ជា​ច្រើន ជា​ពិសេស​​ជា​ញឹក​ញាប់​នាង​ថត​​​​ឱ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស រហូត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​គួរ​សម​ ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី ​ចាប់​ពី​ចុង​ឆ្នាំ​២០០៨ មក​ស្រាប់​តែ​បាត់​​មុខ​នាង​ឈឹង ​ហើយ​​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា នាង​បាន​រៀប​ការ​ជា​មួយ​អាណិក​ជន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេ​រិក ។
នៅ​ ពេល​អ្នក​យក​​ព័ត៌​មាន​យើង​ជួប​នាង​​កាល​ពី​​ដើម​ខែ​កញ្ញា នេះ នៅ​ផ្សារ​ដេប៉ូ ឃើញ​នាង​អង្គុយ​លក់​សំលៀក​បំពាក់​ទាន់​សម័យ​នៅ​ក្នុង​តូប​សម​ល្មម​មួយ​ ដោយ​​ហាង​នោះ​​ដាក់​ឈ្មោះ​ថា «ណាប់ ពិសី លក់​សំលៀក​បំពាក់​យុវ​វ័យ​ទាន់​សម័យ» ។ នាង​​អះ​អាង​​ថា ការ​បាត់​មុខ​​នាង​ពី​​ពិភព​សិល្បៈ​​មួយ​រយៈ​កន្លង​មក​នេះ គឺ​មិន​មែន​ដូច​ដែល​គេ​និយាយ​​​ថា នាង​រៀប​ការ​ជា​​មួយ​អាណិក​ជន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេ​រិក​ទេ ​គឺ​ដោយ​សារ​នាង​ជាប់​ប្រកប​របរ​រក​ស៊ីលក់​ដូរ​ ​។ ក្នុង​របរ​នេះ​ទី​១​នាង​​ត្រូវ​ទៅ​ជ្រើស​​រើស​​យក​សំលៀក​បំពាក់​ថ្មីៗ​ដែល​ មាន​ម៉ូដ​ប្លែកៗ​ពី​បរទេស​​យក​​មក​បោះ​ឱ្យ​​ម៉ូយ​នៅ​តាម​ផ្សារ​ក្នុង​ រាជ​ធានី​​ភ្នំពេញ​ និង​ជាប់​​រវល់​អង្គុយ​លក់​ជា​ប្រចាំ​នៅ​ក្នុង​តូប​ខ្លួន​ឯង​ ។

ពិសី​និយាយ​ថា ដោយ​​ជាប់​រវល់​រក​ស៊ី​ច្រើន​ពេក មិន​ត្រឹម​តែ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​​ទេ គឺ​សេច​ក្តី​ស្នេហា​ក៏​ភ្លេច​គិត​ថា ត្រូវ​ជ្រើស​រើស​យក​បុរស​របៀប​ណា​ដែរ។ ដូច្នេះ​សព្វ​ថ្ងៃ​នេះ​បេះ​ដូង​នាង​នៅ​ទំនេរ​ស្អាត​នៅ​ឡើយ​ តែ​ក៏​មិន​មែន​បាន​ន័យ​ថា​ គ្មាន​អ្នក​តាម​ស្រឡាញ់​ដែរ គឺ​មាន​ច្រើន​តែ​នាង​បដិ​សេធ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP