សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

​សហរដ្ឋអាមេរិក ​និង​ចិន បើកកិច្ច​ប្រជុំ​ក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​​​ការពារ​ជាតិ​​របស់​អាស៊ាន


រដ្ឋ​មន្ត្រី​ក្រសួងការពារ​ប្រទេស​សហរដ្ឋ​អា​មេ​រិក លោក​រ៉ូប៊ែត ហ្គេត និង​សមភាគី​ចិន លោក Liang Guanglie បាន​បើកកិច្ច​ប្រជុំ​កម្រ​មួយ​ កាលពីថ្ងៃទី​១១ តុលា កន្លងមក... ដែលកិច្ច​ប្រជុំ​នោះ​ត្រូវ​បានគេ​មើល​ឃើញ​ថាជា​ជំហាន​ដំបូង​មួយ​ឆ្ពោះ​ទៅ​​ រក​ទំនាក់ទំនង​ដែលមាន​ជា​ប្រចាំ​រវាង​​យោធា​សហរដ្ឋអាមេរិក​ និងយោធា​ចិន ។​ លោករ៉ូប៊ែត ហ្កេត ថ្លែង​នៅក្នុង​ឱកាស​នៃ សន្និសីទ​កាសែត​មួយ​ថា កិច្ច​ប្រជុំ​រវាង​លោក​ និង​លោក Liang Guanglie នៅក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​​​ការពារ​ជាតិ​​របស់​អាស៊ាន ដែល​​រៀប​ចំ​ឡើង​នៅក្នុង​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ត្រូវបាន​ចាត់ទុក​ថា ជា​​កិច្ច​ប្រជុំ​ប្រកប​ដោយ​ការ​ស្ថាបនា ។ គួរ​រំលឹក​ថា ចិន​បាន​ផ្អាក​​ការចរចា​ផ្នែក​យោធា​ជា​មួយ​សហរដ្ឋអាមេរិក ក្រោយពី​រដ្ឋ​បាល​របស់​លោកប្រធានាធិបតី​អូបាម៉ា ប្រកាសពី​ផែនការ​​លក់​សព្វា​វុធ​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់ កាលពី​ដើមឆ្នាំ​នេះ ។​ ​លោក​រ៉ូប៊ែត​ ហ្គេត ​​អះ​អាង​ថា កិច្ច​ប្រជុំ​រវាង​លោក​ និង​លោក Liang Guanglie មិន​បាន​ពិភាក្សា​អំពីជំលោះ​ថ្មីៗ​រវាង​ចិន និង​ជប៉ុន​​ទេ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP