សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ឋអ្នកដែលស្លាប់ក្នុងគុកទួលស្លែង


ដូចបណ្តាឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានរៀបចំធ្វើពិធីសូត្រមន្តរាប់ បាត្រនិងបង្សុកូលនៅសារមន្ទីរទួលស្លែង កាលពីល្ងាចថ្ងៃ៤និងព្រឹកថ្ងៃ៥តុលា ២០១០... ក្នុងគោលបំណងធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឋអ្នកដែលត្រូវបានពួកប៉ុលពតកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតក្នុងគុកទួលស្លែងនិង វិញ្ញាណក្ខន្ឋអ្នកទាំងអស់ដែលត្រូវបានពួកប៉ុលពតសម្លាប់នៅទូទាំងប្រទេស។

ពិធីនេះបានប្រារព្ឋធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការនិងជាតំណាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ។
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោករដ្ឋលេខាធិការ ឃឹម សារិទ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រម ទាំងមន្រ្តីរាជការរបស់ក្រសួង និងប្រជាជន បានចូលរួមក្នុងពិធីនេះ។

http://www.phnompenhdailynews.com/components/com_fpss/images/DSC04639.jpg

លោកស្រី ម៉ែន សំអន និងប្រជាជន បានចូលរួមក្នុងពិធីនេះ

លោកឃឹម សារិទ្ឋ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំធ្វើពិធីសូត្រមន្តរាប់បាត្រនិងបង្សុកូលនៅសារមន្ទីរទួលស្លែងនេះជារៀងរាល់ឆ្នាំដើម្បី ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឋអ្នកដែលត្រូវបានពួកប៉ុលពតសម្លាប់យ៉ាងព្រៃផ្សៃបំផុតក្នុងគុកទួលស្លែងក៏ដូចជា បួងសួងសុំឱ្យវិញ្ញាណក្ខន្ឋអ្នកដែលត្រូវបានពួកប៉ុលពតសម្លាប់នៅទូទាំងប្រទេសបានទៅដល់សុខគតិភព។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថាការធ្វើពិធីបុណ្យភ្ជុំបិណ្ឌមុនកាលកំនត់នេះដោយសារទុកពេលជូនមន្រ្តី រាជការទៅធ្វើបុណ្យភ្ជុំបិណ្ឌជួបជុំគ្រួសារតាមស្រុកកំណើតរៀងៗខ្លួន។
ក្រោយពិធីបានបញ្ចប់នាព្រឹកថ្ងៃ៥តុលាឆ្នាំ២០១០ លោកឃឹម សារិទ្ឋ បានប្រកាសថា បច្ច័យបានចំនួន៣៧១៤ដុល្លារនិងប្រាក់រៀលជាង ១៣លានរៀល។
លោក ប៊ូ ម៉េង ជនរងគ្រោះដែលនៅរស់រានជីវិតពីគុកទួលស្លែងជាមួយលោកជុំ ម៉ីនិងលោក វ៉ាន់ ណាត បានប្រាប់រស្មីកម្ពុជាថាការធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឋអ្នកដែលត្រូវបានពួកប៉ុលពតសម្លាប់ យ៉ាងព្រៃផ្សៃក្នុងគុកទួលស្លែងនេះជាការប្រពៃ និងត្រឹមត្រូវណាស់ដើម្បីឱ្យវិញ្ញាណក្ខន្ឋអ្នកស្លាប់ដែលនៅវិលវល់ បានទៅចាប់ជាតិនិងទៅកាន់សុខគតិភព។ភរិយារបស់លោកក៏ត្រូវប៉ុលពតសម្លាប់ដែរ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP