សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

តណ្ហាឡើងហួសកំរិតនារីវិកលចរិតក៍មិនលើកលែង


ខេត្ត​កណ្តាល ៖ បុរសសង្ស័យ​ម្នាក់​បាន​ចាប់​​ស្ត្រី​មិន​​ពេញលក្ខណៈ​រំលោភ​រហូត​បា​ន​សំរេច​ រួច​បាន​បៀត​បៀន​កេរ្តិ៍​ខ្មាស​នារី​រងគ្រោះ​ម្តង​ហើយ​ម្តង​ទៀត រហូត​ដល់​នាង​ទ្រាំលែង​បានក៏​​រត់ទៅ​ប្រាប់​ម្តាយ​។ ភ្លាម​នោះ​ម្តាយ​នារី​រងគ្រោះ​បាន​ប្តឹង​ប៉ូលិស​​ឱ្យ​ឃាត់ខ្លួនជន​កំហូច...​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ សីហា ឆ្នាំ​២០១០ កន្លងមក។ ​ហេតុការណ៍​​នេះ​បាន​​កើត​ឡើង​កាលពីវេលា​ម៉ោង​៣រសៀល ​ថ្ងៃ​ទី​១៥ តុលា ក្នុង​​​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល។

ជនសង្ស័យ​ដែលសមត្ថ​កិច្ច​ឃាត់ខ្លួន​ឈ្មោះ​កង ធា អាយុ​៤២​ឆ្នាំ ជា​កសិករ​ មានទី​លំនៅ​​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល។ ចំណែក​ស្ត្រី​រងគ្រោះ​អាយុ​២៣​ឆ្នាំ ជា​ស្ត្រី​មិនគ្រប់​លក្ខណៈ​ ​រស់នៅ​​ភូមិ​-ឃុំ​កើត​ហេតុ​​ខាងលើ។​ តាមប្រភព​ព័ត៌​មាន​ពី​មន្ត្រីប៉ូលិស​ស្រុក​ខ្សាច់​កណ្តាល​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលាម៉ោង​១២​ថ្ងៃ​ត្រង់ ​ឆ្នាំ​២០១០ មិនចាំ​ថ្ងៃ​ខែ នារី​រងគ្រោះ​បានដើរ​ចេញ​ពី​ផ្ទះ​ទៅ​បោច​ចំបើង​នៅ​ក្នុង​ចំការ​ក្បែរ​ស្រះ ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​កង ធា បាន​មក​ឱប​នាង​ពីក្រោយ​ជាប់ រួច​បាន​កាច់​ផ្តួល​​ទៅលើដី ហើយ​ក៏​ធ្វើ​សកម្មភាព​រំលោភ​រហូតបាន​សំរេច។ លុះ​បីថ្ងៃ​ក្រោយ​មក​ទៀត​ នៅវេលាម៉ោង​២​រសៀល​ នារី​រងគ្រោះ​បាន​យក​​ក្របី​ទៅឃ្វាល​​ពេល​នោះ​ជនសង្ស័យ​បាន​ទៅ​ឱបនាង​បំរុង​ រំលោភ​ទៀត​ តែ​ត្រូវ​នាងរើ​រួច។

មន្ត្រី​ប៉ូលិស​បាន​​បន្តថា លុះ​មក​ដល់​ថ្ងៃ​ទី​១៥ តុលា វេលាម៉ោង​១២​ថ្ងៃ​ត្រង់ ស្ត្រី​រង​គ្រោះ​​បាន​ទៅឃ្វាល​ក្របី​​​នៅ​ចំណុច​ត្រពាំង​មួយ​ ចំណែក​ឈ្មោះ​​កង ធា ក៏បាន​ទៅឃ្វាល​ក្របី​នៅ​ទីនោះ​ដែរ។ រហូត​ដល់​ម៉ោង​៣រសៀល នារី​រង​គ្រោះ​ និង​ឈ្មោះ​កង​ ធា បាន​នាំគ្នា​ចូលទៅ​ជ្រក​ភ្លៀង​ក្នុង​រោង​ចាំ​​ឈូក។ ពេលនោះ​​ដោយ​មាន​ឱកាស​ល្អ​ឈ្មោះ​កង​ ធា ក៏​បាន​​ចាប់​រំលោភ​នារីរងគ្រោះ​ម្តង​ទៀត។ ក្រោយ​មក​ នារី​រងគ្រោះបាន​ជិះលើ​ខ្នង​ក្របី​ត្រឡប់​មកផ្ទះវិញ ហើយ​​​យក​រឿង​នោះ​ទៅ​​ប្រាប់​ម្តាយ ភ្លាមៗ​នោះ​​ម្តាយនារី​រងគ្រោះ​​បាន​ដាក់​ពាក្យ​បណ្តឹង​ដល់​សមត្ថ​កិច្ច​ ប៉ូលិស​ រួច​ក៏ធ្វើ​ការឃាត់​ខ្លួន​ជន​សង្ស័យ​​​តែ​ម្តង។

នៅចំពោះមុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួនពិតជា​បានធ្វើសកម្ម​ភាព​​ដូច​ខាង​លើ​​​ប្រាកដ​មែន។ បច្ចុប្បន្នជនសង្ស័យ​ឈ្មោះ​កង ធា​ ត្រូវបាន​សមត្ថ​កិច្ច​ប៉ូលិស​កសាង​សំណុំ​រឿង​បញ្ជូនទៅសាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP