សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ជីវិតកំសត់របស់នាង ពិការភ្នែក


នៅក្នុងផ្ទះស្លឹកតូច មួយដែលសង់នៅ ជាយពីភូមិអ្នកស្រុកដែល ហ៊ុមព័ទ្ធដោយដើមចេក ស្អេកស្កះ ដែលមានទីធ្លាយ៉ាងស្អាត សូម្បីតែសម្រាមមួយសរសៃ ក៏សឹងតែគ្មានដែរប្រៀបដូចផ្ទះ... ដែលម្ចាស់ភ្នែកភ្លឺអ៊ីចឹងដែរ ។ ពេលយើងចូលទៅដល់បានជួបបង ស្រីម្នាក់ដែលដើរពពីមពពើមមិន លឿនដោយប្រើដៃស្ទាបជា ការចំណាំនោះគឺ គាត់មានឈ្មោះ សៅ សុខុម វ័យ ៤៦ ឆ្នាំ គាត់បានរៀបរាប់ ទាំងមើលពុំឃើញអ្វីប្រាប់ អ្នកយកព័ត៌មាន យើងឱ្យដឹងពីខ្សែជីវិត ល្វីងជូរចត់តាំងពីតូចដល់វ័យប៉ុណ្ណេះ ថា “ ខ្ញុំរស់នៅក្នុងភូមិគលគម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ខ្ញុំជាកូនកំព្រាឪពុកតាំងពីតូច ដោយរស់នៅជាមួយម្តាយជាស្រីមេម៉ាយក្នុងបន្ទុកបងប្អូន ៣ នាក់ ស្រី ២ នាក់ ប្រុសម្នាក់ ។ ដោយ នៅក្នុងវ័យ ៥ ឆ្នាំ ខ្ញុំត្រូវធ្លាក់ខ្លួនជាស្រីពិការភ្នែកដោយសារតែជំងឺឈឺភ្នែក តែចាស់ទុំ ក្នុងស្រុកភូមិ កាលនោះនាំគ្នានិយាយថា មើលមិនជាដោយសារតែ “ចាស់ទុំប្រកាន់”ព្រោះមានសែស្រឡាយប្រព្រឹត្តិ ខុសឆ្គងប្រពៃណីយើង ”។


បងស្រីបន្តយ៉ាងកម្សត់ថា តាំងពីពិការភ្នែក ទាំងពីរមក បងស្រីត្រូវរស់នៅពឹងផ្អែកលើបងប្អូន ពីរនាក់ និង ជាម្តាយចិញ្ចឹម ទៅណាមកណា ពួក គាត់ជាអ្នកជួយនាំផ្លូវរស់នៅក្នុងនាមជាស្ត្រីពិការ ម្តាយ និង បងស្រីប្អូនប្រុសចេះតែបង្ហាត់បង្រៀន ឱ្យដើរតែម្នាក់ឯងឱ្យចំណាំដោយប្រើដៃស្ទាប រហូតដល់គាត់ធំពេញរូបពេញរាង គាត់អាចដើរ ធ្វើស្រែចម្ការបានដូចគេឯងធម្មតា ប៉ុន្តែការរស់ នៅមិនបានជុំគ្នាទេ មច្ចុរាជក៏បានឆក់យកជីវិត បងស្រីទៅនៅសល់តែម្តាយ និង ប្អូនប្រុស ។ មិន បានប៉ុន្មានឆ្នាំ បន្ទាប់ពីបងស្រីស្លាប់ទៅនៅឆ្នាំ ២០០១ ម្តាយក៏បានបាត់បង់ជីវិតដោយសារជំងឺ ចោលពួកគាត់ទៀត ។ ពេលនោះបងស្រីរស់នៅ តែពីរនាក់ប្អូនប្រុស ប្រកបមុខរបរធ្វើស្រែចម្ការ ធម្មតា បើទោះជាបងស្រីពិការក៏ធ្វើបានដូចគេ ដែរ លុះក្រោយមកប្អូនប្រុសរបស់បងស្រីបាន ចូលបម្រើកងទ័ពរហូតដល់សព្វថ្ងៃដោយប្រចាំ ការនៅខេត្តព្រះវិហារ ហើយក៏មានប្រពន្ធកូននៅ ទីនោះ យូរៗទើបបានមកមើលគាត់ម្តង ។

បងស្រីបន្តទាំងសង្ឃឹមក្នុងនាមជាស្ត្រីពិការ រស់នៅម្នាក់ឯងឱ្យដឹងទៀតថា ការរស់នៅម្នាក់ ឯងសព្វថ្ងៃបងស្រីអាចធ្វើការបានសព្វបែបយ៉ាង ដូចជា ដកសំណាប រែកទឹក ច្រូតស្រូវ ដាំបាយ ស្ល ចិញ្ចឹមសត្វមាន់ ចិញ្ចឹមជ្រូកបានដូចគេឯងដែរ គ្រាន់តែមិនរហ័សរហួនដូចអ្នកភ្នែកភ្លឺឡើយ ។ ជីវិតរបស់គាត់សព្វថ្ងៃគឺពឹងផ្អែកលើការដើរ ស៊ីឈ្នួលដកសំណាបឱ្យអ្នកស្រុក ហើយក្នុងមួយថ្ងៃបងស្រី អាចដកសំណាបបានជាងមួយផ្លូនបានប្រាក់ ៦.០០០ រៀល ហើយក្រៅពីនេះ បងស្រីបានចងការប្រាក់ ពីអ្នកក្នុងស្រុកភូមិយកមកទិញជ្រូក និង មាន់ចិញ្ចឹម ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃទៀតផង ប៉ុន្តែ ការចិញ្ចឹមមាន់ទារបស់គាត់មិនសូវបានផលល្អទេ ព្រោះពេលចិញ្ចឹមបានធំៗទៅ ពេលខ្លះក៏ត្រូវពួក ចោរគ្មានមេត្តាលួចអស់មិនអាណិតអាសូរ ដល់ រូបគាត់ឡើយ ។

ការរស់នៅតែម្នាក់ឯងហើយពិការភ្នែក ទៀតនោះ បងស្រីមានការលំបាកខ្លាំងណាស់ ប៉ុន្តែមិន ដឹងធ្វើយ៉ាងម៉េចបើផលកម្មព្រហ្មលិខិតតម្រូវឱ្យ ជីវិតគាត់ដូច្នេះ លើសពីនេះទៀតនោះ បងស្រី បញ្ជាក់ថា គាត់ព្រួយបារម្ភចំពោះសុខភាព និង សន្តិសុខខ្លាំងណាស់ ចំពោះការរស់នៅតែម្នាក់ឯង ព្រោះសព្វថ្ងៃបងស្រីតែងតែស្តាប់វិទ្យុរាល់ថ្ងៃឮសូរ បញ្ហាសន្តិសុខសង្គមខ្លាចក្រែងមានជនខិលខូច មកធ្វើបាបគាត់ ។ សព្វថ្ងៃបានប្អូនប្រុសនៅឯខេត្ត ព្រះវិហារទិញទូរស័ព្ទឱ្យ មួយគ្រាន់ទូរស័ព្ទទំនាក់ ទំនងគ្នា ហើយពីរទៅបីថ្ងៃ ប្អូនទូរស័ព្ទមកម្តង ។

ខ្សែជីវិតរស់នៅសព្វថ្ងៃគឺពឹងផ្អែកលើអ្នក ស្រុកទាំងស្រុងនៅពេលឈឺថ្កាត់ ឬមានរឿងរ៉ាវអ្វី កើតឡើងម្តងៗ គឺបានអ្នកស្រុកភូមិជួយ ដូចជា ពេលឈឺមានបងប្អូនក្នុងភូមិកំដរទល់ភ្លឺក៏មាន ។


បងប្រុស សឿ សុផល អ្នកភូមិក្បែរគ្នាបាន ឱ្យដឹងថា បងស្រី សៅ សុខុម នេះថ្វីដ្បិតតែពិការ ភ្នែក តែអាចធ្វើស្រែចម្ការបាន និយាយរួម អ្វីក៏ធ្វើ កើតដូចគេឯងដែរ គ្រាន់តែយឺតយ៉ាវជាងគេ បើ និយាយពីការរៀបចំផ្ទះសម្បែងវិញមានស ណ្តាប់ធ្នាប់ អនាម័យណាស់ មើលចុះសូម្បីតែទីធ្លាផ្ទះ គាត់រកតែសំរាមមួយសរសៃក៏គ្មានដែរ ហើយអ្នក ស្រុកភូមិស្រឡាញ់អាណិតរាប់អានគាត់គ្រប់ៗគ្នា ថែមទាំងជួយផ្តល់ម្ហូបអាហារឱ្យមិនដែល ដាច់ ពេលបងស្រីអត់ម្តងៗ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP