សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ថៃអញ្ជើញអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសថៃ


យោងតាមសេចក្តីរាយការណ៍ពីទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក បានឲ្យ ដឹងថា ក្នុងឱកាសចន្លោះកិច្ចជ្រុំកំពូល នៃមេដឹកនាំអាស៊ី-អឺរ៉ុបលើកទី៨ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទល់មុខគ្នាទ្វេភាគីជាមួយលោក អាប់ភីស៊ីត វីចាជីវ៉ា... ដើម្បីត្រួតពិនិត្យគ្នា លើការរីកចំរើននានា បន្ទាប់ពីជំនួបដែលបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ នៅបុរីញូយ៉ក ។ នៅក្នុងជំនួបពិភាក្សាដែលបានធ្វើឡើង ក្នុងរយៈពេលប្រមាណជាង ១៥ នាទី នោះលោក អាប់ភីស៊ីត បានជំរាបជូនសម្ដេចតេជោថា ភាគីថៃបានគោរពអញ្ជើញលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសថៃ ដែលនិងធ្វើឡើងនៅពាក់កណ្ដាលខែតុលានេះ រួមទាំងការផ្លាស់ប្ដូរ លើវិស័យវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរផងដែរ ។ មិនទាន់ មានព័តមានថាតើមានសារព័តមានណាខ្លះត្រួវចូលរួមជាមួយគណប្រតិភូរដ្ឋមន្រ្តីក្រសួងព័តមានកម្ពុជាទេ។ សារព័តមាននៅកម្ពុជាជារបបសារព័តមានសេរី មិននៅក្រោមការគ្របគ្រងរបស់ក្រសួងព័តមានទេ។ កាលពីប៉ុន្មានឆ្នាំមុន ប្រទេសទាំង២ក៏មានការដោះដូរនឹងអញ្ជើញក្រុមអ្នកកាសែតខ្មែរជាច្រើនក្រុមទៅទស្សនកិច្ចនៅប្រទេសថៃ។នៅក្នុងនោះមានកាសែតធំៗដូចជាកាសែតេស្មីកម្ពុជា កាសែតកោះសន្តិភាព។ល។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP