ប្រាសាទកំពង់ព្រះ កំពុងរងការគំរាមកំហែង
កាលពីព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០១០ លោកគ្រូចៅអធិការវត្តកំពង់ព្រះ បានមានសង្ឃដីកាថា ព្រះ អង្គមានការព្រួយបារម្ភណាស់ ព្រោះតែរណ្ដៅទាំង៤នោះ នៅជុំវិញប្រាសាទហូរចូលជិតពេញរណ្ដៅទៅហើយៗចម្ងាយពីរណ្ដៅទៅ ប្រាសាទ មានប្រវែងតែ៤ម៉ែត្រប៉ុណ្ណោះ បើគេមិនឆាប់យកដីថ្មីមកចាក់លុបទេ វា អាចធ្វើឲ្យតួប្រាសាទទាំង២រលុះស្រុតក្នុងថ្ងៃណាមួយជាមិនខាន។
លោកសុក ឆួក ប្រធានមន្ទីរវប្បធម៌ខេត្ត បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះថា កាលពី ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០០៨ សមត្ថកិច្ចបានឃាត់ការសាងសង់អត់តែនទូរស័ព្ទរបស់ក្រុមហ៊ុនមួយ នៅលើដី ទួលប្រាសាទវត្តកំពង់ព្រះ ហើយកាលណោះសមត្ថកិច្ចបានឃាត់ខ្លួនគណៈកម្មការវត្ត១រូប និងមេការជាជនជាតិសៀម១រូប ហើយកសាងសំណុំរឿងដាក់ជូនតុលាការខេត្តកំពង់ឆ្នាំង។ ប៉ុន្តែ មកដល់ពេលនេះ សំណុំរឿងតុលាការខេត្តមិនទាន់លើកយកមកជំនុំជម្រះនៅឡើយ ហើយគេក៏មិនទាន់លុបរណ្ដៅនោះនៅឡើយ ដើម្បីទុកជាភស្តុតាងរហូតដល់សព្វថ្ងៃតែម្ដង៕