សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ផ្លូវបំបែកបានមកដល់គង់ សុជាតិ និង ស្វាមី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBB2sNgCioSPViYTW-foDJuARHyHU8XmHnKmNcU0MRyOl7Cnygv4w8jf6l36Yrp7XNU1YHgaIl4MuTa6LCeTsyeGN9YmRKvSL4CXutYCTgKGLcXdBnEiGjy0grN8EdcgdwtVjf-HbejLM/s1600/20100208105439755.jpg

តាមពិតពិធីការិនី គង់ សុជាតិ និង ស្វាមីបានយល់ព្រមបែកបាក់ មិនបន្តរស់នៅជាមួយគ្នាជិតមួយ ឆ្នាំមកហើយ ប៉ុន្តែព័ត៌មាននេះត្រូវបាន... ភាគីប្តីប្រពន្ធលាក់លៀមមិនឱ្យគេដឹង ។

មិនទាន់ដឹងថាភាគីណាជាអ្នកសុំលែងលះ ឬ ភាគីណាដែលបង្កមូលហេតុនាំ ឱ្យមានការលែងលះនោះទេ ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មានបាន សាកសួរតាមទូរស័ព្ទជាមួយប្តីអ្នកនាង គង់ សុជាតិ គាត់បានប្រាប់ថាខ្ញុំមិន និយាយរឿងបែកបាក់នេះទេ ។ សូមអ្នកកាសែតទៅសួរ គង់ សុជាតិ ទៅបើខ្ញុំនិយាយទៅ គង់ សុជាតិ ពិតជាខឹងខ្ញុំហើយ ។ អ្នកយកព័ត៌មានបានព្យាយាមជួប គង់ សុជាតិ តាមទូរស័ព្ទជាច្រើនលើកទម្រាំនាងទទួលទូរស័ព្ទ ។ គង់ សុជាតិ ដែលមានកូន ២ នាក់ជាមួយស្វាមីនោះបានប្រាប់ថា សុំកុំផ្សាយរឿងលែងលះប្តីប្រពន្ធខ្ញុំធ្វើអ្វី ? ពីព្រោះវាធ្វើឱ្យខូចកិត្តិយសខ្ញុំ ។

តាមព័ត៌មានខ្សឹបខ្សៀវនៅស្ថានីយប៉ុស្តិ៍លេខ ៣ បានឱ្យដឹងថា ការបែកបាក់មកពីបញ្ហាមានអ្នក​ទីបីចូលមកជ្រៀត​ជ្រែកហើយដោយ​ សារតែការប្រចណ្ឌក៏នាំឱ្យបែកបាក់គ្នា ។

គង់ សុជាតិ បានរៀបការស្វាមីនៅឆ្នាំ ១៩៩៦ ដែលស្វាមីនាងជាប្រធានទីផ្សារនៃស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។ ពួកគេមានកូន ២ នាក់កូនច្បងជាកូនប្រុស ហើយកូនទីពីរជាកូនស្រី ។ គង់ សុជាតិ និង ស្វាមីមានមុខរបរនៅក្រៅអាជីព​ប្រចាំថ្ងៃធំគួរ​ សមគឺមានមជ្ឈមណ្ឌលថែរក្សាកែសម្ផស្ស និង សាលាបង្រៀនកែសម្ផស្សនៅភ្នំពេញ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP