សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ខ្មែរនឹងមានការហោះហើរពីបារីសមកភ្នំពេញ


ក្រុមហ៊ុន Air France ចង់ភ្ជាប់ការ ហោះហើរពីទីក្រុងប៉ារីសមកទីក្រុង ភ្នំពេញ លោក Dominique Mas ជាទីប្រឹក្សាទី ១ នៅស្ថានទូតបារាំងបាន អះអាងថា ក្រុមហ៊ុនអាកាសចរណ៍ Air France... កំពុង ពិចារណាអំពីការ បង្កើតជើងហោះហើរពី ទីក្រុងប៉ារីសមកកាន់ក្រុងភ្នំពេញ ។ លោក អៀង សុផាល្លែត ជាជំនួយការ របស់លោកនាយក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន អាកាស ចរណ៍មួយនេះមកលើ ប្រទេសកម្ពុជាត្រូវបាន លើកឡើងអំឡុងជំនួបមួយកាលពីព្រឹកម្សិលមិញរវាង លោកនាយករដ្ឋមន្ត្រី និង ឯកអគ្គរដ្ឋទូតបារាំង ដែលជិតចប់ អាណត្តិគឺលោក Jean Francois Desmazieres ដែលនៅក្នុងនោះពួកលោកក៏ បានពិភាក្សាអំពីលទ្ធភាព នៃការវិនិយោគថ្មីៗដោយធនាគារមួយ និង ក្រុមហ៊ុនស្ករសមួយរបស់ បារាំងផងដែរ ។ សម្តេច (ហ៊ុន សែន) ស្វាគមន៍វិនិយោគិនទាំង ឡាយនោះ ជាពិសេសលោកបាន ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air France ចាប់ផ្តើមជើងហោះហើរផ្ទាល់ មកកាន់ទីក្រុងភ្នំពេញ ពីព្រោះពួកគេធ្លាប់មានជើង ហោះហើរនៅទីនេះកាលពីមុន ។ ទាក់ទិននឹងក្រុមហ៊ុនផ្សេងៗទៀតនោះ សម្តេច (ហ៊ុន សែន) ក៏បានស្វាគមន៍ និង ជំរុញក្រុមហ៊ុនទាំងនោះឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ” ។ សម្តេចបានមានប្រសាសន៍ថា “មានការពិភាក្សាគ្នារវាងក្រុមហ៊ុន អាកាសចរណ៍ Air France និង អាជ្ញាធរក្នុងស្រុកថា តើវាអាចទៅរួចឬទេ ក្នុងការបង្កើតជើងហោះហើរផ្ទាល់ពីទី ក្រុងប៉ារីសមកកាន់ទីក្រុងភ្នំពេញ” ដែលជាផ្នែកនៃការវាយតម្លៃសាជា ថ្មីរបស់ក្រុមហ៊ុននេះចំពោះជើងហោះ ហើររបស់ខ្លួននៅអាស៊ីនោះ ។ លោកបានមានប្រសាសន៍ថា “ជាការពិតណាស់យើងគាំ ទ្រគំនិតនេះ ប៉ុន្តែវានឹងអាស្រ័យលើក្រុមហ៊ុន ឯកជនមួយនេះក្នុងការសម្រេចចិត្ត” ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP