សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

មន្ត្រីជាន់ខ្ពស់អ៊ីតាលីជាប់ចោទពីបទទាក់ទងជាមួយស្ត្រីអ្នករបាំ Bellydancing


ស្ត្រីអ្នករបាំ Bellydancing បានប្តឹងថា លោក ប៊ែរលូស្កូនី បានឱ្យលុយនាង ចំនួន ៩.៦២៥ ដុល្លារ ខ្សែ-កពេជ្រមួយខ្សែ និង រថយន្តមួយគ្រឿងតម្លៃ ១១២.៥០០ ដុល្លារ ។
នាង ការីម៉ា កេយ៉េក វ័យ ១៧ ឆ្នាំ រូប នេះក៏បាននិយាយដែរថា... នាងបានឃើញភ្ញៀវក្នុងពិធីជប់លៀងអាហារ ពេលល្ងាចចូលរួមនៅក្នុងការរួមភេទនៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះបានហៅថា ជាល្បែង “Bunga Bunga” នោះ ។
ប៉ុន្តែនាងបានអះអាងថា គ្មានការរួមភេទកើតឡើងទេ រវាងនាងនឹងលោក ប៊ែរលូស្កូនី វ័យ ៧៤ ឆ្នាំរូបនេះហើយ បាននិយាយថា លោកហាក់ដូចជាឪពុកម្នាក់អ៊ីចឹងសម្រាប់នាង ដែលគ្រាន់តែជួយនាងនៅពេលដែលនាងមាន បញ្ហាតែប៉ុណ្ណោះ ។
នៅក្នុងបទសម្ភាសមួយជាមួយកាសែត La Republica របស់ប្រទេសអ៊ីតាលីកញ្ញា កេយ៉េក បាននិយាយថា នាងគឺជាស្រីម្នាក់ក្នុងចំណោមស្ត្រី ១០ នាក់ ដែលត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងពិធីជប់លៀងមួយរបស់លោក ប៊ែរលូស្កូនី នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅឯផ្ទះរបស់លោកនៅក្នុងសង្កាត់អាគ័រ ជិតទីក្រុងមីលែន ។
គាត់ក៏បានឱ្យលុយខ្ញុំចំនួន ៩.៧៥០ ដុល្លារ និង ខ្សែ-កពេជ្រមួយខ្សែ ។ បន្ទាប់ពីល្ងាចនោះមកខ្ញុំមិន ដែលបានទទួលដំណឹងពីគាត់ម្តងទៀតឡើយ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP