សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

www.mamaov.info លោក សម រង្ស៊ី ថានឹងវិល មកប្រទេសកម្ពុជាវិញ


នៅខួបលើកទី ១៥ នៃកំណើតគណបក្ស លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានថ្លែងប្រាប់ដល់អ្នក គាំទ្ររបស់ លោកកាលពីម្សិលមិញនៅពេល លោកបានសន្យាថានឹងវិលត្រឡប់មកប្រទេស កម្ពុជាវិញ ។
ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ថ្នាក់ស្រុកប្រហែលជិត ១.០០០ នាក់នៅទីស្នាក់ការ គណបក្សក្នុងទីក្រុងភ្នំពេញតាមវីដេអូខុនហ្វឺររ៉ែន កាលពីរសៀលថ្ងៃម្សិលម្ញិលោក សម រង្ស៊ី បានមានប្រសាសន៍ថា ឆាប់ៗនេះលោកនឹងវិលត្រឡប់ពីការនិរទេសខ្លួនដោយខ្លួនឯងក្នុងទីក្រុងប៉ារីស ។
លោកបានមានប្រសាសន៍ថា “ស្ថានការណ៍នៅក្នុងប្រទេសកម្ពុជានឹងផ្លាស់ប្តូរ ។ ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ” ។ លោក សម រង្ស៊ី មិនបានស្ថិតក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំមុនមក ហើយត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ១២ ឆ្នាំពីបទដកបង្គោលតម្រុយព្រំដែននៅតាមបណ្តោយ ព្រំដែនជាមួយប្រទេសវៀតណាម និង ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីព្រំដែន ។
លោកបានមានប្រសាសន៍ថា យើងអាចមើលឃើញថា មានការរំលោភសិទ្ធិមនុស្សកាន់តែច្រើនឡើង ។ នេះគឺជាកង្វល់ដ៍ធំ ៕
តុលាការកម្ពុជា បានចេញសាលក្រមជាបន្តបន្ទាប់កាត់ទោសលោកសមរង្សី ជាប់ទោសពីបទដកបង្កោលព្រំដែន នឹងការក្លែងបន្លំផែនទី។

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP