សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ក្រុម​សង្គម​ស៊ីវិល​ គ្រោង​បង្ហាញ​របាយការណ៍​

http://www.camnews.org/wp-content/uploads/2010/11/MTA2NDdlND.jpg

ភ្នំពេញ: នៅ​ថ្ងៃ​ទី​៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០១០​ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​នឹង​បញ្ចេញ​នូវ​របាយការណ៍ ស្រមោល​ប្រមាណ​ ៤០​ទំព័រ ហើយ​ត្រូវបាន​បោះពុម្ព រួចជាស្រេច​ជាពីរ​ភាសា គឺ​ភាសា​ខ្មែរ​ និងអង់គ្លេស​នោះ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ក្រុមអ្នកកាសែត និង​អង្គការ​អន្តរជាតិ​ស្ថានទូត​បរទេស​ដែល​ប្រចាំការ​នៅ​កម្ពុជា ​រួម​ទាំង​ផ្តល់​ឱ្យ​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិមនុស្ស ប្រចាំ​នៅ​ស្រុក​ខ្មែរ​ផងដែរ ។​

​ ​លោក ចាន់ សុ​វេត មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​ប្រាប់​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា គឹ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម រួមទាំង​អង្គការ​សិទ្ធិមនុស្ស ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិមនុស្ស បាន​ត្រៀម​ចែក​ផ្សព្វផ្សាយ​នូវ​របាយការណ៍ ស្តី​ពី​កា​រធ្វើ​ទារុណកម្ម​ជនជាប់ចោទ និង​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ​អ្នក​ដែល​ស្នាក់នៅ​ក្នុង​មណ្ឌល​កែប្រែ ពន្ធនាគារ ព្រមទាំង​ជនជាប់ចោទ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លូន​ស្ថិតនៅក្នុងការិយាល័យ​សមត្ថកិច្ច មានដូចជា នៅ​កន្លែង​នគរបាល កងរាជអាវុធហត្ថ ឬបន្ទាយ​ទាហាន ៘​

​ ​លោក ចាន សុ់​វេត បាន​ឱ្យដឹង​បន្តថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​ និង​អង្គការ​ដៃគូ ក៍​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ធ្វើ​សេចក្តីព្រាងច្បាប់ទប់ស្កាត់​ការធ្វើ​ទារុណកម្ម​ដើម្បី​ដាក់ជូន​ រដ្ឋសភា​ជាតិ អនុម័ត​ឱ្យ​ស្របតាម​មាត្រា​៣ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​ការធ្វើ​ទារុណកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​រួចហើយនោះ បើទោះបីជា​មាន​ច្បាប់​ខ្លះ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​បង្ខំ​យក​ចំលើយ​នៅ​ កន្លែងសមត្ថកិច្ច មណ្ឌល​កែប្រែ និង​ពន្ធនាគារ តែ​ពុំ​ទាន់​គ្រប់គ្រាន់​ទេ គឹ​រដ្ឋាភិបាល​ត្រូវតែ​បង្កើត​ច្បាប់​ទប់ស្កាត់​ការធ្វើ​ទារុណកម្ម​ឱ្យបាន​ តាម​ការសន្យា​របស់រាជរដ្ឋាភិបាល ។​

​ ​លោក ចាន់ សុ​វេត បាន​ពន្យល់​ថា ​រៀងរាល់​ ៤​ឆ្នាំ​ម្តង​ រដ្ឋាភិបាល​ធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ​បាន​ចំនួន ២​លើក​មក​ហើយ ស្តីពី​ការទប់ស្កាត់​ការធ្វើ​ទារុណកម្ម ប៉ុន្តៃ​ពុំទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពីព្រោះ​រាជរដ្ឋាភិបាល ពុំ​ទាន់​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បីទប់ស្កាត់​ការធ្វើ​ទារុណកម្ម ។ លោក​ សុវេត ​បន្តថា ​តាម​ការសង្កេត​ពី​សំណាក់​មន្ត្រី​សិទ្ធិមនុស្ស​រកឃើញថា​ នៅ​មាន​ការធ្វើ​ទារុណកម្ម​លើ​ជនជាប់ចោទ និង​ការធ្វើ​ទារុណកម្ម លើ​អ្នក​ដែល​ស្ថិត​ក្នុង​មណ្ឌល​កែប្រែ តែងតែ​កើតមាន ​បើទោះបីជា​មកដល់​តុលាការ​ត្រូវ​តុលាការ​ច្រាន​ចោល​ក៍​ដោយ ​នេះ​បង្ហាញ​ពីការរំលោភ​សិទ្ធិមនុស្ស​នៅ​តែ​បន្ត​មាន​នៅ​ស្រុក​ខ្មែរ ។​

​ ​កាលពី​អំឡុង​ឆ្នាំ​២០០៩ ​អង្គការ​សហ​ប្រជាតិ ផ្នែក​ប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ធ្លាប់បានបញ្ចេញ​នូវ​របាយការណ៍​ ស៊ើបអង្កេតរកឃើញថា​ មាន​ការរំលោភ​សិទ្ធិមនុស្ស ដោយ​កា​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​អ្នក​ដែល​ទៅ​ទទួល​ការ​បន្សាប​គ្រឿងញៀន​តាម ​មណ្ឌល​បន្សាបគ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​រំ​ពាត់​ខ្សែតី​ តែ​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​បដិសេធ​ថា ​ពុំ​មាន​ការធ្វើ​ទារុណកម្ម អមនុស្សធម៌ រំលោភ​សិទ្ធិមនុស្សបែប​នោះ​ទេ ។ ហើយ​ថ្មី​នេះ​ដែរ ​អង្គការ​យូ​មែន​រ៉ា​យ​វ៉​ច ក៍​បាន​បង្ហាញ​នូវ​របាយការណ៍​ស្តីពី​ការធ្វើ​ទារុណកម្ម លើ​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ មានដូចជា​ការបង្ខំ​យក​ទៅ​រួមភេទ ជាមួយ​មន្ត្រី​មើល​ការខុសត្រូវ ការឆែកឆេរ​ប៉ះពាល់​បៀតបៀន​ផ្លូវភេទ ព្រមទាំង​លូក​ស្ទាប​យកលុយ​ពី​ស្ត្រី​ទាំងនោះ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន ។​

​ ​ដោយឡែក​លោក ទិត ​សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​អង្គភាពព័​ត៍​មាន​នៃទី​ស្តីការគណៈរដ្ឋមន្ត្រី​ បាន​មានប្រតិកម្ម​ទៅ​នឹងគំរោង​បញ្ចេ​ញ​របាយការណ៍ ស្រមោល​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​និន្នាការ ប្រឆាំង​រាជរដ្ឋាភិបាល​ថា ​ជា​របាយការណ៍​ភូតកុហក បោកប្រាស់​ក្នុង​គោលបំណង​ស្វែងរក​តែ​ជំនួយ​គាប់ចិត្ត​ម្ចាស់ជំនួយ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ទទួល​នូវ​ការគាំទ្រ​នៅលើ​ឆាក​អន្តរជាតិ ដែល​អនុវត្ត​នូវ​ការគោរព​សិទ្ធិមនុស្ស​គោរព​នីតិរដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ​ព្រមទាំង​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP