សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

​ចិន​លុប​បំណុល​ជា​ង ៤ លាន​ដុល្លារ​អាមេរិក

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័​ត៌ មានប្រសាសន៍​នា​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ ចិន​ព្រមព្រៀង​លុប​បំណុល ដែល​កម្ពុជា​ជំពាក់​ចំនួន​ជាង ៤ លាន ១០ ម៉ឺន​ដុល្លារ​អាមេរិកលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ រដ្ឋាភិបាល និង ជា រដ្ឋមន្ត្រីក្រសួង ព័ ត៌ មានប្រសាសន៍ នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ ចិន ព្រមព្រៀង លុប បំណុល ដែល កម្ពុជា ជំពាក់ ចំនួន ជាង ៤ លាន ១០ ម៉ឺន ដុល្លារ អាមេរិក

ភ្នំពេញ: នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា​ចិន បានប្រកាសថា... ចិន​ព្រមព្រៀង​លុប​បំណុល ដែល​កម្ពុជា​ជំពាក់ ចំនួន​ជាង ៤.២៤០.០០០ ​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា​ចិន នៅ​វិមាន​សន្តិភាព

ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព

​ ​បន្ទាប់ពី​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា បំណុល ដែល​ចិន ប្រកាស​លុប​ចោល​នោះ គឺ​កម្ពុជា ត្រូវ​សង​ប្រទេស​ចិន នៅក្នុង​ឆ្នាំ​២០១០​។

ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា​ចិន នៅ​វិមាន​សន្តិភាព

ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ ( Wu Bangguo ) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព

​ ​លោក ខៀវ កាញារីទ្ធ ក៏​បាន​បន្ថែមថា ក្នុងជំនួប​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ធ្វើជាអធិបតី និងជាសាក្សី ចំពោះការចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀង ឯកសារ ពិធីសារ កិច្ចសន្យា និងអនុស្សារណៈសរុបចំនួន ១៦ រវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា-ចិន។ ក្នុងនោះ ចិនក៏បានយល់ព្រមអនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចំនួន ២៣ គម្រោង ដែល​មាន​ទឹកប្រាក់​សរុប ១.៦០០ លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំងនេះ ត្រូវ​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ លើ​ផ្លូវជាតិ ផ្លូវដែក ស្ពាន កំពង់ផែ និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​។​

ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រលប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ លោក វូ ប៉ាង​គួរ (Wu Bangguo) ប្រធានរដ្ឋសភា​ចិន នៅ​វិមាន​សន្តិភាព

ជំនួប ពិភាក្សា ការងារ ទ្វេភាគី ជាមួយ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នា ព្រលប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១០ លោក វូ ប៉ាង គួរ (Wu Bangguo) ប្រធានរដ្ឋសភា ចិន នៅ វិមាន សន្តិភាព

​ ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏​បាន​បន្ថែមថា តាមរយៈ​លោក​ប្រធានរដ្ឋសភា​ចិន វូ ប៉ាង​គួរ ប្រទេស​ចិន ក៏​បាន​ប្រកាស​ពី​ការផ្តល់​ជំនួយ​ដល់​កម្ពុជា ចំនួន ១០០ លាន​យន់​ផងដែរ​។ ​

​ ​យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា លោក វូ ប៉ាង​គួរ បាន​សន្យា​ជម្រុញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ចិន មក​កាន់​កម្ពុជា​ឲ្យ​កាន់តែច្រើន​។ ចិន​ក៏​បាន​សន្យា​នាំ​អង្ករ ពោត និង​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​៣​ឡើយ​។​

​ ​ជាមួយគ្នា​នោះ លោក ខៀវ កាញារីទ្ធ ក៏​បាន​បញ្ជាក់ថា ចិន​បាន​អរគុណ​កម្ពុជា ចំពោះ​ការគាំទ្រ​ចិន នៅក្នុង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ព្រមទាំង​ការគាំទ្រ​ឥត​ងាករេ​របស់​កម្ពុជា លើ​នយោបាយ​ចិន​តែមួយ​។ នោះ​គឺ​ចិន​មិនបាន​ស្វែងរក​អំណាច​ក្នុង​តំបន់​ទេ តែ​ចិន​ធ្វើ​ជា​ដៃគូ​ល្អ​ជាមួយ​នឹង​អាស៊ាន​៕​

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP