សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

​មាស សាលី យីអ៊ុន​ដាក់ ចាប់​អាជីព​ថ្មី​ជា​អ្នកនិពន្ធ​


ភ្នំពេញ: ​មាស សាលី ជា​តារាចម្រៀង​ដែល​គេ​ស្គាល់​ថា មាន​ភាពល្បីល្បាញ​នៅក្នុង​ផលិតកម្ម សាន់​ដេ មាន​ទស្ស​និកជ​ន​គាំទ្រ​ច្រើន​គូរ​សម​នាពេល​កន្លង​នោះ ឥឡូវនេះ​សាលី ថមថយ​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងគំហុក លែង​ហ៊ឺហា... ប្រើប្រាស់​សំភារៈ​ល្អៗ និង​ចាយវាយ​មិន​សំ​ចៃដៃ​ទៀតហើយ ។ ប៉ុន្តែ​ សាលី​ បាន​អះអាងថា នៅពេលនេះ​បទ​ចម្រៀង​លែង​សូវ​ល្បី ប្រាក់​ចំណូលក៏​ធ្លាក់ ហេតុនេះ​ការចាយវាយ​ក៏​ត្រូវតែ​បន្ធូរបន្ថយ​រិះថាំ​ច្រើន​បន្តិច​ទើប​ល្អ ។

​លោក មាស សាលី និយាយ​ហាក់ដូចជា​សល់​តែ​ក្តីសង្ឃឹម​តែ​បន្តិចបន្តួច​ថា កន្លងមក​បទ​ចម្រៀង​របស់ខ្ញុំ នៅក្នុង​ផលិតកម្ម​សាន់​ដេ ក៏មាន​ចេញ CD នូវ​បទ​ល្បីៗ ជាច្រើន​ដែរ ខ្ញុំ​បាន​ស្ទង់​មើល​ដឹងថា យុវវ័យ​យើង​នៅមាន​ការពេញនិយម​បទ​ចម្រៀង​របស់ខ្ញុំ​គួរសម​ដែរ កត្តា​ដែល​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ​សាបរលាប​ទៅវិញ មិនសូវមាន​ការគាំទ្រ​ដូច​មុន ដោយសារតែ​យើង​យឺតយ៉ាវ​នៃ​ការចេញ​ជា VCD ធម្មតា​បទ​ចម្រៀង​ពិ​រោះ ទាល់តែ​មិត្ត​អ្នកគាំទ្រ​តែងតែ​ចង់​ច្រៀង​លេង​តាម​ដោយ​មិនមាន​ខារ៉ាអូខេ ប៉ុន្តែ​បទ​នោះគេ​លែង​ច្រៀង នឹងត្រូវ​បាន​គេ​ភ្លេច ។ លោក បាន​បន្តថា ចំណុច​នេះ​ខ្ញុំ​មិនដឹងថា ត្រូវ​និយាយ​យ៉ាងម៉េច​ឲ្យ​សម​នោះទេ ព្រោះ​ជាការ​ងារ​របស់​ក្រុមហ៊ុន ខ្ញុំ​បាន​ប្រាប់​បញ្ហា​នេះ​ទៅដល់​ក្រុមហ៊ុន​ដែរ តែ​ត្រូវបាន​គេ​ប្រាប់ថា
​យឺត​យ៉ា​វ​ទាំងអស់គ្នា ហើយ​ជាការ​ពិត​រឿង​ហ្នឹង គឺ​អីចឹង​មែន ដូច្នេះ​ខ្ញុំ​មានតែ​រង់ចាំ​ឲ្យ​ខាង​ក្រុមហ៊ុន​ទំនេរ ទើប​ចេញ​ថត​ជា VCD បើតាម​ការ​ស្មាន​របស់ខ្ញុំ​គិត បទ​ចម្រៀង​របស់ខ្ញុំ​អាច​នឹង​ចេញ​ជា CD មុន​ថ្ងៃ​អ៊ុំ​ទូក ។

​ ​ជាធម្មតា​ទេ ក្នុងនាម​ជា​តារាចម្រៀង​ដែល​ធ្លាប់​តែមាន​ប្រជាប្រិយភាព​មួយរូប នៅពេលដែល​បាត់បង់​ការគាំទ្រ តែងតែមាន​ការព្រួយបារម្ភ ហើយ​គ្រាន់តែ​ថា វា​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​គ្នា​តែប៉ុណ្ណោះ ។ រីឯ​បញ្ហា​ប្រាក់ចំណូល​វិញ​ត្រូវបាន​លោក មាស សាលី បញ្ជាក់ថា ធម្មតា​ទេ នៅពេល​បច្ចុប្បន្ននេះ មិនថាតែ​ខ្ញុំ​ទេ ទោះជា​តារាចម្រៀង​ដទៃទៀត​ក៏​ស្ងាត់​ដូច​តែ​គ្នា​ហ្នឹង ពោលគឺ​រកលុយ​មិនសូវ​បានទេ សម្រាប់​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ មានតែ​ការចាយវាយ​សន្សំសំចៃ​បន្តិច ទើប​អាច​ទប់ទល់​បាន ។ កាលពី​ខ្ញុំ​កំ​ពុង​តែមាន​បទ​ចម្រៀង​ល្បី ហើយ​មានការ​មមាញឹក​នោះ ខ្ញុំ​បាន​ផ្អាក​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​២​ ចោល ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ ដូច្នេះហើយ​ឆ្លៀតពេល​ទំនេរ ឥឡូវនេះ​ខ្ញុំ​បាន​រៀន​ជំនាញ​ថ្មី​មួយទៀត ដើម្បី​ជួយ​ពង្រឹង​អាជីព​របស់ខ្ញុំ​សព្វថ្ងៃ គឺ​រៀន​ភ្លេង ខ្ញុំ​គិតថា ក្នុងនាម​ខ្ញុំ​ជា​អ្នកចម្រៀង បើ​ចេះ​ភ្លេង​ក៏​ជាការ​ល្អ​ដែរ ហើយ​ម្យ៉ាងទៀត យើង​អាច​និពន្ធ និង​ចម្រៀង​ដោយ​ខ្លួនឯងបាន ។​

​ សព្វថ្ងៃនេះ​សាលី កំពុង​ប្រឹងប្រែង នឹង​ចាប់យក​ផ្នែក​ភ្លេង និង​អ្នកនិពន្ធ​ឲ្យ​បានល្អ នឹងមាន​គុណភាព ។ បើ​ថ្ងៃក្រោយ​ច្រៀង​លែងកើត ក៏​អាច​យក​ភ្លេង​មក​ធ្វើជា​អាជីព​មួយទៀត​ដែរ ។

​ ​គូរ​បញ្ជាក់ថា លោក មាស សាលី ដែល​ទស្ស​និកជ​ន​ស្គាល់​ដំបូង​គឺ​តាមរយៈ​បទ “ អង្គរក្ស​បេះដូង ” ។ នៅពេលនោះ​មិត្តអ្នកស្តាប់ សឹងតែ​គ្រប់​ស្រទាប់ ភាគច្រើន​សុទ្ធតែ​ចេះ​ច្រៀង​នូវ​បទ​ចម្រៀង​មួយ​នោះ ទោះបីជា​ច្រៀង​មិនបាន​ចប់​ទាំងស្រុង ក៏​អាច​ច្រៀង​បាន​ខ្លះ​ដែរ ៕​

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP