សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​សម្តេចព្រះ នរោត្តម សីហនុ​

ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ស្វយ័តភាព ផ្នែក យោធា យ៉ាងតិច ៣ ឆ្នាំ ដើម្បីទាមទាឯករាជ្យពី សាធារណរដ្ឋ បារាំង ត្រូវបាន ប្រគល់ឱ្យ កម្ពុជា ដោយមាន ការទាមទារ មួយ របស់ ព្រះរាជា ដែល បាន ធ្វើឡើង នៅ ឆ្នាំ ១៩៤៩ សម្រាប់ ខេត្តសៀមរាប និង ខេត្តកំពង់ធំ និង នៅ ឆ្នាំ ១៩៥២ សម្រាប់ ខេត្តបាត់ដំបង ។

ភ្នំពេញ: ​ដើម្បី​ឧទ្ទិស​ចំពោះ​ខួប​ទី ៥៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ខាងមុខនេះ យើង​សូម​ចុះផ្សាយ​អត្ថបទ​ស្តីពី​ប្រវត្តិ​សង្ខេប នៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​សម្តេចព្រះ នរោត្តម សីហនុ ដូចខាងក្រោមៈ​

​ ​នៅក្នុង​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ឱ្យ​រួច​ចាក​ផុតពី​អាណានិគម​បារាំង ។​
​ ​
​ ​១) តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​ កម្ពុជា ។​

​ ​២) ជាគោលការណ៍​តាមផ្លូវ​ច្បាប់​ឯករាជ្យ​នេះ យើង​ទទួលបាន​មែន ប៉ុន្តែ​ចំពោះ​ការអនុវត្តន៍​ជាក់ស្តែង ឯករាជ្យ​នេះ នៅ​ខ្វះ​វិស័យ​ជាច្រើន​ទៀត ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការឱ្យ​ចាយ​ធនប័ត្រ ដើម្បី​ឱ្យមាន​ឯករាជ្យ​ទាំងស្រុង ។​

​ ​៣) តាម​សេចក្តីប្រកាស​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា “​ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង​នេះ ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល ៣​ឆ្នាំ យ៉ាងយូរបំផុត​” ។​

​ ​៤) នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​ស្តេចយាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា ជាមួយ​ប្រមុខរដ្ឋ​បារាំង ។​

​ ​៥) នៅ​ដឺ​ឡា​ណា​ពូ​ល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​ផ្ញើ​ព្រះរាជ​សារលិខិត​មួយច្បាប់​ជូន​ចំពោះ​លោក វាំង​សង់ អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​រៀបរាប់​បង្ហាញ​ឱ្យ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ដឹង​ពី​ភាពចាំបាច់ សំដៅ​ធ្វើឱ្យ​បារាំង ពង្រីក​ក្របខ័ណ្ឌ​ឯករាជ្យ​ខ្មែរ ។​

​ ​ភ្ជាប់​នឹង​ព្រះរាជ​សារលិខិត​នេះ មានការ​សិក្សា​គ្រប់គ្រាន់​ដោយ​ទឡ្ហីករណ៍​សំអាង​បញ្ជាក់ អំពី​ការ ទាមទារ​របស់​សម្តេច​និង​ការផ្តល់​យោបល់​ពី​បែប នៃ​ការផ្ទេរអំណាច​ជាយថាហេតុ ។​

​ ​នៅ​ដឺ​ឡា​ណា​ពូ​ល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៥៣ បន្ទាប់មក​នៅ​ហ្វុ​ង​តែ​ន​ណា​ប្លូ ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​សរសេរ​ព្រះរាជ​សារលិខិត​ចំនួន ០២ ច្បាប់​បន្តទៀត ផ្ញើជូន​លោក​វាំង​សង់ អូ​រី​យ៉ូ​ល និង​រដ្ឋាភិបាល​បារាំង ដើម្បី​បំពេញបន្ថែម​លើ​ទស្សនៈ​របស់​ព្រះអង្គ​ដែល​ទាក់ទង​ទៅនឹង​ឯករាជ្យ​ ខ្មែរ និង​ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​បារាំង ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ ។​

​ ​៦) នៅ​ចំពោះមុខ​ការលាក់លៀមរ​បស់​រដ្ឋាភិបាល​បារាំង ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​ចាក​ចេញពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៥៣ ឆ្ពោះទៅកាន់​ប្រទេស កាណាដា និង​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ ព្រះអង្គ​បានធ្វើ​យុទ្ធនា​ការឃោសនា ដើម្បី​ឯករាជ្យ​របស់​ប្រទេស​ព្រះអង្គ ។​

​ ​សេចក្តីថ្លែងការណ៍​រប​ស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ត្រូវបាន​ចុះផ្សាយ ដោយ​កាសែត​ដ៏​ធំ “​ញី​វ​យ៉​ក​ថែម​” នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥៣ លាន់ឮ​ខ្ទរខ្ទារ​ពេញ​ពិភពលោក​ទាំងមូល ហើយ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បារាំង ទទួល​យល់ព្រម​ធ្វើការ​ចរចា​ជាមួយ​តំណាង​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ។ តំណាង​នេះ គឺ​ឯកឧត្តម ប៉ែន នុត ដោយមាន​ការចូលរួម​ពី​ឯកឧត្តម សម សារី ផង ។​

​ ​៧) ការចរចា​នៅ​ប៉ារីស បាន​ឈានទៅដល់​សំណើ​មួយ​ដែល​ធ្វើឡើង ដោយមាន​ប្រទេស​បារាំង​យល់ព្រម​ផ្តល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា ។​
​ ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៥៣ ឯកឧត្តម ប៉ែន នុត បាន​អញ្ជើញ​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​អំពី​លទ្ធផល​ដែល​ទទួលបាន​នៅ​ប៉ារីស ។​
​ ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​មកកាន់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយករដ្ឋមន្ត្រី​របស់​ព្រះអង្គ ។​

​ ​៨) ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ថ្វាយ​ព្រះ​កិត្តិយស ចំពោះ​ព្រះអង្គ ជា​អ្នកទទួល​ជ័យជំនះ និង​ជា​វីរបុរស​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​សន្យា​យ៉ាង​មហោឡារិក នៅក្នុង​ព្រះ​សុន្ទរកថា​មួយ​ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា “​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន ១០០ ភាគរយ​” ។​

​ ​៩) នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​ភៀស​ព្រះអង្គ​ទៅ​ប្រទេស​ថៃ ក្រោយពី​មាន​សេចក្តីប្រកាស​មួយ ដែល​ទាក់ទាញ​ពិភពលោក ស្តីពី​ការ មិន​ពេញ​ចិត្តនឹង​បំណងប្រាថ្នា​ស្របច្បាប់​របស់​ប្រជាជាតិ​ខ្មែរ ។ ការមិន​ពេញចិត្ត​នេះ អាច​នាំមក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល ។​

​ ​១០) ក្រោយពី​បានដឹងថា គ្រប់​ប្រជាជាតិ មានការ​យោគយល់​ចំពោះ​ការទាមទារ​ឯករាជ្យ និង​ចំពោះ​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន បាន​យាង​ត្រឡប់មក​មាតុភូមិ​របស់​ព្រះអង្គ​វិញ ហើយ​យាង​ទៅ​គង់នៅ​តំបន់​ស្វ័យ​ត​មួយ ដែល​រួមមាន​ខេត្តសៀមរាប បាត់ដំបង និង​កំពង់ធំ ។​

​ ​ស្វយ័តភាព​ផ្នែក​យោធា​នៃ​ខេត្ត​ទាំងនេះ ត្រូវបាន​ប្រគល់ឱ្យ​កម្ពុជា ដោយមាន​ការទាមទារ​មួយ របស់​ព្រះរាជា​ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩៤៩ សម្រាប់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ និង​នៅ​ឆ្នាំ​១៩៥២ សម្រាប់​ខេត្តបាត់ដំបង ។​

​ ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បានប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល រាជធានី​វិញ នៅពេលណា​ដែល​បារាំង​ព្រម​ផ្ទេរ​មកឱ្យ​កម្ពុជា​វិញ នូវ​កេ​តន​ភ័​ណ្ឌ​ចុងក្រោយ​នៃ​ឯករាជ្យ​របស់ខ្លួន ។​

​ ​ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវពល និង​នារីក្លាហាន ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង​ធំធេង ។​

​ ​ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុក​រ៉ាប់រង​ការពារ​តំបន់​ស្វយ័ត​របស់​ព្រះរាជា ។​

​ ​១១) ការចរចា​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុងភ្នំពេញ ដោយមាន​ការណែនាំ​ពី​ព្រះរាជា និង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ប៉ែន នុត បានសម្រេច​ដោយ​ជោគជ័យ​ទាំងស្រុង ។​

​ ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរអំណាច​តុលាការ និង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​សមត្ថកិច្ច​របស់​ប៉ូលិស ។ នៅ​ចុងបញ្ចប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​អធិបតេយ្យ​ខាង​យោធា​របស់​ប្រជារាស្ត្រ​ខ្មែរ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ ​ជាមួយគ្នានេះ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត​រវាង រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល (​ចម្លើយ​របស់​រដ្ឋាភិបាល​បារាំង ចំពោះ​កំណត់​មួយ​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣ ដែល​ប្រគល់​ដោយ​អគ្គស្នងការ របស់​សាធារណរដ្ឋ​បារាំង​លេខ ៣៩៣ អ៊ែរ ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​១៩៥៣ លិខិត​ទទួល និង​ភាពត្រឹមត្រូវ​លើ​ការអនុវត្តន៍​កិច្ចព្រមព្រៀង មានចែង​ក្នុង​កំណត់​មួយ​សម្រាប់​រាជរដ្ឋាភិបាល ដែល​ប្រគល់ជូន​អគ្គស្នងការ នៃ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ ក្រោម​លេខ ៦៧ ប៉េ សេ អឹម អែ​ស អឹម​) ។​

​ ​១២) នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ស្តេច​បាន​យាង​ចូលមកក្នុង​រាជធានី​ភ្នំពេញ​វិញ ។ លើ​ចម្ងាយ​ផ្លូវ ៣០០ គីឡូម៉ែត្រ ដែល​ព្រះអង្គ​ធ្វើដំណើរ ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ក្តី​រំជួលចិត្ត បានធ្វើឱ្យ​ព្រះអង្គ​ទទួលបាន​នូវ​ជោគជ័យ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ។​

​ ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង​ដែល​ឧទ្ទិស​ចំពោះ​ការដកថយ នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍ ឡង់ ក្លាត បានប្រគល់​យ៉ាង​មហោឡារិក នូវ​អំណាច​បញ្ជាការ​របស់ខ្លួន​ថ្វាយ​ព្រះរាជា ។​

​ ​កងទ័ព​និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង ។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់ ។​

​ ​ពពក​ខ្មៅ​ចុងក្រោយ​ដែល​បិទបាំង​មិត្តភាព​ខ្មែរ​-​បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង បន្ទាប់ពី​ការទទួលស្គាល់​ទាំងស្រុង​ពី​ប្រទេស​បារាំង នៅ​ខែធ្នូ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​ទាំងមូល​របស់​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ ​គណៈប្រតិភូ​ខ្មែរ​ដែល​បញ្ជូនទៅ​ក្រុងប៉ារីស​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​បារាំង​ទទួលស្គាល់​ជា​ផ្លូវការ គឺ​ត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ ណាក បន្ទាប់ពី​ឯកឧត្តម​បានទទួល​មរណៈភាព​នៅ​ទីក្រុង​ប៉ារីស​នោះ គណៈប្រតិភូ​ខ្មែរ ត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម ញឹក ជូ​ឡុង និង​នៅ​ចុងក្រោយបង្អស់ ដឹកនាំ​ដោយ​ឯកឧត្តម អួ ឈី​ន ដែល​នៅពេលនោះ ជា​ឧបនាយករដ្ឋមន្ត្រី និង​ចូលរួម​ដោយ​ឯកឧត្តម សឺ​ន សាន ។​

​ ​១៣) នៅ​ខែកក្កដា ឆ្នាំ​១៩៥៤ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ក្រុង​ហ្សឺ​ណែវ បាន​ប្រព្រឹត្ត​ទៅដោយ​រួមបញ្ចូល​គូបដិបក្ខ ដែលមាន​វិវាទ​នៅ​ឥណ្ឌូចិន ។​

​ ​នៅ​សន្និសីទ​ក្រុង​ហ្សឺ​ណែវ ព្រះមហាក្សត្រ​បាន​បញ្ជូន​គណៈប្រតិភូ​មួយក្រុម ដឹកនាំ​ដោយ​ឯកឧត្តម ទេព ផន នៅពេលនោះ ជា​រដ្ឋមន្ត្រីការបរទេស (​និង​មាន​ឯកឧត្តម ញឹក ជូ​ឡុង ឯកឧត្តម សម សារី ឯកឧត្តម នង គឹម​នី ឯកឧត្តម សឺ​ន សាន ៘​) ដែល​ក្រោម​ការណែនាំ​ពី​ព្រះមហាក្សត្រ​បានដឹងថា សន្និសីទ​ប្រកាស​ដកទ័ព​របស់​ប្រទេសជិតខាង​មួយ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រទេស​កម្ពុជា​ចេញពី​សន្និសីទ​ហ្សឺ​ណែវ​នេះ (​កក្កដា ១៩៥៤) ដោយ​គ្មាន​ការខូចខាត​អ្វី​ទាំងអស់ ។ ផ្ទុយ​ពី​ប្រទេស​ឡាវ និង​វៀតណាម ព្រះរាជាណាចក្រ​កម្ពុជា អាច​ចៀសវាង​ការបែងចែក​ទឹកដី ។​

​ ​១៤) ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​វរ្ម័ន យ៉ាងតិច ៣​ឆ្នាំ ទើប​អាចបំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ។ ប្រជារាស្ត្រ​ខ្មែរ បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ហើយ​តាម​សំណូមពរ​របស់​តំណាងរាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ ជាតិ​រដ្ឋាភិបាល បាន​លើក​ព្រះ​អង្គជា​វីរៈបុរស​ជាតិ ស្របតាម​ព្រះមហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ព្រះអង្គ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP