សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឪពុកបង្កើត បានចាប់រំលោភកូនស្រីឯង

នេះជារឿងរ៉ាវមួយ ដែលគួរឱ្យ ឈឺចាប់និងគួរឱ្យស្អប់ខ្ពើម ជាទីបំផុតដែលឪពុកបង្កើត បានចាប់រំលោភកូនស្រីឯង អស់ រយៈពេលដល់ទៅបួនឆ្នាំ មកហើយទើបបែកការ ។ ឪពុកជាសត្វតិរច្ឆាននេះមានឈ្មោះ នួន នី បានចាប់រំលោភកូនស្រី របស់ខ្លួនតាំងពីអាយុដប់ឆ្នាំ រហូតមកដល់ពេលនេះនាងទើបតែមាន អាយុដប់បួនឆ្នាំ ហើយក៏បានទទួលរងនូវអំពើដ៏លាមកពីឪពុក ដែលយកស្រាធ្វើជាត្រីមុខ ហើយ ប្រព្រឹត្តតែអំពើឆ្កួត... លេលាមកលើកូនខ្លួនឯងទៅវិញ ។

គ្រួសារមួយនេះសព្វថ្ងៃរស់នៅភូមិទំនប់ ក ៥ ជាប់ព្រំប្រទល់ប្រទេស សៀម ស្ថិតនៅក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរឿងចម្លែកមួយដែលសង្គម ស្អប់ខ្ពើមបានកើត ឡើងដោយឪពុកមាន ឈ្មោះ នួន នី អាយុ ៤៥ ឆ្នាំ ។ ហេតុការណ៍ដ៏ព្រៃផ្សៃខាងលើនេះបានកើត នៅម៉ោង ៤ ព្រឹក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១០ ខណៈដែលប្រពន្ធរបស់ ខ្លួនចុះដាំបាយវេចបម្រុង ទៅធ្វើការនៅ ស្រុកសៀម ។

ស្ត្រីឈ្មោះ កៅ ចន្ថា អាយុ ៥២ ឆ្នាំ ត្រូវជាភរិយាជនអប្រិយ នួន នី និង ត្រូវជាម្តាយកុមារី ម.ស.ល. ដែលត្រូវជាជនរងគ្រោះ បានរៀបរាប់ រឿងដ៏ស្អប់ខ្ពើមទាំងទឹកភ្នែករលីងរលោងថា “កាលពីបួនឆ្នាំមុន ម.ស.ល. ធ្លាប់បានប្រាប់ខ្ញុំដែរថា ឪពុករបស់គេបានចាប់បង្ខំរួមរ័កសេពសន្ថវៈ ប៉ុន្តែខ្ញុំ មិនជឿសម្តីរបស់កូនស្រីទេ ព្រោះខ្ញុំមិនទាន់បានឃើញនឹងភ្នែក ”។ ថ្ងៃមួយ ស្រាប់តែកូនស្រីច្បងរបស់អ្នកមីងឈ្មោះ ម.ស.រ. អាយុ ២៥ ឆ្នាំ បានឃើញ ឪពុកតិរច្ឆានកំពុងតែរំលោភសេពសន្ថវៈ ប្អូនស្រីនៅលើផ្ទះ នាងក៏ដើរចេញ ព្រោះ ខ្លាចឪពុកឃើញជាហេតុបណ្តាលឱ្យនាង គ្រោះថ្នាក់ដល់ជីវិត បន្ទាប់មកនាងក៏ ទៅប្រាប់ម្តាយរបស់នាងថា“ម៉ែៗ ពុកមិន ដឹងជាកើតស្អីទេបានជាទៅសេពសន្ថវៈ ជាមួយមេអូន ?” ក្រោយពីបានឮកូនស្រីប្រាប់ភ្លាម គាត់ក៏យកដំណឹងនេះទៅប្រាប់លោកមេភូមិឈ្មោះ ឃួន វណ្ណា ដើម្បីនាំខ្លួនប្តីរបស់គាត់ទៅសាកសួរ និង ណែនាំកុំឱ្យប្រព្រឹត្តអំពើលេលាទៀត ។ ពេលលោក ឃួន វណ្ណា សួរ ស្រាប់តែឪពុកតិរច្ឆានឈ្មោះ នួន នី បានឆ្លើយថា “ខ្ញុំមិនបានធ្វើស្អីទេ ខ្ញុំគ្រាន់តែសាកល្បងប្រដាប់ កូនស្រីរបស់ខ្ញុំទេ ”។ ដោយពេលនោះក្រុមគ្រួសារអ្នកមីង កៅ ចន្ថា កំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ផង លោក ឃួន វណ្ណា ក៏មិនបានទៅប្តឹងសមត្ថកិច្ចទេ គ្រាន់តែហៅផ្តិតមេដៃឲ្យ ព្រមលះបង់អំពើទុច្ចរិតឈប់ធ្វើអ្វី ដែលខុសឆ្គងនឹងច្បាប់ ម៉្យាងយើងជាឪពុករបស់កូន ។

ចំណែកនាង ម.ស.ណ. អាយុ ២៣ ឆ្នាំ ត្រូវជាកូនទីពីរ បានប្រាប់អ្នកយកព័ត៌មានយើងថា “ចំពោះខ្ញុំ ពុកគាត់មិនធ្លាប់លូកស្ទាបទេ ព្រោះចេញទៅរកស៊ីនៅប្រទេសសៀមបាត់ៗ ក្រោយមកទើបខ្ញុំមកនៅផ្ទះ ជាមួយពុកម៉ែរបស់ខ្ញុំវិញ បន្ទាប់ពីខ្ញុំត្រូវប្តីចុះចោលមានស្រីថ្មី ”។ នាង ម.ស.ណ. នោះបានបង្ហើបប្រាប់ថា ឪពុករបស់នាងចូលចិត្តយកស្រាធ្វើជាត្រីមុខ ព្រោះគាត់ហាក់មានវិបត្តិអ្វីម៉្យាងអ៊ីចឹង ។ នាងបន្តថា “ឪពុកខ្ញុំ ធ្លាប់ចុះចោលម្តាយរបស់ខ្ញុំ ព្រមទាំងពួកខ្ញុំជាច្រើនឆ្នាំ កាលណោះគាត់ទៅមាន ប្រពន្ធក្មេងនៅភូមិដីថ្មី សង្កាត់ប៉ោយប៉ែត ទុកឱ្យពួកខ្ញុំរស់ដោយវេទនាបំផុត ”។

មីង កៅ ចន្ថា បានរំឭករឿងថ្ងៃកើតហេតុថា នៅផ្ទះរបស់គាត់គឺគ្មានបន្ទប់ទេ ពេលយប់កូនប្រុសស្រី របស់គាត់ដេកនៅជុំគ្នាលើផ្ទះដ៏តូចចង្អៀតជាមួយគ្នា ។ នៅក្បាលល្ងាចម៉ោងប្រមាណជា ៦ ប្តីរបស់គាត់ បានផឹកស្រាស្រវឹងស្រឿងៗ លុះម៉ោង ៨ យប់ក៏ឡើងមកដេកក្នុងមុងតែមួយជាមួយគ្នានឹងកូនៗ ក្រោយមក ស្រាប់តែលោកប្តីកំហូចបានយកជើងទៅគងកូនស្រីពៅរបស់គាត់ឈ្មោះ ម.ស.ល. ពេលនោះអ្នកមីងថា “ឯងធ្វើនេះមិនសមទេ” តែប្តីរបស់គាត់ឆ្លើយថា “ខ្ញុំស្រឡាញ្ញ់កូន” ថាហើយស្រាប់តែលោកប្តីលេលាក៏ទៅ ថើបកូនស្រី ពេលឃើញដូច្នេះមីង កៅ ចន្ថា ក៏ទះកំផ្លៀងប្តីមួយដៃ ហើយនិយាយថា “ម៉េចឯងឆ្កួតឬជា ?” ពេលនោះដែរស្រាប់តែលោកប្តី នួន នី ថា “នាងឯងប្រយ័ត្នអញសម្លាប់ចោលទាំងម៉ែទាំងកូនវើយ កុំយក រឿងនេះទៅប្រាប់គេឯងឱ្យដឹងឱ្យសោះ ”។ ពេលនោះមីង កៅ ចន្ថា ដោយគិតថាប្តីរបស់ខ្លួននៅពុំទាន់បាន ប្រព្រឹត្តអ្វីឱ្យខុសឆ្គងនៅឡើយ អ្នកមីងក៏ដេកលង់លក់ទៅ លុះម៉ោង ៤ ទៀបភ្លឺនាថ្ងៃដែលអ្នកមីងទៅដាំ បាយ ដើម្បីទុកឱ្យកូនៗ និង គាត់វេចខ្ចប់ទៅធ្វើការនៅប្រទេសសៀមនោះ ស្រាប់តែឮសំឡេងកូនស្រីដែល រងគ្រោះនោះស្រែកថា “ពុក! កុំធ្វើអ៊ីចឹង ខ្ញុំសូមអង្វរ!” ពេលនោះអ្នកមីងបានឮសំឡេងស្រែក ហើយគាត់ ពុំចាប់អារម្មណ៍ប៉ុន្មានឡើយ តែដោយកូនស្រីច្បងមកប្រាប់ គាត់ក៏ទុកឆ្នាំងបាយនៅមួយកន្លែង ហើយក៏ឡើង ទៅមើលបានឃើញប្តីរបស់ខ្លួនកំពុងតែនៅពីលើកូនស្រី ម.ស.ល. មីងក៏ស្រែកថា “អាថោកទាប ម៉េចចង់ ស៊ីកូនខ្លួនឬ ?” ពេលនោះប្តីតិរច្ឆានបាននិយាយថា “ម.ស.ល. ប្រពន្ធរបស់អញ អញចង់ធ្វើស្អីក៏បានដែរ ចំពោះមេអ្ងែង អញឈប់ត្រូវការហើយ ”។ លុះព្រឹកឡើង មីង កៅ ចន្ថា និយាយថា “ប្តីកំហូចឯងកុំរត់ទៅ ណា” តែលោកប្តីកំហូច នួន នី ក៏ដើរទៅផឹកស្រានៅចុងភូមិ លុះម៉ោង ៣ ល្ងាចទើបនគរបាលប៉ុស្តិ៍នាំខ្លួន ទៅសាកសួរ លុះព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១០ ទើបបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅញ្ញាត់គុកបន្ត ។

លោកតា ឈុន អាយុ ៧៣ ឆ្នាំ ត្រូវជាឪពុក នួន នី និង ត្រូវជាជីតារបស់កុមារី ម.ស.ល. បានឱ្យដឹង ថា “ខ្ញុំក៏មិនដឹងដែរថា អានី វាទៅចាប់កូនស្រីរបស់វានោះទេ ព្រោះគេនៅផ្ទះដាច់ដោយឡែកពីខ្ញុំ ចំណែក ខ្ញុំ គឺនៅជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ ឯក ម៉ៅ អាយុ ៧២ ឆ្នាំ ពុំមានកូនចៅណាជួយខ្ញុំទេ ”។

យាយ ឯក ម៉ៅ បានឱ្យដឹងថា “នួន នី ជាកូនប្រុសរបស់ខ្ញុំ ខ្ញុំបានរៀបការឱ្យវាតាំងពីឆ្នាំ ១៩៨៥ មកម៉្លេះ ក្រោយពីរៀបការជាមួយ កៅ ចន្ថា ពួកវាបានបង្កើតបានកូន ៥ នាក់ (ប្រុស ២ , ស្រី ៣) ចំណែកចៅខ្ញុំ ឈ្មោះ ម.ស.ល. អាយុទើបតែ ១៤ ឆ្នាំ ត្រូវជាកូនពៅរបស់វា”។ គាត់បានឱ្យដឹងទៀតថា“តាំងពីមុនមកអាកូន មួយនេះមិនសូវចេះស្តាប់ឪពុកម្តាយទេ គិតតែពីផឹកស៊ីរហូតគ្មានគិតជួយចិញ្ចឹមប្រពន្ធកូនទេ បើវាធ្វើអំពើ តិរច្ឆានដូច្នេះទុកឱ្យច្បាប់ផ្តន្ទាទោសវាទៅចុះ ខ្ញុំមិនសោកស្តាយទេ ”។ ចំណែក កៅ ចន្ថា បានឱ្យដឹងទៀតថា “ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះកូនស្រីពៅរបស់ខ្ញុំ ព្រោះតែខ្ញុំមិនជឿសម្តីរបស់កូនដែលធ្លាប់ បានប្រាប់ខ្ញុំកន្លងមក ហើយខ្ញុំគ្មានការទប់ស្កាត់ និង តាមដានមើល លុះពេលទាន់គឺហួសពេលបាត់ទៅហើយ មិនគួរណាប្តីខ្ញុំហ៊ានធ្វើអំពើដែល សង្គមមនុស្សនាំគ្នាស្អប់ខ្ពើមនោះទេ ”។ អ្នកមីងបន្តថា ពេលនេះកូនស្រី របស់គាត់ត្រូវអង្គការ ជឺជជ នាំយកទៅស្នាក់នៅដើម្បីរៀនសូត្រមុខជំនាញនៅក្នុងមជ្ឈមណ្ឌល ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP