សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

រមណីយដ្ឋាន "កោះថាស" ខេត្ដ​ពោធិ៍សាត់


កោះ​ថាស គឺជា​កន្លែង​កំសាន្ត​ថ្មី​មួយទៀត​ក្នុង ចំណោម កន្លែង​កំសាន្ត​និង​រមណីយដ្ឋាន​ធម្មជាតិ​នានា ក្នុង​ខេត្ដ​ពោធិ៍សាត់​ដែល​ទើប​បង្កើត​ថ្មី កាលពី​ខែ ធ្នូ​ឆ្នាំ២០០៨ដែលមាន​ទីតាំងនៅ​ខាងត្បូង​ទំនប់ទឹក... ដំណាក់​អំពិល​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​ស្ថិត ក្នុងភូមិ​អូរ​លំចង់ ឃុំ​បា​ក់ច​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ហើយ​មាន​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥ ។

លោកអ្នក​ អាចធ្វើ​ដំណើរ​ចូល​តាម​ ខ្លោងទ្វារ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង​ផ្លូវដី​គ្រួ​ក្រហម​ដោយ មាន​ស្លាក​សញ្ញា​បង្ហាញ​ជាប់​រហូត ។ សព្វថ្ងៃនេះ “កោះ​ថាស” កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង​ពិសេស​នៅក្នុង ឱកាស​បុណ្យចូលឆ្នាំថ្មី​ដែល​ទើបតែ​កន្លងផុតទៅថ្មីៗនេះ ។ នៅពេល​ធ្វើដំណើរ​ទៅដល់ លោក​អ្នកនឹង​បានឃើញ​កោះ​ថាស​មាន​រាង​មូល​ដូច​ថាស​មានទឹក​ព័ទ្ធជុំវិញ ហើយ​មួយ​ចំហៀង​ផ្នែក​ខាងកើត​ភ្ជាប់​ទៅនឹង​ស្ទឹង​ពោធិ៍សាត់ ។ កន្លង មក​ពុំមាន​គេ​ចាប់អារម្មណ៍​ទេ ដោយសារ​នៅ​ជុំវិញ​កោះ​ពុំមាន​ទឹក គឺ​គ្រាន់តែ​ជា​បឹង​ដក់​ទឹក​ដុះ​ស្មៅ និង​ជា​កន្លែង​ធ្វើស្រែ​ប្រាំង​ដាំ​បន្លែបង្ការ​របស់​ប្រជាព​រដ្ឋ​នៅ​ទីនោះ​ ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ​ចាប់តាំងពី​មាន​ទំនប់ទឹក​ដំណាក់​ អំពិល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក បាន​បញ្ចាល់ទឹក​ឡើងកាន់​កណ្ដាល​កោះ ធ្វើឱ្យ​កោះមាន​សម្រស់​ស្រស់ត្រកាលក្លាយជា​កន្លែង​កំសាន្ត​គួរ​ជាទី​គយគន់។

លោក ជា ម៉ៅ ប្រធាន​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់ ដែលជា​អ្នករៀបចំ​បង្កើត​កន្លែង​កំសាន្ត“កោះ​ថាស​បាន ឱ្យដឹងថា កោះ​ថាស មាន​ផ្ទៃដី១០ហិកតា បួន​ជ្រុង ។ លោក​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រួមបញ្ចូល​គ្នា ព្រោះតែ​ឃើញ​ស្ថានភាព​ដី​កោះ​អាច​រៀបចំ​ជា​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវ​ចូលទៅ​ លេង​កំសាន្ដ​បាន ។ កោះ​នេះ​លោក​បានចាប់ផ្ដើម​កសាង​នៅ ខែ ធ្នូ​ឆ្នាំ២០០៨ រហូត មកដល់ពេលនេះ​កសាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៧០០០ម៉ែត្រ ខ្យុ​ស​ចំនួន ៥១ ខ្សែកាប​ចំនួន​ពីរ​សម្រាប់​ភ្ញៀវ​ជិះ​សម្រូត​ឆ្លងស្ទឹង​ទៅវិញទៅមក ស្ពាន​យោល​ប្រវែង ១៦០ម៉ែត្រ និង​មាន​ផ្ទៃ​ទឹកធំ​ទូលាយ​ព័ទ្ធជុំវិញ​សម្រាប់​ភ្ញៀវទេសចរ​ជិះទូក និង​ជិះ​ទា​លេង​កំសាន្ត ។ នៅលើ​ផ្ទៃ​កោះ​ទាំងមូល​មាន​ម្លុប​ឫស្សី ដើម​ស្វាយ និង​បានរៀបចំ​ជា​កន្លែង​លក់ ដូរ ធុងសម្រាម កន្លែង​ក្រាលកន្ទេល កៅអី​បង្អែក​ធ្វើ​អំពី​ដើម​ឫស្សី និង​មាន​បង្គន់​អនាម័យ​ចំនួន៨បន្ទប់ ។



លោក ជា ម៉ៅ មានប្រសាសន៍ថា កោះ​ថាស​ភ្ញៀវទេសចរ​អាចមក​លេង​បាន​ទាំង​ខែប្រាំង និង ខែ វស្សា គឺមាន​ទឹក​ជាប់​ជាប្រចាំ ។ ខែវស្សា​មាន​ទឹកជំនន់​រីឯ​ខែប្រាំង​បាន​ទឹក​មកពី​ការ​ច្រាល​ឡើង​ពី​ទំនប់ទឹក ​ដំណាក់​អំពិល ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ។ ការរៀបចំ​កសាង​កោះ​ថាស​មានការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ ដែនដី មន្ទីរ​ទេសចរណ៍​មន្ទីរ​បរិស្ថាន​និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ។ ការរៀបចំ​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​ចូល​ទៅលេង​កំសាន្ដ​នេះ​ចូលរួម​ លើកស្ទួយ​វិស័យ​ទេសចរណ៍ នៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ។ លោក​បញ្ជាក់ថា​ខណៈ ពេល​កំពុង​កសាង​ចាប់ពី​ខែធ្នូ​មក​នោះ មាន​ភ្ញៀវ​ចូលទៅ លេង​កំសាន្ដ​ជាបណ្ដើរៗ ហើយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងមកនេះ លោក​បានរៀបចំ​ពិធី​លេងល្បែង​ប្រជាប្រិយ និង​រាំ​កំសាន្ដ។ កោះ​ថាស​លោក​បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​លេង​កំសាន្ដ​នៅ​ថ្ងៃទី១០ មេសា ២០០៩ ដោយ​តម្រូវឱ្យ​ចូលរួម​បង់​ថវិកា​ម្នាក់ ១០០០រៀល ជិះ​ខ្សែ​រ៉ក​ម្នាក់ ២០០០រៀល ជិះ​ទា​មួយ​ម៉ោង ១០.០០០រៀល ខ្យុ​សក​ន្ទេ​រ​មួយ ២០.០០០រៀល ខ្យុ​សក​ន្ទេ​រ​ពីរ ៤០.០០០រៀល​និង​បង្គន់​អនាម័យ​ចូល​ម្ដង​ក្នុង​ម្នាក់ ៥០០រៀល ។ ថវិកា​ដែល​បានមក​នេះ លោក នឹង យកទៅ​កសាង​បន្ដ​ដូចជា​ធ្វើ​ខ្យុ​ស ព័ទ្ធជុំវិញ ទិញ​ទា និង​ម៉ូតូ​ទឹក​បន្ថែម​ដើម្បី​តម្រូវ​តាម​កំណើន​ភ្ញៀវ និង​មួយចំណែក​ទៀត​ជួយ​ដល់ កាកបាទ​ក្រ ហម​កម្ពុជា។ លោក សេងហុង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ពោធិ៍សាត់​មានប្រសាសន៍ថា ទេសចរណ៍​មាន៤កន្លែង គឺ​ទេសចរណ៍​អេកូ​ទេសចរណ៍ ធម្មជាតិ​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍​កែច្នៃ។ កោះ ថាស​នេះ​ជា​ប្រភេទ​ទេសចរណ៍​កែច្នៃ ហើយ​កន្លែង ទេសចរណ៍​បើ​ប្រគល់ឱ្យ​ឯកជន​វិនិយោគ គឺមាន ការរីកចម្រើន​លឿន​ជាង​រដ្ឋ​និង​សហគមន៍ ប៉ុន្តែ​ត្រូវមាន​អាជ្ញាប័ណ្ណ និង គ្រប់គ្រង​បច្ចេកទេស​ដោយ ក្រសួងទេសចរណ៍ ។ មន្ទីរ​លើកទឹកចិត្ត និង​គាំទ្រ

ចំពោះ ​ការបង្កើត​រមណីយដ្ឋាន​របស់លោក ជា ម៉ៅ ដែលមាន​ឈ្មោះថា “កោះ​ថាស” នេះ​ពោលគឺ​យើង​ចង់​បានឱ្យ​ខេត្ដ​យើង​មាន​កន្លែង​កំសាន្ត​ច្រើន​សម្រាប់​ទាក់ ទាញ​ភ្ញៀវ​ចូល​មកលេង​កំសាន្ដ​និង​ជាការ​ប្រកួតប្រជែង​ទៅ នឹង​រមណីយដ្ឋានផ្សេងៗ ទៀតផង​ដែរ។ លោក​មាន ប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​មាន​មនុស្ស​ទៅលេង​ ច្រើនជាងគេ​ក្នុង​ខេត្ដ​ពោធិ៍សាត់ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០០៩ នេះ​មានការ​ថយចុះ​ច្រើន​ដោយ សារ​គេច​ង់​ស្គាល់​កន្លែង​ថ្មី ម្យ៉ាងវិញទៀត​កោះ​ថាស​ផ្លូវ​ស្រួល​សុវត្ថិភាព និង​ជិត​ទីរួមខេត្ដ​ជាងគេ ។ ឯកឧត្ដម ឆាយ សារ៉េត អភិបាលខេត្ដ​ពោធិ៍សាត់​បាន​គាំទ្រ​និង​កោតសរសើរ​ចំពោះ​លោក ជា ម៉ៅ ដែលមាន​គំនិត​រៀបចំ​បង្កើត​កោះ​ថាស​នេះ​ឡើង​បានជា​កន្លែង​កំសាន្ដ​ដ៏​ល្អ​ ប្រពៃ​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ពិសេស​ប្រជាជន​ខេត្ដ​ពោធិ៍សាត់​ មួយចំនួន​ដែល​គ្មាន​លទ្ធភាព​ទៅ​កំសាន្ដ​នៅ​ប្រាសាទ​អង្គរវត្ដ ប្រាសាទព្រះវិហារ ខេត្ដ​ព្រះសីហនុ កោះ កុង ឬ រមណីយដ្ឋាន​នានា​ដែល​នៅ​ក្រៅពី​ខេត្ដ​របស់ខ្លួន ។ “កោះ​ថាស”នេះ​ដំណើរការ​ទៅបាន​ក៏ដោយ​សារ​ មាន​ទំនប់ ទឹក​ដំណាក់​អំពិល​នៅ​ខាងក្រោម​ផងដែរ ។ ដូច្នេះ​ទំនប់ទឹក​ដំណាក់​អំពិល​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រយោជន៍ ៣ សំខាន់ គឺ​បាន​ទឹក​ធ្វើស្រែ​ប្រាំង បាន​ផ្លូវ​ដើរ និង បានជា​កន្លែង​ទេសចរណ៍ ។

នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ គេ​សង្កេតឃើញ​កោះ​ថាស​មាន​ភ្ញៀវទេសចរ​ចូលទៅ​លេង​កំសាន្ដ​យ៉ាងច្រើន​កុះករ​ ដែល​អ្នកខ្លះ​មកពី ភ្នំពេញ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន និង ខេត្ដ​បាត់ដំបង ។ ភ្ញៀវ​ដែល​បាន​ចូល​ទៅលេង កំសាន្ដ​នៅ​ទីនោះ​បាន​កោត សរសើរ​ថា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ដ​ ជាពិសេស“កោះ​ថាស” នេះ​តែម្ដង​ដែល​ជាទី​កំសាន្ដ​នៅ​ជិត​ទីរួមខេត្ដ​ជាងគេ​ទៀតផង៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP