សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ទឹកទន្លេមេគង្គឆ្នាំនេះធ្លាក់ទាបព្រោះអាកាសធាតុប្រែប្រួល


មន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមបាននិយាយឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គត្រូវបាន បញ្ចៀសហើយ មានន័យថា ទឹកទន្លេមិនឡើងទៀតទេ ។ ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខនៅឆ្នាំនេះ ឡើងដល់កម្រិតអតិបរិមា ៨.៤៩ ម៉ែត្រ ។...


យោងតាមប្រតិបត្តព្យាករណ៍កម្ពស់ទឹក របស់នាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០នេះ បង្ហាញឲ្យឃើញថា កម្ពស់ទឹកនៅខេត្តស្ទឹងត្រែង មាន ៤.៩៤ ម៉ែត្រទាបជាងថ្ងៃទី២ វិច្ឆិកា ០.០៥ ម៉ែត្រ ។ នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៧.២៤ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០.០៩ ម៉ែត្រ ។



អាកាសធាតុក្នុងរយៈពេល១ ឆ្នាំចុងក្រោយនេះ សម្រាប់ប្រទេសកម្ពុជា ឃើញមានការប្រែប្រួលខ្លាំង គួរកត់សម្គាល់ដូចជា ទឹកសមុទ្រជោរខ្ពស់(ខែ១១-២០០៩) ខុសធម្មតាដល់ទៅជិត ០.៥០ ម៉ែត្រ កម្តៅនៅរដូវប្រាំងបានឡើងដល់ ៤១ ដឺក្រេ ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុខ ស្រកចុះដល់កម្រិត ១.៥៦ ម៉ែត្រ (ក្នុងខែមេសា) ជាកម្រិតទាបបំផុត ដែលគេកម្រជួបប្រទះហើយកាលពីថ្ងៃទី១១ តុលា នៅទីក្រុងតាខ្មៅមានភ្លៀងធ្លាក់ ១ មេដល់កម្រិត ៦២៨.២ មីលីម៉ែត្រ ជាកម្រិតទឹកភ្លៀងខ្ពស់បំផុត ជាប្រវត្តិសាស្ត្រ និងពេលនេះសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ចុះត្រជាក់ខ្លាំងជាងឆ្នាំមុនៗ ហើយនៅពេលត្រជាក់មានរយៈពេលច្រើនថ្ងៃថែមទៀតផង ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP